ភាគទី០៩៖អូនជាប្រពន្ធបង

1.9K 97 2
                                        

    ថេយ៉ុង មិនដឹងហាមប្រាមគេរបៀបណា កាលបើ ជុងហ្គុក ស្រាប់តែចាប់ខ្លួនឱបក្រសោបថើបខ្លាំងៗប្រៀបដូចជាតក់ក្រហល់ខ្លាំងណាស់ណាអ៊ីចឹង ហើយហាក់បីដូចជាមានអារម្មណ៍ជ្រួលច្រាល នៅពេលដែលបានស្តាប់ឮសូរចម្លើយសារភាពចេញពីមាត់របស់នាយទៀត។
    «ជុងហ្គុក ហ្អា..អាស!»
    «កុំស្រែកប្រយ័ត្នម៉ាក់ឮ!» កម្តៅនៃរាងកាយរវាងពួកគេក៏ស្រាប់តែដុតកម្លោចឡើងយ៉ាងរោលរាលខាងក្នុងបន្ទប់ត្រជាក់ល្ហឹមនារាត្រីនេះ ប្រអប់ដៃពោពេញទៅដោយកម្លាំងដ៏ស្វាហាប់ ស្រាប់តែចាប់ក្តោបក្រសោបគល់គន្លាក់ចង្កេះតូចអង្ក្រងនៅពេលដែលកម្លាំងមាំបុកទន្ទ្រានចាប់ផ្តើមវាយលុករុករានពាសពេញរាងកាយគ្មានសម្លៀកបំពាក់ទាំងពីរនាក់ឥតឈប់ឈរ។ ត្រគាកមាំរាងក្រាស់កម្រើកមិនព្រមបញ្ឈប់ចង្វាក់កាលបើបានចូលទៅពួនសំងំខាងក្នុងរាងកាយទាក់ទាញមួយនេះរួចទៅហើយធ្វើឱ្យគេមិនអាចខាំបបូរមាត់សង្កត់ចិត្តទ្រាំមួយខណៈណាបានបន្តទៅទៀតឡើយ។
    «អ្ហឹស..អូនសំឡាញ់!» ជុងហ្គុក ថ្ងួចថ្ងូរដោយស្រូបចាប់ទាញយកសេចក្តីសុខពីរាងកាយ ថេយ៉ុង ជាច្រើនទឹក គេវាយលុកខ្លាំងៗកាន់តែលឿន រួចក៏គ្រលែងគ្រវីចង្កេះញាប់ស្អេកនិងបានថើបលើផែនថ្ពាល់ទន់ស្រឡូនពេញប្រៀបទៅដោយសេចក្តីស្រលាញ់យ៉ាងជ្រួលជ្រាបនាយទទួលស្គាល់ហើយថាបេះដូងមួយនេះពិតជាមិនអាចបដិសេចវាបានដាក់ចិត្តដាក់កាយស្រលាញ់ខ្លាំងចំពោះ ថេយ៉ុង ពិតប្រាកដមែន។ អារម្មណ៍ទាំងអស់នេះវាស្រាប់តែកើតចេញមកពីបេះដូងរបស់គេសែនជ្រាលជ្រៅខ្លាំងណាស់ មិនមែនជាសម្តីលេងសើចដែលនាយអាចងាយនិយាយវាចេញពីបបូរមាត់មកបាននោះឡើយ។
    «អ្ហាស..ដេតឌី!» នាយញញិមយ៉ាងពេញចិត្ត ពេលបានស្តាប់ឮសូរសម្តីរាងតូចដង្ហោយហៅខ្លួនយ៉ាងដូច្នេះហើយ។
    ជុងហ្គុក ទម្លាក់ខ្លួនគេងនៅពេលដល់ទឹកចុងក្រោយ គេក៏ស្រវាចាប់ក្រសោប ថេយ៉ុង មកឱបជាប់ដើមទ្រូង មិនភ្លេចឱនទៅចាប់ថើបបឺតជញ្ជក់បបូរមាត់កំពុងញ័រទទ្រើកដោយសារតែអាការៈនឿយហត់ដង្ហក់ខ្លាំងពេក។
    «ហត់ឬ?» ថេយ៉ុង ឈ្មុសឈ្មុលមុជផ្ទៃមុខជ្រប់ក្បែរដើមទ្រូងនាយ មកសួរអីមនុស្សកំពុងតែអៀនក្រហមថ្ពាល់អស់គ្មានសល់ សុខៗក៏មកពោលពាលប្រាប់ថាបងស្រលាញ់អូននៅនឹងមុខយ៉ាងច្បាស់ចែសទៀត។
    «ខ្ញុំមិនអីទេ!»
