ភាគ០២ : ទន់ភ្លន់ ស្រស់ស្អាត ឆ្លាត តែគួរអោយខ្លាច

1.3K 100 3
                                    


  មួយកាំបិទដោយដៃតូចៗរបស់ ថេយ៉ុង ក៏ជ្រៅល្មមធ្វើអោយ ជុងហ្គុក ត្រូវដេរហើយក៏ហាមអោយប្រើកម្លាំងខ្លាំងជៀសវាសប្រេះថ្នេរនិងហូរឈាមចេញពីមុខរបួស ។

  កងអង្គរក្សទាំងអស់របស់លោករដ្ឋមន្ត្រីក៏នៅតែគ្មានសកម្មភាពណាមួយឡើយទៅលើមនុស្សក្នុងត្រកូលប័រណាន់ដេតទាំងមូលឡើយព្រោះលោករដ្ឋមន្ត្រីដាក់បញ្ជាថាមិនអាចប៉ះពាល់បានទេ ។

  « កូនឆ្កួតមែនទេ ម៉េចបានជាចាក់លោករដ្ឋមន្ត្រីបែបនេះ ? » បន្ទាប់ពីដឹងពីសុខទុក្ខរបស់ ជុងហ្គុក រួចហើយលោកមេបក្យបិសាចព្រះចន្ទក៏អូសដៃកូនប្រុសមកសួរទាំងខឹងញ័រសាច់ ។ គាត់ដឹងថា ថេយ៉ុង មិនមែនកាចឆ្នាស់ឆ្នើមអីទេ គ្រាន់តែចាក់គូរដណ្តឹងមួយកាំបិតដិយគ្រាន់តែត្រូវបានថើបនេះវាដូចជាធ្ងន់ធ្ងរពេកហើយ ។

  « ប៉ាក៏ឃើញថាអារដ្ឋមន្ត្រីនិងវាមកថើបខ្ញុំមុនទេ សំណាងហើយខ្ញុំចាក់ពោះមិនមែនចាក់បំពង់.ក » ពាក្យតបតរបស់ ថេយ៉ុង ធ្វើឲ្យលោកប៉ាលឺហើយចង់គាំងបេះដូងនៅនិងកន្លែង ។

  « ថេយ៉ុងប័រណាន់ដេត » គាត់ស្រែកហៅឈ្មោះកូនប្រុសពេញយសទាំងកំហឹងបុកឡើងមកស្ទើរតែប្រេះធ្លាយដើមទ្រូងតែក៏មិនបានលើកដៃរកវាយកូនឡើយ ។

  « កុំភ្លេចណាប៉ា ក្នុងខ្លួនរបស់ខ្ញុំមានឈាមប៉ា ក្នុងនាមខ្ញុំជាទាយាទដែលត្រូវឡើងដឹកនាំបក្សបន្តខ្ញុំមិនព្រមអោយអ្នកណាមកជាន់ឬធ្វើអីលើខ្ញុំងាយៗឡើយ » លោកមេបក្សប័រណាន់ដេតក៏បានតែប្រឹងរម្ងាប់កំហឹងនិងធ្វើចិត្តអោយស្ងប់ទើបនិយាយជាមួយនិងកូនប្រុស ។

  « ថេយ៍ ចាត់ទុកថាប៉ាសុំទៅចុះណា កូនក៏ដឹងថាអំណាចលោករដ្ឋមន្រ្តីអាចជួយបានយ៉ាងច្រើនមកលើបក្សរបស់យើង ណាមួយ-- »

  « ប៉ាចង់បានបែបណា ? » ដោយពុំចង់លឺគាត់អង្វរករច្រើនជាងនេះ ថេយ៉ុង ក៏សួរកាត់ទាំងសម្លឹងមុខលោកប៉ាចំៗ ។

  « កូនទៅមើលថែលោករដ្ឋមន្រ្តីទៅ ប្រាប់លោកថាកូនគ្មានបំណងទេ »
  « បើគេជឿចឹងគេគួរតែចុះចេញពីដំណែងរដ្ឋមន្រ្តីតែម្តងទៅល្អជាង អាយខ្ចូអន់ដឹកនាំអ្នកណាកើត »

សំណព្វចិត្តលោករដ្ឋមន្ត្រី  ᥫ᭡Where stories live. Discover now