ភាគ១០ : ភាសាពស់ ?

862 70 0
                                    

  ព្រឹកនូវថ្ងៃថ្មីបានឈាងចូលមកដល់ ពន្លឺព្រះអាទិត្យដែលចាំងផ្លាតចូលមកក្នុងបន្ទប់ដ៏ធំប្រណិតរបស់លោករដ្ឋមន្ត្រីក៏ប៉ះមកចំលើរាងកាយតូចមួយក្តាប់របស់ ថេយ៉ុង ដែលកំពុងតែគេងលក់លើគ្រែធំទូលាយរបស់ម្ចាស់វិមានក៏ដូចជាម្ចាស់បន្ទប់រួមទាំងម្ចាស់គ្រែដូចគ្នាតែតទៅសូមប៉ងធ្វើជាម្ចាស់បេះដូងរបស់ក្មេងច្រម៉ក់ម្នាក់នេះហើយមិនដឹងថាតើពេលណា វេលាណា និងថ្ងៃណាឡើងទើបក្មេងច្រម៉ក់កំពូលឆ្នាស់នេះព្រមបើកបេះដូងទទួលយកទេ ។
  ជុងហ្គុក បើកត្របកភ្នែកឡើងយឺតៗនិងព្រិចថ្មិចពីរបីដងដើម្បើស៊ាំទើបចាប់អារម្មណ៍រាងកាយតូចច្រឡឹងរបស់ ថេយ៉ុង ដែលនៅជិតបង្កើយទើបរំលេចនូវស្នាមញញឹមមានមន្តស្នេហ៍លើផ្ទៃមុខសង្ហាក៏អាចបង្ហាញថាបើកភ្នែកឡើងអារម្មណ៍ក៏ស្រស់បំព្រងភ្លែតតែម្តង ។ ឥទ្ធិពលនៃស្នេហាពិតជាធំធេងហើយមិនអាចរៀបរាប់អស់ពិតមែន...។
  ( ក្មេងឆ្នាស់ច្រម៉ក់នេះគួរអោយក្នាញ់ណាស់ ) លោករដ្ឋមន្ត្រីបន្លឺឡើងនៅក្នុងចិត្តព្រមទាំងប្រើម្រាមដៃវែងស្រឡូនបែបមនុស្សប្រុសលើកទៅចុចប៉ះនិងច្រុងច្រមុះស្រួចស្អាតរបស់ ថេយ៉ុង ថ្នមៗ ។
  « ហ្អឹមម៎... » គ្រាន់តែ ជុងហ្គុក ប៉ះបន្តិច ថេយ៉ុង ក៏បម្រាស់ខ្លួនព្រមទាំងគ្រហេមសម្លេងស្អកៗមុននឹងប្រឹងបើកភ្នែកទាំងហាក់នៅងងុយ ។
  « អរគុណសួរស្តី » បើកភ្នែកឡើងភ្លាមក៏ឃើញមុខសង្ហារបស់លោករដ្ឋមន្ត្រីមុនគេហើយក៏លឺសម្លេងស្រទន់ដែលបន្លឺឡើងយ៉ាងពិរោះទៀតផង ។
  « ខ្ញុំស្អប់ទឹកមុខហើយពន្លឺភ្នែកច្រឡើមរបស់លោករដ្ឋមន្ត្រីណាស់ » ពាក្យស្វាគមន៍របស់ ថេយ៉ុង ដូចដាល់ចំកណ្តាលមុខទើបនាំអោយស្នាមញញឹមមានមន្តស្នេហ៍របស់ ជុងហ្គុក ត្រូវរលាយដូចទឹកកកត្រូវថ្ងៃ ។ គេខំនិយាយឡើងផ្អែមពិរោះចំណែកឯគូរដណ្តឹងវិញបើកភ្នែកមកដៀលយកតែម្តង ។
