ភាគ១៤ : លោករដ្ឋមន្ត្រីអូនចិត្តទូលាយណាស់

819 86 3
                                    


  ជើរ៉ូម ដែលអង្គុយនៅខាងមុខក៏លួចសើចអោយលោករដ្ឋមន្ត្រីតាម ថេយ៉ុង ដូចគ្នាដំបូងខំប្រឹងគិតអាណិតតែដល់ឃើញគូរដណ្តឹងចៅហ្វាយសើចទៅហើយគេក៏សុំសើចម្នាក់ដែរផង ។
  ជុងហ្គុក លែងមាត់លែង.កអង្គុយធ្វើមុខក្រមូវហើយកាន់តែក្រមូវឡើងថែមពេលឃើញថា ថេយ៉ុង គិតតែសើចអោយខ្លួនមិនឈប់ ។
  « មើលទៅអូនសប្បាយចិត្តលើគំនរទុក្ខផ្លូវចិត្តបងដល់ហើយ »
  « មានឯណាលោករដ្ឋមន្ត្រី » រាងតូចប្រកែកតែនៅតែញឹមៗ បែបនេះគិតថាលោករដ្ឋមន្ត្រីព្រមធ្វើល្ងង់ជឿហ៎បើច្បាស់ៗក្រឡែតៗយ៉ាងនេះហើយនោះទាល់តែខ្វាក់មើលមិនឃើញទើបព្រមជឿពាក្យដែល ថេយ៉ុង ឆ្លើយកុហក ។
  « បងមើលឃើញច្បាស់បែបនេះហើយអូននៅកុហកទម្រាំបងមើលមិនឃើញមិនដឹងថាយ៉ាងណា » បើប្រៀបធៀបនិងពេលដែល ថេយ៉ុង ចាក់ហើយនឹងពេលដែលគេលលេងជាមួយខ្លួនមុននេះលោករដ្ឋមន្ត្រីចង់ប្រាប់ថាអាលេងសើចមុននេះវាឈឺគ្រាំគ្រាជាងខ្លាំងណាស់ ថែមទាំងនៅកុហកទៀតឈឺចិត្តត្រួតគ្នាតែម្តង បើអាចសុំក្អួតឈាមដូចក្នុងរឿងបុរាណចិត្តតែម្តង ។
  « កុំខឹងអីលោករដ្ឋមន្ត្រី » ថេយ៉ុង ដាក់ក្បាលលើទ្រូងរបស់រាងក្រាស់មុននឹងលើកដៃអង្អែលទ្រូងមាំគូរដណ្តឹងថ្នមៗដើម្បីលួងលោមតែ ជុងហ្គុក ក៏ធ្វើនៅខឹងមិនចាប់អារម្មណ៍រួចក៏បែរមុខសង្ហាទៅម្ខាង ។
  ( ចាំមើលទៅៗ ចាំមើលបើមានវេនបងវិញណា ) លោករដ្ឋមន្ត្រីថ្ងួចថ្ងូរគុំគួន ថេយ៉ុង ក្នុងចិត្តទាំងប្រឹងធ្វើធម្មតាតែរាងកាយបែរមិនស្តាប់បង្គាប់សោះឡើយ គ្រាន់តែត្រូវដៃស្រឡូនរបស់រាងតូចបបោសអង្អែលបន្តិចក៏មានប្រតិកម្មចង់អោយត្រូវបានប៉ះពាល់ដោយម្ចាស់ដៃស្រឡូនទៅវិញ ។
  ( អាខ្លួនប្រាណចិត្តងាយគួរអោយស្អប់ ) ជុងហ្គុក ថ្ងួចថ្ងូរឡើងក្នុងចិត្តទាំងចង់ខឹងខ្លួនឯង ។
  ( ប្រឹងងរដល់បានប៉ុន្មានវិនាទីទៅចៅហ្វាយអើយចៅហ្វាយ ) ជើរ៉ូម លួចនឹកក្នុងចិត្តទាំងគ្រវីក្បាលតិចៗពេលឃើញចៅហ្វាយប្រឹងធ្វើខ្លួនរឹងៗហើយមិនចាប់អារម្មណ៍និង ថេយ៉ុង ដែលអង្គុយលើភ្លៅ ។
  « ណា លោករដ្ឋមន្ត្រី » ថេយ៉ុង ស្រដីឡើងទាំងងើយមុខឡើងបើកភ្នែកព្រិចៗម៉ក់ៗដាក់ ជុងហ្គុក ទាំងគួរអោយអាណិតហើយនិងគួរអោយស្រឡាញ់ទើបចិត្តដែលចង់ងរអោយបានយូររបស់លោករដ្ឋមន្ត្រីទ្រាំបន្តទៀតមិនបាន ។
  « ហ្ហា៎ ... បងមិនខឹងអូនទេ » ទ្រាំនិងយុទ្ធសាស្ត្រលួងរបស់គូរដណ្តឹងលែងបានហើយ ជុងហ្គុក មានតែចុះចាញ់ហើយលែងងរទៀតប៉ុណ្ណោះបើទោះបីចង់ងរងក់អោយយូរជាងនិងទៀតក៏ដោយ ។
  « ខ្ញុំដឹងថាលោករដ្ឋមន្ត្រីច្បាស់ជាមានចិត្តទូលាយ » បានគូរដណ្តឹងថាលែងខឹង ថេយ៉ុង ក៏សើចហើយដាក់ក្បាលលើទ្រូងមាំរបស់គេជាថ្មីម្តងទៀតមិនដឹងថាគេរៀនធ្វើអោយស្រឡាញ់ចង់ក្រញិកបែបនេះពីណាមកទេ ។
  ជុងហ្គុក ក៏ញញឹមផ្អែមទាំងលួចក្នាញ់រាងតូចព្រមទាំងសប្បាយចិត្តដែលខ្លួននិង ថេយ៉ុង ចាប់ផ្ដើមចុះសម្រុងនិងល្អដាក់គ្នាជាងមុនថែមទៀត ។ វាជាការរីកចម្រើនដ៏ប្រសើរណាស់បើប្រៀបនិងថ្ងៃដំបូងដែលអ្នកទាំងបានចួបគ្នានោះ នឹកឃើញក៏នៅរាងញញើតម្តងៗដែរ ។

You've reached the end of published parts.

⏰ Last updated: Apr 07 ⏰

Add this story to your Library to get notified about new parts!

សំណព្វចិត្តលោករដ្ឋមន្ត្រី  ᥫ᭡Where stories live. Discover now