ភាគ១១ : I want to have s*x with you so bad

1K 79 7
                                    

  លោករដ្ឋមន្ត្រីសើចក្នាញ់តិចៗពេលគូរដណ្តឹងដើរតាំងៗចេញទៅបាត់ទាំងមួម៉ៅហើយទាញទ្វារបិទស្ទើររង្គើសំណង់វិមាន ។
  « មានគូរដណ្តឹងមួយបានមួយចប់លោកអើយ ខ្ជូតក៏ខ្ជូត កាចក៏កាច ឆ្នាស់ញេញប៉ះមិនបាន សំខាន់ដៃឆៅទៀតផង ត្រូវចាក់ ចាក់ ត្រូវបាញ់ បាញ់ ហឹមម៎ » ជុងហ្គុក និយាយឡើងទាំងលួចសើចហួសចិត្ត តែក៏សមហើយព្រោះ ថេយ៉ុង គឺជាកូនប្រុសរបស់មេបក្សបិសាចព្រះចន្ទដែលអាចហៅបានថាជាកូនរបស់មេម៉ាហ្វៀសង្គមងងឹតដ៏មានឥទ្ធិលពលម្នាក់ដែររឿងបែបនេះវាសាមញ្ញទេដែលគេចេះនោះ ។

Skip...
  រំលងកន្លងផុតទៅប៉ុន្មានថ្ងៃរបួសរបស់ ជុងហ្គុក ក៏បានធូរស្បើយច្រើន ហើយទំនាក់ទំនងជាមួយនិង ថេយ៉ុង ក៏គ្រាន់បើឡើងបើទោះបីរាល់ថ្ងៃតែងតែញ៉េះញ៉ោះឈ្លោះប្រកែកគ្នាជារឿយៗក៏ដោយតែក៏ឈ្លោះស្រឡាញ់ ។
  « ថេយ៍ » លោករដ្ឋមន្ត្រីហៅឈ្មោះគូរដណ្តឹងដោយសម្លេងស្រទន់តាមទម្លាប់ទើបរាងតូចដែលកំពុងអង្គុយញ៊ាំស្រ្តបឺរីក្រឡេកមុខមករក ។ ប៉ុន្មានថ្ងៃមកនេះត្រូវលោកប៉ាដេញអោយមកមើលថែ ជុងហ្គុក រហូតទោះប្រកែកមិនព្រមក៏ត្រូវគាត់អូសដាក់ឡានហើយបើកយកគេមកទម្លាក់ផ្លុងចោលនៅមុខវិមានរបស់លោករដ្ឋមន្ត្រីដដែល ។
  « ហឹម ? »
  « ល្ងាចនេះបងមានកម្មវិធីចួបជុំគ្នាជាមួយមិត្តភក្តិ បងចង់បបួលអូនទៅជាមួយ អូនទំនេរទេ ? » គេសួរទាំងបានដឹងច្បាស់ណាស់ថា ថេយ៉ុង គ្មានការងារធ្វើអោយរវល់អ្វីបន្តិចឡើយតែសួរព្រោះមិនចង់បង្ខំរាងតូចទៅវិញទេ ។ ហើយទោះ ថេយ៍ ចង់ទៅឬមិនទៅក៏ដោយគេក៏ស្របតាមចិត្តរបស់រាងតូចជានិច្ច ។
  « គ្មានរវល់អ្វីទេ »
  « អូននឹងទៅជាមួយបងទេ ? »
  « បបួលទៅទទេរៗខ្ញុំមិនទៅទេតែបើជួលខ្ញុំអាចពិចារណាបាន » សម្តីរបស់ ថេយ៉ុង នាំអោយលោករដ្ឋមន្ត្រីបើកភ្នែកធំព្រោះរាងភ្ញាក់បន្តិចតែនៅតែរក្សាស្នាមញញឹមក្នាញ់គេហើយទើបស្រដីបកទៅវិញ ៖
  « បើអីចឹងឆាប់ដាក់តម្លៃមក »