    «បើមិនអីបន្តមួយទឹកទៀតទៅ!» រាងតូចស្រាប់តែងើយសម្លឹងមុខនាយលេងគេធ្ងន់ៗដៃឡើងដង្ហើមចង្រិតអស់ទៅហើយនៅហ៊ានមានមុខមកបបួលគេឡើងសង្វៀនកណ្តាលគ្រែមួយទឹកទៀតឬមួយក៏ចង់សម្លាប់គេទាំងរស់? គិតហើយចង់តែក្តាប់ដៃវាយដើមទ្រូងនាយឱ្យបែកថ្លើមប្រមាត់ម្តងទេ។
    «អត់ទេហត់ហើយ..ហ្អឹម..លោក..» ថេយ៉ុង ស្រែករំអួយកញ្ជ្រោលរោលរាលហៀបនិងរត់គេចដ្បិត ជុងហ្គុក បានចាប់គេថើបឈ្មុសឈ្មុលគល់ករបស់ខ្លួន បង្អូសសម្រូតមកដល់តំបន់ពិសេសនិងបានប្រើទិចនិចជំនាញពង្វក់ឱ្យរាងកាយរាងតូចឡើងកម្តៅសារជាថ្មីមកម្តងទៀតទាល់តែបាន។
    «ជុងហ្គុក កុំអីត្រង់ហ្នឹងគគ្រិចខ្លាំងណាស់!»
    «គគ្រិចអី អូនជាប្រពន្ធបង បងមិនស្អប់ខ្ពើមរាងកាយរបស់អូននោះទេ!»
    «តែវាប្រឡាក់អស់ហើយណា កុំអី!» ថេយ៉ុង ឃាត់ឃាំងគេមិនឈ្នះទេ ជុងហ្គុក រឹងក្បាលណាស់ នៅចាប់កន្ធែកជើងរបស់គេញែកចេញហើយឈ្មុលទៅថើបភាពទន់ជ្រាយដែលជ្រាបផ្សើមសំណើមរលាក់មិនខ្ចីខ្ពើមទៀត។
    «ប៉ុណ្ណឹងបានហើយរសើបណាស់!»
    «ចាំមួយភ្លែតបងសម្អាតស្អាតឥឡូវហើយ!» ជុងហ្គុក ឆ្លើយតបប្រើអណ្តាតគ្រលាស់គ្រលែងលិឍសម្អាតសំណើមស្នេហ៍ទាល់តែជ្រះអស់រលីងគ្មានសល់ទើបក្រោកអង្គុយលុតជង្គង់ចំប្រឡោះជើង ថេយ៉ុង ហើយចាប់ផ្តើមរុញស៊កបញ្ចូលភាពរឹងមាំចូលទៅសារជាថ្មីម្តងទៀត។
    «ខ្ញុំហត់ហើយលោកមិនហត់ខ្លះទេឬ?»
    «ដេករង់ចាំតែឱ្យបងធ្វើអូនសោះអូនហត់អីដែរ?»