  ឃើញទឹកមុខជត់ជូររបស់ ជុងហ្គុក ហើយ ថេយ៉ុង ក៏លួចសើចទើបក្រោកឡើងអង្គុយ ។
  « លោកឈឺរបួសទៀតឬអត់ ? »
  « ឈឺ...ឈឺខ្លាំងទៀតផង » បានលឺដូច្នេះ ថេយ៉ុង ក៏បារម្ភណាស់ទើបរហ័សួរទៅវិញភ្លាមៗទាំងបុកទ្រូងឌឹបៗ ។
  « មានប៉ះពាល់ដល់ថ្នេរឬអត់ ខ្ញុំនឹងទៅតាមអ្នកគ្រូពេទ្យមកអោយ »
  « ទោះគ្រូពេទ្យក៏ជួយមិនបានដែរ ព្រោះបងឈឺចិត្ត ឈឺបេះដូងណាស់ក្រោយស្តាប់ពាក្យរបស់អូនរួច បងស្ទើរតែក្អួតឈាមទៅហើយណា » លោករដ្ឋមន្ត្រីរៀបរាប់ដោយពាក្យកម្សត់គួរអោយអាណិតតែត្រូវរាងតូចក្តាប់បបូរមាត់សម្លក់មុខស្ទើរជ្រុះគ្រាប់ភ្នែកទាំងគូរចេញមកតែម្តង ។
  « បើលែងឈឺរបួសហើយបែបខ្ញុំមិនចាំបាច់បារម្ភអីទៀតឡើយ ហើយក៏សុំលា » គួរអោយខឹងណាស់ មុននេះគេខំបារម្ភពិតមែនតែមើលសម្តីរបស់លោករដ្ឋមន្ត្រីចុះ ។
  ថេយ៉ុង រៀបបម្រុងចុះពីលើគ្រែនិងចេញទៅដូចពាក្យថាពិតមែនតែក៏ត្រូវ ជុងហ្គុក ស្រវាចាប់កដៃជាប់មុន ។
  « លែង... »
  « បងនិយាយពិតមែនណា បងមិនបានលេងសើចឡើយ »
  « .... » ថេយ៉ុង មិនព្រមតបស្តីគិតតែខាំមាត់សម្លក់មុខលោករដ្ឋមន្ត្រីដោយការមួម៉ៅ ។
  « បងសប្បាយចិត្តណាស់ពេលភ្ញាក់មកឃើញអូន តែអូនពេលភ្ញាក់ឡើងឃើញមុខបងហើយក៏និយាយភាសាពស់ដាក់បង » ជុងហ្គុក ត្អូញត្អែរហើយក៏ឆ្លៀតប្រើចុងម្រាមដៃអង្អែលដៃរបស់ ថេយ៉ុង ថ្នមៗ ។
  « what the...? ភាសាពស់ហ្ហេស៎ ? » ថេយ៉ុង លឺហើយស្លុតណាស់មិនដឹងគួរយកពាក្យណាមកនិយាយអោយសមទេ...ភាសាពស់ ភាសាពស់យ៉ាងម៉េច ? What the hell...
