ភាគ១៣ : បងចង់ថើបអូនណាស់ ...

1.1K 75 1
                                    

  លោករដ្ឋមន្ត្រីយកដៃទះភ្លៅមាំរបស់ខ្លួនតិចៗដាក់ ថេយ៉ុង បញ្ជាក់ថាចង់អោយរាងតូចមកអង្គុយលើព្រោះខ្លួនក៏ព្រមស្ន័គ្រចិត្តធ្វើជាកៅអីអោយគេជាពិសេស ។
  កាលបើឃើញលោករដ្ឋមន្ត្រីលះបង់ភ្លៅដែលស្រីៗស្ទើរតែកន្លះផែនដីចង់អង្គុយពីលើមកអោយខ្លួនដូច្នេះ ថេយ៉ុង ក៏ត្រូវតែធ្លោយស្នាមញញឹមចេញមកមុននឹងចូលទៅអង្គុយលើភ្លៅមាំរបស់ ជុងហ្គុក ដែលជាគូរដណ្តឹងព្រមទាំងមានងារជាលោករដ្ឋមន្ត្រីដ៏មានអំណាចម្នាក់នៅប្រទេសCផងដែរ ។
  រាងកាយតូចដែលស្ថិតលើភ្លៅព្រមទាំងកៀកជាប់ដើមទ្រូងរបស់លោករដ្ឋមន្ត្រីក៏មានក្លិនក្រអូបឆ្ងុយភាយរសាត់ចូលក្នុងច្រមុះទើបអត់ពុំបាននិងស្រដីឡើង ៖
  « គូរដណ្តឹងបងស្អាតហើយថែមទាំងក្រអូបខ្លាំងទៀតផង នេះចង់អោយបងឈ្លក់វង្វេងនិងអូនកម្រិតណាទៅ ? » ពាក្យសម្តីផ្អែមៗរបូតចេញពីមាត់របស់លោករដ្ឋមន្ត្រីធ្វើអោយអ្នកសីងហ្កលដូចជា ជើរ៉ូម លឺហើយជ្រេញតែសម្រាប់អ្នកមានគូរឬជាគូរដណ្តឹងគ្នាដូចជា ថេយ៉ុង ឯណេះវិញពេលលឺហើយក៏មានអារម្មណ៍ថារំភើប បេះដូងលោតឌុកៗហើយក៏ញញឹមចេញមកដោយហាមមិនបាន ។
  « មាត់របស់លោករដ្ឋមន្ត្រីដូចជាមិនបានប្រឡាក់ទឹកឃ្មុំទេ តែហេតុអ្វីក៏តែងតែសម្តីផ្អែមរហូតបែបនេះ ? » ថេយ៉ុង សួរឡើងទាំងផ្ងើយរង្វង់មុខតូចស្អាតឡើងដើម្បីសម្លឹងមុខសង្ហាឥតខ្ជោះរបស់ ជុងហ្គុក ធ្វើឲ្យកែវភ្នែករបស់រាងក្រាស់ក៏ទាក់ទើជាប់ត្រឹមបបូរមាត់រលោងពណ៌ផ្កាឈូករបស់រាងតូចហើយសំឡេងលេបទឹកមាត់ក៏បន្លឺឡើងលាន់លឺសូរតែ
  ក្អឿក!