    «លោក!» ថេយ៉ុង ចាប់ផ្តើមទ័លច្រករកពាក្យតបតនិងនាយគ្មាន កាលបើ ជុងហ្គុក ស្រាប់តែស៊កប្រយោគរសើបចាក់ចំចំណុចសំខាន់ធ្វើឱ្យគេគាំងគំនិតអស់គ្មានសល់។
    «អ្ហា-អ្ហាសៗ..ជុងហ្គុក កុំលឿនខ្លាំងពេក!»
    «ឈប់ហៅបងបែបនេះទៀតទៅ ពេលនេះអូនជារបស់បងហើយ!»
    «អ្ហាយ..ជុងហ្គុក អ្ហា..ថ្នមៗ!!»
    «ប្រាប់ថាកុំឱ្យហៅបងថាបែបនេះ!» ជុងហ្គុក និយាយប្រាប់ទាំងកែវភ្នែកក្រហម ប្រើកម្លាំងចង្កេះដាក់ទោសរាងតូចឱ្យស្រែកទួញថ្ងូរក្រោមដើមទ្រូងរបស់ខ្លួនទាល់តែបែកញើសជោកថ្ងាស់ទាំងពីរនាក់។
    «សឺត..អាស..អ្ហា!!»
    «ជុងហ្គុក អូនសូមអង្វរ..ប៉ុណ្ណឹងបានហើយអូនព្រមចុះចាញ់បងហើយ!» ថេយ៉ុង ស្រវេស្រវាចាប់ឱបក្រសោបកនាយ រួចគ្រវីក្បាលញ័រតតាត់យំយែករលីងរលោងទឹកភ្នែកហូររឹមៗទាមទារក្តីអាណិតយល់ដល់ភាពសោកសៅ ជុងហ្គុក ក៏បន្ថយល្បឿនមុនពេលឱនឈ្ងោកទៅនិយាយខ្សឹបៗលើបបូរមាត់រាងតូច។
    «ម្តេចក៏អូនមិនព្រមប្រកែកនិងបងទៀតទៅ?» មិនត្រឹមតែអុកឡុករាងកាយ ថេយ៉ុង យ៉ាងអាក្រក់អាក្រីត្រឹមតែប៉ុណ្ណេះនោះទេ ប៉ុន្តែគេបែរជាមកនិយាយផ្ចាញ់ចិត្ត ឌឺដង ស៊កសៀត ញ៉ោះឱ្យអ្នកបានស្តាប់ដឹងឮសូរសម្តីហើយខឹងញ័រក្នុងដើមទ្រូង មិនហ៊ានបញ្ចេញកំហឹងបានត្រឹមតែដេកដង្ហក់ដូចជាកូនឆ្មាដែលទើបតែនិងកើត សម្លឹងមើលមុខប្រុសកំលោះដោយខ្សែភ្នែករន្ធត់ចិត្តដដែល។
    «ប៉ុណ្ណឹងបានហើយ អូនងងុយគេងណាស់!» ល្មមដល់ពេលងងុយហើយបើទ្រាំទ្រទប់ទល់ជាមួយនាយអស់ពេលជាច្រើនទឹកបែបនេះនោះ បើសិនជាបន្តទៀតច្បាស់ជាវិះតែដាច់ខ្យល់ស្លាប់ឬក៏សល់ត្រឹមតែដង្ហើមចង្រិតដូចគ្នាដែរ។
    «សឺត!» ជុងហ្គុក ឱនថើបថ្ងាស់ ថេយ៉ុង មួយដង្ហើម រួចទម្លាក់ខ្លួនដេកទៅម្ខាងឈោងដៃចាប់ឱបរាងតូចពីខាងក្រោយយ៉ាងណែន។
   
    ព្រឹកថ្ងៃថ្មី
    ក្រាក!!