  « ខ្ញុំចង់បានកាតខ្មៅរបស់លោករដ្ឋមន្ត្រីមួុយ » រាងតូចលើកសំណើរទាំងលើកម្រាមដៃបង្ហាញនិងញញឹមលាក់គំនួចគួរអោយក្នាញ់ ។
  « ថ្ងៃមុនទើបតែអួតបងសោះថាមានអ្វីៗគ្រប់យ៉ាង ឥឡូវបែរមកនិយាយថាចង់បានកាតខ្មៅបងទៅវិញ » ទើបតែលឺស្រែកអួតគេមិនប៉ុន្មានទេឥឡូវមកស្រដីថាចង់បានកាតខ្មៅគេឡើង ពិតជាចិត្តមិនទៀងសោះឡើយក្មេងច្រម៉ក់នេះ ។
  « ថ្ងៃមុនជារឿងថ្ងៃមុន តែខ្ញុំនិយាយថ្ងៃនេះតើស៎ បើលោករដ្ឋមន្ត្រីមិនពេញចិត្ត ខ្ញុំក៏អត់ទទូចដែរ » ឃើញថាលោករដ្ឋមន្ត្រីហាក់នៅសូញសាញច្រើនពេកទើប ថេយ៉ុង ខិតគូទមកអង្គុយអោយឆ្ងាយមុននឹងបន្តញ៊ាំស្ត្របឺរីទាំងធ្វើពើមិនខ្វល់ពី ជុងហ្គុក ទៀតឡើយហើយក៏ចាត់រាងក្រាស់ជាមនុស្សអរូបមួយរំពេច ។
  « បងមានទាន់បាននិយាយអ្វីបន្តិចទេណា អូនធ្វើឬកខឹងបងបានងាយម្ល៉េះ ថេយ៍ ? » ក្មេងអីក៏ឆ្នាស់ហើយពូកែងរងក់ម្ល៉េះទេ ក្នាញ់ចង់តែក្រញិកអោយសមឬកទេ ។
  « ខ្ញុំមិនមែនសេរីចិត្តងាយ ដែលងាយខឹងហើយងាយបាត់ទៅវិញទេលោករដ្ឋមន្ត្រីកុំមានមាត់ចេះតែនិយាយផ្តាសពេកប្រយ័ត្នត្រូវបាតដៃរបស់ខ្ញុំទៅ » ថេយ៉ុង ស្រដីឡើងទាំងឬកពារឈ្លើយក្អេងក្អាងដែលមិនចេះព្រមចាញ់របស់ខ្លួនធ្វើអោយ ជុងហ្គុក ញឹមៗទើបបង្ខិតគូទទៅអង្គុយជិតតែក្មេងច្រម៉ក់ក៏ខិតចេញ បង្ហាញឬកពារច្បាស់ៗមកយ៉ាងៗនេះហើយនៅហ៊ានហារមកថាមិនខឹងទៀតហីនៀក៎ ។
  « អ៊ីចឹងសាកផ្ទៀងផ្ទាត់សម្តីហើយឬកពារកាយវិការអូនទៅមើលថាអូននិយាយមែនឬអត់ និយាយថាមិនងាយខឹងទេតែដែលមិនព្រមអោយបងចូលជិតនេះគេហៅថាម៉េច ? » ជុងហ្គុក សួរឡើងទាំងលើកចិញ្ចើមងឿងឆ្ងល់ដាក់ទើបធ្វើអោយ ថេយ៉ុង ក្រឡេកមកមើលមុខតែក៏ឆ្លើយមិនចេញ ។
  « គឺ...លោករដ្ឋមន្ត្រីស្អុយមាត់ » ថេយ៉ុង ក្រឡេកក្រឡាប់ភ្នែកចុះឡើងហើយក៏បោះចម្លើយតែផ្តាសអោយទៅរាងក្រាស់វិញធ្វើអោយ ជុងហ្គុក ស្រែកឡើងចំហរមាត់មុននឹងលើកដៃមកខ្ទប់មុខជិតទើបបន្ទរសម្លេងចេញមកងុលៗ ។
  « ក្មេងឆ្នាស់អើយបើអូនឆ្លើយកុហកហេតុអ្វីមិនកុហកអោយល្អជាងនេះ បងជាលោករដ្ឋមន្ត្រីមួយទាំងមូលមានដែលអីដែលបណ្តោយអោយខ្លួនឯងស្អុយមាត់នោះ » ចេះតែឆ្លើយកុហកអោយរួចៗពិតមែនហើយ លោករដ្ឋមន្ត្រីដ៏សង្ហាដូចជាគេអាចស្អុតមាត់បានដោយរបៀបណាទៅ លឺហើយក៏ស្រម៉ៃបន្តិចមុននឹងក្រញែងខ្លួនទាំងមានអារម្មណ៍ថាអាម៉ាស់មុខ ។