  « ត្រូវហើយ ពេលអូននិយាយមកបងក៏ប្រៀបដូចជាពស់ពិសសាហាវចឹកអីចឹង វាឈឺចុកចាប់ណាស់ អាចបណ្តាលអោយស្លាប់ផងក៏មិនដឹងដែរព្រោះថ្ងៃក្រោយមើលមិនឃើញ »
  « ខ្ញុំ- »
  « អូនសាកនិយាយល្អៗដាក់បងខ្លះមក ថេយ៍ និយាយពិរោះៗដូចគូស្នេហ៍គេតែងតែនិយាយដាក់គ្នានោះណា » លោករដ្ឋមន្ត្រីស្នើសុំដោយឬកពារគួរអោយអាណិតស្រឡាញ់ព្រោះកែវភ្នែកម៉ក់ៗជាមួយទឹកមុខភ្លឹះៗព្រមទាំងទាញដៃរបស់ ថេយ៉ុង យកទៅថើបខ្សឺតរួចទើបអោបជាប់ ។
  « ... » ថេយ៉ុង មិនតបមួយស្របក់ តែក៏ងក់ក្បាល បញ្ជាក់ថាគេនិងព្រមតាមការស្នើរសុំរបស់ ជុងហ្គុក មិនដឹងថាលទ្ធផលបែបណាគេក៏និងព្យាយាមសាកល្បងសិនចុះព្រោះចង់តបស្នងអោយលោករដ្ឋមន្ត្រីវិញខ្លះដូចគ្នាក្រោយទទួលបានការថ្នាក់ថ្នម ទាំងទន់ភ្លន់ដាក់ ព្រមទាំងតាមគេគ្រប់យ៉ាងប៉ុន្មានថ្ងៃមកនេះ ។
  លោករដ្ឋមន្ត្រីក៏សប្បាយចិត្តទើបសើចចេញមក ហើយក៏ធ្វើឲ្យបេះដូងរបស់ក្មេងច្រម៉ក់លោកញាប់ទៀតហើយ លោតញាប់រហូតត្រូវលើកដៃមកដាក់ពីលើ ។
 
  ក្រោយញ៉េះញ៉ោះគ្នា ឈ្លោះហើយក៏លួង លោករដ្ឋមន្ត្រីមន្ត្រីក៏ត្រូវ ថេយ៉ុង ជួយជូតខ្លួនអោយតែមិនខ្ចីជួយស្លៀកពាក់អោយទេទោះបី ជុងហ្គុក សុំអោយជួយក៏មិនព្រមដែរ ។
  បន្ទាប់ពីងូតទឹកផ្លាស់ប្តូរសម្លៀកបំពាក់រួចរាល់ហើយ ថេយ៉ុង ក៏មានតួនាទីចាំជួយបញ្ចុកបាយ បញ្ចុកទឹក ព្រមទាំងថ្នាំអោយលោករដ្ឋមន្ត្រីដល់ៗមាត់ទើបធ្វើអោយអ្នកកំពុងឈឺសប្បាយអរខ្លាំងណាស់ ។ បែបនេះក៏បង្ហាញពីការផ្លាស់ប្តូរបន្តិចបន្តួចរវាងអ្នកទាំងពីរផងដែរ ។

  ថ្ងៃរសៀល ថេយ៉ុង អង្គុយអានសៀវភៅលេងក្រោមការគយគន់ដោយពន្លឺភ្នែកស្រទន់ជ្រួតជ្រាបបេះដូងរបស់លោករដ្ឋមន្ត្រី ។
  ដ្បិតអីថា ថេយ៉ុង ជាមនុស្សប្រុសក៏ពិតមែនប៉ុន្តែតាំងពីចុងសសៃសក់រហូតដល់ចុងម្រាមជើង ជុងហ្គុក ពិតជាមើលមិនឃើញចំណុចអាក្រក់សូម្បីប៉ុនសសៃអំបោះ ។ គេពិតជាស្អាតខ្លាំងណាស់ កាន់តែសម្លឹងកាន់តែឃើញស្អាតឡើង ហើយក៏ស្រស់ស្អាតបែបគន់មិនមែនស្រស់ឆើត ។