    ជុងហ្គុក ច្រានទ្វារបន្ទប់ ជីមីន ឯជាន់ខាងលើនៃភូមិគ្រឹះមួយនេះរួចចាប់សំដៅដើរចូលទៅខាងក្នុងនោះ សម្លឹងមើលរាងកាយមាំមួនដែលឈរជ្រែងហោប៉ាវខោលើកកែវកាហ្វេក្តៅឧណ្ហៗមកចិបចុងមាត់ ក្រេបរសជាតិតិចៗសន្សឹមៗដ៏ឡូយឆាយតាមរយៈខ្សែភ្នែករាបស្មើធេង។
    «ហៅខ្ញុំមកមានការអ្វីទៅបង!» សំឡេងធំគ្រលរបន្លឺឡើង អ្នកកំលោះក្នុងទឹកមុខមានមន្ទិលសង្ស័យខាងណេះរហ័សងាកក្រោយសម្លឹងមើលម្ចាស់វត្តមានប្អូនប្រុសដោយឫកពាសរសន់។
    «ឯងមានដឹងរឿងអ្វីទេ?» ជុងហ្គុក ចងចិញ្ចើមឡើង សម្លឹងមុខ ជីមីន មិនមាត់ក។
    «រឿងអ្វីទៅបង?»
    «រឿង ថេយ៉ុង របស់ឯងនោះ!»
    «មានបញ្ហាអី?» ជីមីន សំដែងទឹកមុខមិនយល់ពេលដឹងថា ជុងហ្គុក សឹងតែធ្វើខ្លួនមិនចាប់អារម្មណ៍ពីគោលបំណងដែលខ្លួនបានលើកឡើងបន្តិចណាសោះ គេមិនត្រឹមតែបង្ហាញឫកពាយ៉ាងធម្មតាបំផុតនោះទេគេថែមទាំងមិនចង់សួរដេញដោលច្រើនទៀត។
    «ថេយ៉ុង..មិនមែនមានឈ្មោះថា..»
    «ថេយ៉ុង ខាសៀល!» ជុងហ្គុក ស្កាត់ចូលនិយាយកាក់សម្តីរបស់ ជីមីន ភ្លាមៗធ្វើឱ្យអ្នកជាបងប្រុសអស់អារម្មណ៍និងសង្ស័យមួយទំហឹង។
    «ឯងដឹងថា ថេយ៉ុង ក្បត់?»
    «ដឹង!»
    «ចាប់តាំងពីពេលណា?»
    «ចាប់តាំងពីថ្ងៃដែលបានស្គាល់គ្នាជាលើកដំបូងមកម្ល៉េះ!» 
    «តែឯងបែរជាធ្វើខ្លួនដូចមិនព្រមរវល់សោះ ចុះបើគេម្នាក់នោះចូលមកបំផ្លិចបំផ្លាញក្រុមហ៊ុនរបស់អ្នកមីងនោះ ឯងគួរធ្វើយ៉ាងណាទៅ? រឿងធំយ៉ាងនេះឯងសុខចិត្តនៅស្ងៀមស្ងាត់បានដោយរបៀបណាសុខៗឯងក៏គិតនាំគេចូលមកឱ្យមកស្និទ្ធស្នាលជាមួយនិងអ្នកម៉ាក់ទៀតចុះបើថ្ងៃណាមួយរឿងនេះវាបែកខ្ជរខ្ជាយធំទៅកែប្រែអ្វីបានទេ?» ជីមីន មិនបានពេញចិត្តកាលដែលឃើញថា ជុងហ្គុក មិនព្រមចាត់ការទៅលើ ថេយ៉ុង ដែលជាជនក្បត់ ក្បត់ទាំងទំនុកចិត្ត ក្បត់ទាំងក្តីស្រលាញ់ ទាំងដែលមនុស្សនៅក្នុងគ្រួសារទាំងអស់ បានយល់ព្រមផ្តល់ឱកាសឱ្យគេចូលមកស្និទ្ធស្នាលនិងខ្លួន ជាពិសេសនោះគឺលោកស្រីធំ ព្រីភៀរ៍ ដែលហាក់បីដូចជាបានស្រលាញ់ពេញចិត្តគេជាងនរណាៗទាំងអស់ ចុះបើថ្ងៃណាមួយគាត់បានដឹងអំពីការពិតទៅ តើគាត់អាចនិងមានអារម្មណ៍ខកចិត្តខ្លាំងប៉ុណ្ណា។ 