  ថេយ៉ុង ឃើញលោករដ្ឋមន្ត្រីសម្លឹងមកខ្លួនឥតព្រិចក៏លួចញញឹមមុននឹងលើកដៃស្រឡូនអោប.កគេជាប់រួចទើបផ្តេកខ្លួនតូចលើដើមទ្រូងហាប់ណែនរបស់ ជុងហ្គុក ព្រមទាំងនិយាយឡើងដោយឬកពារម្ញិកម្ញក់ស្ទើរតែធ្វើអោយអ្នកខ្លះចង់រលាយបេះដូងថា ៖
  « លោករដ្ឋមន្ត្រីកុំសម្លឹងស្ត្របឺរីតូចដោយក្រសែរភ្នែកបែបនេះអី » ជុងហ្គុក សើចក្នាញ់និងគេរួចទើបសួរបកវិញទាំងឈ្ងោកមុខមើលក្មេងច្រម៉ក់ដែលផ្ញើរកាយមកលើទ្រូងរបស់ខ្លួន ។
  « ក្រសែរភ្នែកបែបណាទៅស្រ្តបឺរីតូច ? »
  « គឺបែបដូចលោករដ្ឋមន្ត្រីចង់លេបខ្ញុំទាំងមូលនិងណា » មាត់ឆ្លើយបែបនោះហើយម្រាមដៃស្រឡូនដូចបន្លាក្រូចក៏លើកមកវាសអូសលើទ្រូងមាំរបស់ ជុងហ្គុក ថ្នមៗទៅមកទាំងលួចញញឹមតែពុំបានដឹងទាល់តែសោះថាលោករដ្ឋមន្ត្រីប្រឹងទ្រាំទប់អារម្មណ៍ស្ទើរតែស្លាប់ទៅហើយ ។
  « បើអាចបងក៏នឹងលេបអូនត្រង់នេះនិងឥឡូវនេះហើយ »
  « គិតថាខ្ញុំអង្គុយប្រឹងស្ងៀមៗអោយលោករដ្ឋមន្ត្រីលេបឬ ? » ថេយ៉ុង សួរឡើងដោយធ្វើទឹកមុខគួរអោយស្រឡាញ់ព្រមទាំងឆ្លៀតពង្រាយស្នេហ៍ដាក់ ជុងហ្គុក ថែមទៀតផង ។
  « បើអង្គុយស្ងៀមៗអោងបងលេបនោះគឺមិនមែន ថេយ៉ុង ប័រណាន់ដេត ឡើយណាមួយបងក៏មិនដែលឃើញឆ្មាព្រៃស្លូតដែរ » លោករដ្ឋមន្ត្រីមន្ត្រីស្រដីតបទាំងបង្កៀកមុខសង្ហាខិតមកជិតនិងមុខតូចស្អាតរហូតចុងច្រមុះស្រួចប៉ះគ្នា ថេយ៉ុង ក៏ញញឹមខូចទើបដកមុខចេញមកវិញ ។
  « ចង់ធ្វើអ្វីនិងលោករដ្ឋមន្ត្រី ? » បបូរមាត់ក៏បង្ហើបសួរ ដៃក៏លើកមកទប់បបូរមាត់ស្តើងមានមន្តស្នេហ៍របស់រាងក្រាស់ដែលទម្លាក់មកជិតគេ ។
  « បងចង់ថើបអូនហើយបងក៏ដឹងថាអូនច្បាស់ជាមិនព្រមឡើយតែបងចង់ថើបអូនណាស់ក្នុងពេលនេះ ថេយ៍ » លោករដ្ឋមន្ត្រីដ៏ស្រស់សង្ហាស្រីណាឃើញក៏ស្រែក Wow handsome ហើយក៏លង់ស្នេហ៍ស្រឺតៗព្រមទាំងដេកស្រមើស្រមៃថាបានសាងសេចក្តីស្នេហាដែលផ្អែមល្ហែមជាមួយគ្នាទៀតនោះកំពុងតែប្រើសម្លេងស្រទប់បំផុតដើម្បីលួងលោមគូរដណ្តឹងអោយទន់ចិត្តយល់ព្រមអោយខ្លួនបានថើប ។