  « ចង់សម្លឹងខ្ញុំអោយដល់ថ្ងៃលិចទៅវិញឬលោករដ្ឋមន្ត្រី ? » រាងតូចសួរសំណួរដែលធ្លាប់សួរម្តងរួចមកហើយនោះនាំអោយ ជុងហ្គុក សើចបន្តិចមុននឹងតបទៅវិញ ។
  « បែបចឹងហើយព្រោះអូនស្អាតនោះអី កាន់តែសម្លឹងកាន់តែមិនចង់ដកភ្នែកចេញ ហាក់ដូចជាធ្លាក់ក្នុងអន្លង់ស្នេហ៍អូនងើបមុខលែងរួចទៅហើយ »
  « សម្តីផ្អែមព្រាននារីរបស់លោករដ្ឋមន្ត្រីមិនបានជ្រួតជ្រាបបេះដូងរបស់ខ្ញុំទេ » ស្តាប់ពាក្យផ្អែមអោយរមួលបេះដូងហើយ ថេយ៉ុង ក៏ប្រកែកត្បកអោយរាងក្រាស់វិញទាំងថ្ពាក់ក្រហមស្រឿងៗ ។
  « មិនជ្រួតជ្រាបពិតមែនឬ ? » បានដឹងថារាងតូចស្រដីកុហកអោយរួចតែពីមាត់ហើយ ជុងហ្គុក ក៏ឈ្លេចសួរដេញដោលនាំអោយ ថេយ៉ុង ឆ្លើយទាំងគេចមុខចេញ ។
  « ប្រាកដហើយ »
  « ចុះហេតុអ្វីថ្ពាល់អូនក្រហម ? »
  « ថ្ពាល់ក្រហមទាក់ទងអីដែរ ខ្ញុំយកត្រចៀកស្តាប់មិនបានយកថ្ពាល់ទៅស្តាប់ឡើងលោករដ្ឋមន្ត្រី » ប្រកែកម្តងនេះថ្ពាល់របស់ ថេយ៉ុង ក៏ឡើងក្រហមជាងមុនព្រោះតែទឹកមុខញញឹមច្រឡើមនិងកែវភ្នែកកំហូចគួរអោយស្អប់មួយគូរនោះនិងឯងដែលគិតតែតាមសម្លឹងនិងញញឹមដាក់ទាំងដែលគេខំគេចមុខមិនចង់ឃើញទៅហើយ ។
  « ត្រចៀកស្តាប់ហើយក៏បង្កើតបានជាអារម្មណ៍ចម្លែកមួយហើយក៏បន្តជះឥទ្ធិលពលមកដល់រាងកាយទាំងមូលនោះ ដូចជាត្រចៀកឡើងក្រហមឬក៏ថ្ពាល់មិនចឹងក៏បេះដូងលោតឌុកដាក់ ឬមួយទៀតដូចដៃជើងរមិតរមួលនៅមិនស្ងៀមអីបែបនោះ នេះអូនចង់អោយបងពិសោធន៍អោយមើលទេដើម្បីអោយបានដឹងច្បាស់ទាំងអស់គ្នា? » លោករដ្ឋមន្ត្រីនិយាយឡើងហូរហែរតែកែវភ្នែកនៅតែដៅជាប់លើ ថេយ៉ុង ស្នាមញញឹមច្រឡើមច្រឡើសបើសក៏ពុំព្រមបាត់ទៅណាឡើយទើបនាំអោយក្មេងច្រម៉ក់ដែលត្រូវតាមទាន់មិនសុខចិត្តហើយក៏មួម៉ៅឡើងមកភ្លែតកែវភ្នែកឆ្នាស់ក៏តម្លើកសម្លក់មុខរបស់រាងក្រាស់ដូចចង់ស្ទុះមកហែកសាច់ទើបខាំមាត់មុននឹងទម្លាក់សៀវភៅចុះហើយក្រោកឈរស្រែកអោយ ជុងហ្គុក ទាំងខឹងឆេះឆួលពេញដើមទ្រូង ។
  « បើចង់ពិសោធន៍លោករដ្ឋមន្ត្រីពិសោធន៍តែម្នាក់ឯងចុះ ខ្ញុំមិនចង់មិនចង់លឺ សុំលា »
គ្រាំង!

To be continued🙆🏾‍♀️💙

សំណព្វចិត្តលោករដ្ឋមន្ត្រី  ᥫ᭡Where stories live. Discover now