    «គេធ្វើអ្វីបានច្រើនទៅបង? ក្រៅពីចង់បំផ្លាញស្ថាប័នរបស់អ្នកមីងចោល? ហើយជួយស្រោចស្រង់ឱ្យក្រុមហ៊ុនរបស់ឪពុកម្តាយគេបានថ្កុំថ្កើងឡើងវិញតែប៉ុណ្ណឹង? វាមានអីច្រើនណាស់ណាបើស្ថាប័នរបស់អ្នកមីងសព្វថ្ងៃមានតែរឿងពុករលួយ ជួញដូរមនុស្សដូចកន្លែងរកស៊ីផ្លូវភេទ ពេលខ្លះក៏លក់ក្មេងៗដែលមិនដឹងអីទៅឱ្យអ្នកធំ មុនពេលទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញក៏ត្រូវតែឆ្លងកាត់រឿងលើគ្រែជាមួយមនុស្សប្រុសដែលមានអំណាចមិនចេះចប់មិនចេះហើយ ស្ថាប័នបណ្តុះបណ្តាល វិជ្ជាជីវៈ ជំនាញក៏អន់ សព្វថ្ងៃល្បីកេរ្តិ៍ឈ្មោះមកបានក៏ដោយសារតែប៉ាស៊កលុយឱ្យពួកសារព័ត៌មានពាណិជ្ជកម្មផ្សព្វផ្សាយទាំងលានៗ សមិទ្ធផល កើបមាស កើបប្រាក់ អ្នកមីងស្វែងរកត្រឹមមួយចុងក្រចកក៏មិនទាន់បានផង ហាមមិនស្តាប់ ប្រព្រឹត្តថែម បើសិនជាគេបំផ្លាញ ខ្ញុំក៏មិនរារាំងដែរព្រោះរឿងទាំងអស់នេះខ្ញុំបានហាមចាប់តាំងពីដើមដំបូងថាឱ្យគាត់ដើរផ្លូវត្រូវទៅ តែគាត់ប្រកែកយ៉ាងដាច់អហង្ការ បើស្ថាប័នគាត់ដួលរលំ រលាយរលត់ទៅវាជាកម្មពៀររបស់គាត់ ដែលគាត់បានធ្វើរឿងស្មោកគ្រោកកន្លងមក ខ្ញុំមិនជួយ មិនហាម មិនខឹង ព្រោះទាំងអស់នេះមិនមែនជាជំនួញរបស់ខ្ញុំទេ!» ជុងហ្គុក ឆ្លើយតបបញ្ចប់សេចក្តីងាកបែរខ្លួនដើរចេញទៅបាត់ស្រមោល ជីមីន ឯណេះបានត្រឹមតែលើកម្រាមដៃជ្រងសក់ក្បាលឡើងអស់យោបល់សួរដេញដោលបន្តទៅទៀតហើយ ព្រោះពេលស្តាប់ឮសូរសម្តីរបស់ប្អូនប្រុសនិយាយចប់រួចរាល់មកហើយក៏បានយល់ថាវាជារឿងត្រឹមត្រូវមួយជ្រុងធំដែរ។
   
    ជាន់ខាងក្រោម
    ការងារនៅក្នុងផ្ទះបាយថ្ងៃនេះហាក់បីដូចជាមមាញឹកច្រើនជាងរាល់ថ្ងៃទៅទៀត។ អ្នកបម្រើឆ្វេងស្តាំរូតរះដាំស្លរគ្មាននរណាម្នាក់ទំនេរឡើយ សូម្បីតែលោកស្រីធំក៏ចូលមកជួយរៀបចំឱ្យយោបល់រឿងផ្សែផ្សំថែមថយគ្រឿងទេសមិននៅស្ងៀមមួយកន្លែងដែរ។