  វាមិនដែលកើតឡើងទាល់តែសោះដែល ជុងហ្គុក ត្រូវសុំអនុញ្ញាតដែរគ្រាន់តែថើបព្រោះថាមានតែមនុស្សស្រីមកគៀជើងនិងតោងគេស្អិតដូចតុកកែស្ម័គ្រចិត្តព្រមក្បែរបបោសអង្អែកសាងស្នេហាក្តៅគគុកដើម្បីផ្គាន់ចិត្ត ។ នេះក៏ជាលើកដំបូងបំផុតហើយដែលលោកមន្ត្រីត្រូវតាមយកចិត្តនិងលន់តួនោះហើយម្នាក់នោះគឺជាគូរដណ្តឹងរបស់ខ្លួនទៀតតែបើសួរថាពេញចិត្តដែលធ្វើបែបនេះលោករដ្ឋមន្ត្រីច្បាស់ជាតបដោយមិនស្ទាក់ស្ទើរនិងចាំបាច់គិតឡើយថាពេញចិត្តណាស់ព្រោះម្នាក់នោះគឺជា ថេយ៉ុង ។
  « លោករដ្ឋមន្ត្រីត្រង់ដល់ហើយ » ថេយ៉ុង ញញឹមមានល្បិចនិងរាយស្នេហ៍ពង្វក់ចិត្តរបស់ ជុងហ្គុក ដូចជាកូនកញ្ជ្រោងរួចទើបងើយមុខឡើងទៅជិតកៀកនិងមុខសង្ហាៗរបស់រាងក្រាស់ ។
  បបូរមាត់ស្អាតដែលលោករដ្ឋមន្ត្រីប៉ងចង់ប៉ះក្រេបរសជាតិក៏ប៉ះលើបបូរមាត់ខ្លួនថើរៗគិតថាអាចថើបគេបានសមចិត្តហើយរាងតូចក៏ដកមុខមកវិញទាំងសើចឌឺអោយរាងក្រាស់យ៉ាងកំហូច សើចយ៉ាងសមចិត្តព្រោះបានធ្វើបាបលោករដ្ឋមន្ត្រី ។ មិនដឹងថាលោករដ្ឋមន្ត្រីខកចិត្តយ៉ាងនោះណាទេ គិតថាបានហើយតែបែរជាអត់ទៅវិញ ។
  " មិនដឹងថាបេះដូងរបស់ចៅហ្វាយឃាំឃាយ៉ាងណាហ្អេរ៎ពេលដែលគូរដណ្តឹងគាត់លេងសើចជាមួយយ៉ាងនេះ ? " ជើរ៉ូម ដែលអង្គុយកន្លែងតៃកុងឃើញតាមកញ្ជក់ក៏ពោលឡើងក្នុងចិត្តទាំងនឹកអាណិតចៅហ្វាយ ។ ថាជ្រេញៗតែភ្នែកនិងខំដៀងតាមដានណាស់ឯត្រចៀកវិញបើកពិនៗណាណីដើម្បីលួចស្តាប់គេសន្ទនាគ្នា យាយទៅចេះដឹងរឿហចៅហ្វាយមាំហាស៎ ។
  « ថេយ៍ អូនមានចេតនាធ្វើបាបបងឬ ? » ឃើញគូរដណ្តឹងសើចញញឹមបញ្ឈឺចិត្តខ្លួនយ៉ាងដូច្នេះ ជុងហ្គុក ក៏សួរ ។
  « ខ្ញុំល៎លេងតើលោករដ្ឋមន្ត្រី » ឃើញទឹកមុខពិបាកបរិយាយរបស់លោករដ្ឋខមន្ត្រីហើយ ថេយ៉ុង ក៏លួចសើចធ្វើអោយ ជុងហ្គុក ចង់តែចាប់គេវាយកំប៉េះគូទអោយណាណីទេ ។

លេងសើចផ្លូវចិត្តលោករដ្ឋមន្ត្រីណាស់ស្ត្របឺរីតូចហ៎🌚🤣
To be continued🙆🏾‍♀️🍓

សំណព្វចិត្តលោករដ្ឋមន្ត្រី  ᥫ᭡Where stories live. Discover now