  « មាត់នេះកុំពូកែឆ្លើយកុហកបងពេក » ដកដៃចេញពីមុខសង្ហាហើយលោករដ្ឋមន្ត្រីក៏ប្រើម្រាមដៃចុចលើបបូរមាត់របស់ ថេយ៉ុង ថ្នមៗដោយប្រើពាក្យហាមប្រាមទៅកាន់រាងតូចតែក៏ត្រូវក្មេងឆ្នាស់វាយដៃចេញទាំងទឹកមុខឆ្នាស់ឆ្នើមដូចឆ្មាព្រៃ ។
  « មាត់ខ្ញុំ ខ្ញុំឆ្លើយម៉េចក៏បានដែរ បើមិនពេញចិត្តកុំមកសួរទៀត »
  « អ្នកណាថាបងមិនពេញចិត្ត » ស្នាមញញឹមមន្តស្នេហ៍ទាក់ទាញបេះដូងរំលេចឡើងយ៉ាងស្រស់ស្របពេលដែលកាយមាំរបស់ ជុងហ្គុក ជ្រៀតចូលទៅកៀកនិងរាងតូចទើបទម្លាក់មុខលើស្មាតូចរបស់គេដោយស្រដីឡើងតិចៗផង ។
  « តើមានអ្នកណាទៀតទៅ » ថេយ៉ុង តបយ៉ាងរហ័សតែមិនបានគេចទៅណាទៀងព្រោះសាឡុងវែងត្រូវគេជិតមកដល់កន្លែងដែលកិលគូទខិតទៅណាទៀតលែងបានហើយទើបព្រមអោយលោករដ្ឋមន្ត្រីផ្អែកមុខលើ ។
  ជុងហ្គុក ក៏ញញឹមទើបលួចបន្លំថើបថ្ពាល់ក្រពុំរបស់គូរដណ្តឹងមួយខ្សឺតយ៉ាងប្រហើនធ្វើអោយម្ចាស់ថ្ពាល់ក្តៅមុខឆេវឡើងមួយរំពេចទើបបត់កែងមកក្រោយភ្លាមៗ ។
  « អួយ៎ » ដាក់រាងក្រាស់មួយកែងហើយទើបរាងតូចនឹកឃើញដល់រឿងរបួសឡើង កែវភ្នែកក៏បើកឡើងធំៗមុននឹងងាកមកក្រោយមើលយ៉ាងរហ័សតែឃើញថាលោករដ្ឋមន្ត្រីមិនបានកើតអ្វីទេនៅមានកម្លាំងញញឹមច្រឡើមដាក់គេមាំសម្បើមណាស់ ។
  « គួរអោយស្អប់ » សម្លក់មុខសង្ហារួចក៏ស្រដីឡើងទាំងសម្លក់មុខរបស់ ជុងហ្គុក ទាំងដែលក្នុងចិត្តមុននេះបារម្ភណាស់តែមាត់រឹងពុំព្រមស្តីថាតាមត្រង់ទេ ។ លោករដ្ឋមន្ត្រីឃើញឬកពារក្មេងច្រម៉ក់ដូច្នេះក៏មានគំនិតដែលនាំអោយឈឺសាច់ឡើងមកភ្លែតទើបកួចញញឹមចុងមាត់យ៉ាងកំហូចមុនពេលហៅឈ្មោះរបស់រាងតូច ។
  « ថេយ៍ »
  « ហឹម៎ ? » ម្ចាស់ឈ្មោះពិរោះងាកមុខក្រម៉ូវមករកទាំងរងចាំស្តាប់ថាលោករដ្ឋមន្ត្រីចង់និយាយអ្វីបន្តទៀត ។
  « I want to have s*x with you so bad »

To be continued 💛

សំណព្វចិត្តលោករដ្ឋមន្ត្រី  ᥫ᭡Where stories live. Discover now