    «ខ្ញុំជួយ!» ថេយ៉ុង ស្ទុះស្ទារទៅចាប់យកកាំបិតមកចិតបន្លែ ជួយសម្រួលដល់ការងារអ៊ំស្រីចាស់ៗដូចជាស្ត្រីមេផ្ទះម្នាក់យ៉ាងអ៊ីចឹងដែរ មើលទៅគេពូកែរឿងចង្ក្រាន្តជើងឆ្នាំងចំណាប់គ្រាន់បើ ចាប់តាំងពីជួយរៀបចំបន្លែផ្លែឈើ ឆ្លៀតពេលមកជួយធ្វើបង្អែមនំនេកទាក់ទាញដល់ខ្សែភ្នែកលោកស្រីធំឱ្យចាប់តាមសម្លឹងមើលសកម្មភាពរបស់គេលួចញញិមញញែមមិនព្រមឈប់រហូត។
    «នំស្នូលសណ្តែកក្រហមនិងនំពារ..ទំនងណាស់អ្នកណាជាអ្នកធ្វើទៅម៉ាក់?» ជីន ចាប់អារម្មណ៍ពីនំដែលទើបតែបានដុតរួចហើយ ទើបសួរទៅកាន់អ្នកម្តាយដែលឈរញញិមចាប់រៀបចំនំទាំងអស់នោះដាក់ទៅក្នុងចានថ្មទាបឱ្យមានរបៀប។
    «កូនប្រសារសំណព្វចិត្តរបស់ម៉ាក់ជាអ្នកធ្វើ!» អ្នកកំលោះស្តាប់ចប់ញញិមក្បួចរួចចាប់នំនោះមកខាំទំពារញ៉ាំយ៉ាងឆ្ងាញ់ពិសារទំនងដូចចូលចិត្តណាស់ដែរ។
    «ឆ្ងាញ់ណាស់ម៉ាក់!» ជីន កម្រសរសើរថ្វីដៃរបស់នរណាម្នាក់ណាស់ក៏ដោយសារតែគេក៏ជាអ្នកពូកែធ្វើម្ហូបម្នាក់ដែរ និយាយពីរស់ជាតិនំទាំងអស់នេះវិញ ស្នូលវាផ្អែមល្មម មិនខ្លាំងពេក មិនដិតពេក ល្មមអាចញ៉ាំលេងបានច្រើនគួរសម ហើយមិនទ្រលាន់ពេកនោះទេ ឈ្ងុយក្លិនល្ងរោយពីខាងលើញ៉ាំទៅជក់មាត់ល្អណាស់។
    «បង្អែមត្រសក់ស្រូវរួចរាល់ហើយ!» ថេយ៉ុង ចាប់លើកឆ្នាំងបង្អែមចុងក្រោយមកដាក់ខាងលើតុ ខណៈអ្នកបម្រើដទៃទៀត លាន់មាត់សរសើរពីជំនាញធ្វើម្ហូបរបស់គេគ្រប់ៗគ្នាមើលទៅគេពូកែប៉ិនប្រសប់គ្រប់សព្វបែបយ៉ាងទាំងចេះឆ្នៃប្រឌិតល្អិតល្អន់ហ្មត់ចត់ម៉ិតប្រាយខ្លាំងណាស់ ថ្ងៃនេះចូលមកបញ្ចេញស្នាដៃទាល់តែបែកញើសជោកថ្ងាស់សស្រាក់សស្រាំ។
    «ទំនងដល់ហើយ សុំភ្លក្សបន្តិចបានទេ?» ហូស៊ុក លាន់មាត់ស្រដី ដើរទៅចាប់យកស្លាបព្រាមកដួសបង្អែមត្រសក់ស្រូវញ៉ាំស្ត្រីជាម្តាយក៏ស្រាប់តែបាញ់ខ្សែភ្នែកសម្លក់មុខនាយថ្មែ។
    «អត់របៀបមែន ម្តេចក៏មិនព្រមយកចាន មកដួសទុកញ៉ាំមួយចានខ្លួនឯងទៅ អ្នកគេញ៉ាំក្រោយឯងគិតយ៉ាងម៉េច?»
