ភាគ០៤ : ចង់ត្រូវចាក់ម្តងទៀតមែនទេលោករដ្ឋមន្ត្រី ?

1K 72 8
                                    


  ថេយ៉ុង ដើរចេញមកក៏ឆ្លៀតងាកក្រោយសម្លឹងទ្វារនៃបន្ទប់ដែល ជុងហ្គុក នៅទាំងខឹងចិត្តរហូតក្តាប់ដៃណែនមុននឹងស្រដីឡើងតិចៗទាំងគុំលោករដ្ឋមន្ត្រី ។

  « អារដ្ឋមន្ត្រីនិងល្បិចច្រើនណាស់ ខ្ញុំត្រូវប្រយ័ត្នទើបបាន »

  បន្ទាប់ពីថ្ងៃចាស់កន្លងផុតទៅតាមដំណើរនៃការវិលជុំរបស់ផែនដីថ្ងៃថ្មីក៏ចូលមកដល់ ។ ដោយសារត្រូវរបួសការងាររបស់ ជុងហ្គុក ណាដែលពុំសូវចាំបាច់ខ្លាំងក៏ត្រូវទុកចោលមួយឡែកហើយការងារខ្លះក៏ត្រូវតែយកមកធ្វើដល់លើគ្រែតែម្តង ។

  ថេយ៉ុង ក្នុងនាមជាគូរដណ្តឹងក៏ត្រូវនៅមើលថែ ជុងហ្គុក រហូតដល់គេជាសះស្បើយដែរណាមួយក៏ជាអ្នកចាក់លោករដ្ឋមន្ត្រីដោយផ្ទាល់ដៃទៀតចង់គេចក៏ត្រូវលោកប៉ាចាប់អូសមកវិញទាល់តែបានហ្នឹង ។

  ពេលវេលាចេះតែដើរទៅមុខការងាររបស់ ជុងហ្គុក ក៏ធ្វើរួចរាល់បានច្រើន តែធ្វើការអោយឆាប់រួចក៏ព្រោះមានមូលហេតុដែរមិនមែនលោករដ្ឋមន្ត្រីខំធ្វើការហួសកម្លាំងទេ ។

  « ល្ងាចនេះពួកយើងទៅញ៊ាំអារហារនៅខាងក្រៅយ៉ាងម៉េចដែរ ? » ក្រោយរួចដៃហើយរាងក្រាស់ក៏ស្រដីសួរឡើងទៅកាន់រាងតូចដែលកំពុងអង្គុយញ៊ាំស្រ្តបឺរីដែលនៅមិនឆ្ងាយប៉ុន្មាន ។

  « តាមតែលោករដ្ឋមន្ត្រីទេ »
  « បែបនេះគឺស្របតាមខ្ញុំមែនទេ ? » ជុងហ្គុក ក៏សួរឡើងទាំងញញឹម ។ ពូកែញញឹមមិនមែនជាទម្លាប់របស់លោករដ្ឋមន្ត្រីទេតែដែលញញឹមបែបនេះក៏ព្រោះចង់តាមរំខានបេះដូងរបស់គូរដណ្តឹងអោយរង្គោះរង្គើខ្លះហ្នឹងឯង ។

  « បើលោករដ្ឋមន្ត្រីលែងឈឺរបួសហើយ ខ្ញុំក៏គ្មានបញ្ហាយ៉ាងណាក៏គ្រាន់តែទៅអង្គុយញ៊ាំអាហារពេលល្ងាចមួយពេលខ្ញុំមិនគិតថាលោករដ្ឋមន្ត្រីបង្ហិនពេលខ្ញុំច្រើនទេ » បានគេយល់ព្រមហើយនៅនិយាយច្រើនគួរអោយរំខានត្រចៀកទៀតទើប ថេយ៉ុង ត្រូវនិយាយអោយវិញហើយសម្តីគេធ្វើអោយលោករដ្ឋមន្ត្រីដូចត្រូវបានទះកំភ្លៀងអីចឹង ។

  « នេះថាខ្ញុំរំខានឬ ? »
  « គ្មានទេ ខ្ញុំឯណាហ៊ានថាអោយលោករដ្ឋមន្ត្រីចឹងនោះ » ទោះមាត់ស្រដីថាមិនហ៊ានតែការពិតគឺវាផ្ទុយណា មិនត្រឹមតែថាអោយចុកៗព្រមទាំងថាអោយច្រើនដងមកទៀតផង ។

សំណព្វចិត្តលោករដ្ឋមន្ត្រី  ᥫ᭡Where stories live. Discover now