    «ស្លាបព្រាស្អាតតើសម៉ាក់!»
    «យ៉ាងណាក៏ដោយតែវាអត់របៀប នៅហ៊ានតមាត់យើងទៀតមួយក្រញរឥឡូវហ្នឹង!»
    «មិនអីទេលោកស្រី ឱ្យគាត់ញ៉ាំទៅ..» ថេយ៉ុង សើច ហូស៊ុក ខាងណោះធ្វើជាសើចបាត់ភ្នែកដាក់ ថេយ៉ុង ដូចត្រូវដៃត្រូវជើងនិងគ្នាខ្លាំងណាស់។
    «ហេវបាយណាស់!» គ្រាន់តែសម្រែកមួយប្រយោគនេះរន្ទឺឡើងក៏ដឹងថាជាកូនប្រុសពៅនៃវង្សត្រកូលវេសតុន៍កំពូលកម្ជិលអាំងផេះជាងគេខ្លាំងប៉ុណ្ណាដែរ។
    «តោះៗរៀបចំបាយទឹកទៅថ្ងៃនេះរវល់វីវក់ភ្លេចគិតឱ្យឈឹងទៅ!»
    លោកស្រី ព្រីភៀរ៍ រន្ថាន់ដេញក្មេងៗ ឱ្យរៀបចំរឿងបាយទឹកឆាប់ៗលឿនឡើង ដោយសារតែសមាជិកគ្រួសារមកជុំគ្នាអស់ហើយ រង់ចាំបង្អាក់ពេលវេលាបន្តទៀតមិនបានទេ។
    «មុខម្ហូបនៅថ្ងៃនេះបរិបូរណ៍ហូរហៀរដូចជាមានរៀបចំកម្មវិធីអ្វីឡើងមកអ៊ីចឹង ម៉ាក់មានគម្រោងចង់ធ្វើអ្វីហ្នឹងម៉ាក់?» ណាមជុន សម្លឹងឃើញម្ហូបពេញខាងលើតុច្រើនពេកទើបគេអត់មិនរពឹសមាត់សួរនាំមិនបាន។
    «ថ្ងៃនេះក្មួយ ថេយ៍ ជាអ្នកចេញមុខបញ្ចេញស្នាដៃធ្វើម្ហូបជាមួយម៉ែដោះខាងណោះទើបបានជាវាច្រើនសម្បើមដល់ម្លឹង ញ៉ាំមិនអស់ទុកកម្តៅញ៉ាំស្អែកខានស្អែកទៀត ព្រោះមិនងាយបានញ៉ាំរបស់ឆ្ងាញ់ៗដល់ម្លឹងទេ!» ជុងហ្គុក ឮសូរម្តាយពោលពាក្យដូច្នេះ គេក្រឡេកទៅសម្លឹងមុខ ថេយ៉ុង ដែលអង្គុយញញិមអៀនប្រៀនក្រហមថ្ពាល់ប្រៀបដូចផ្លែស្ត្រប៊ឺរីទុំយ៉ាងអ៊ីចឹងដែរ តាមពិតគេបានដឹងច្បាស់ណាស់ថា ថេយ៉ុង ពូកែខាងធ្វើម្ហូប រសជាតិក៏មិនអន់ដែរ ថែមទាំងពូកែរឿងការងារមនុស្សស្រីជាច្រើនទៀត ថ្ងៃនេះបានមកស្នាក់នៅផ្ទះគេមិនទាន់បានមួយសប្តាហ៍ផងក៏ធ្វើរឿងឱ្យម្តាយរបស់គេពេញចិត្តសរសើរមិនដាច់ពីមាត់សោះ។
    «អូរហូរ៍ពិសេសណាស់អ៊ីចឹង!» ណាមជុន ដឹងរឿងហើយសើចញឹមៗ ជីមីន ដែលអង្គុយនៅស្ងៀមក៏មិនមាត់កច្រើន ដោយសារតែគេជាអ្នកដឹងរឿងរបស់ ថេយ៉ុង និង ជុងហ្គុក ច្បាស់ទើបមិនមាត់មានយោបល់អ្វីក្នុងជំនួបពិសារអាហារ។
    «ស្ងាត់ម្ល៉េះថ្ងៃនេះ?» ហូស៊ុក អត់មិនបានក៏កេះ ជីមីន សួរ។
    «ខ្ញុំឃ្លាន!» ជីមីន តបហីៗចាប់ដួសម្ហូបមកញ៉ាំតាមធម្មតា ខណៈគ្រប់គ្នាក៏រៀបចំស្រុះស្រូបតាមដូច្នេះដែរ។
    «និយាយអ៊ីចឹងម៉ាក់ ខ្ញុំមកផ្ទះពីរថ្ងៃហើយ មិនទាន់បានឃើញមុខប៉ាសោះ គាត់ទៅណា?» ជុងហ្គុក ទើបតែចាប់នឹកសួរដល់វត្តមានឪពុក ភ្លាមៗ។
    «ប៉ាឯងឈឺសម្រាកនៅឯខាងលើបន្ទប់ ម៉ាក់ទើបតែបានងូតទឹកសម្អាតខ្លួនឱ្យគាត់រួចរាល់ហើយទេជំងឺប៉ាឯងកាន់តែធ្ងន់ធ្ងរច្រើនឡើងៗរាល់ថ្ងៃទៅហើយណាកូន!»
    «ថាយ៉ាងម៉េច?» គេលាន់មាត់មួយទំហឹងសំឡេងដោយកែវភ្នែកបើកសស្គូសឡើង។
    «គាត់ឈឺជាងមួយសប្តាហ៍ហើយតើសឯងមិនដឹងរឿងទេឬ?» ជីន បែរទៅនិយាយនិងនាយ។
    «ខ្ញុំមិនបានដឹងរឿងអ្វីសោះ គាត់ឈឺអីទៅម៉ាក់?» ជុងហ្គុក រន្ថើនសួរម្តាយដោយទឹកមុខបារម្ភពីឪពុកខ្លួនភ្លាមៗ។
    «គាត់ឈឺរោគដំបៅក្រពះ..ពេទ្យប្រាប់ថាពិសារអាហារត្រូវតមខ្លះផងតែគាត់ឧស្សាហ៍ចូលរួមកម្មវិធីជួបជុំច្រើនពេកផឹកស្រាមិនឈប់រហូតដល់ធ្វើឱ្យគាត់ឈឺដល់ថ្នាក់ស្រកគីឡូស្គមច្រើនណាស់កូន គ្រូពេទ្យក៏តែងតែឧស្សាហ៍មកប្រចាំការមើលថែព្យាបាលគាត់រាល់ថ្ងៃដែរ ប៉ុន្តែនៅពេលដែលម៉ាក់បញ្ចុកអាហារ ព្យាយាមរិះរកស្វែងរកគ្រប់វិធីមកធ្វើម្ហូបឱ្យគាត់ពិសារ គាត់ពិសារបានតិចតួចខ្លាំងណាស់ ម៉ាក់អស់ជម្រើសហើយកូន ម៉ាក់ពិបាកចិត្តខ្លាំងណាស់!»
    «ម្តេចក៏គ្មាននរណាម្នាក់បានផ្តល់ដំណឹងអ្វីប្រាប់ខ្ញុំខ្លះសោះអ៊ីចឹង?»
    ជុងហ្គុក គ្រវីក្បាលស្ទុះស្ទារងើបចេញពីតុបាយហៀបនិងដើរចេញទៅស្រាប់តែឃើញថា ថេយ៉ុង បានចាប់លើកជើងទម្រ មានសណ្ឋានដូចជាថាសថ្មដាក់ចានអាហារឡើងទៅជាន់ខាងលើសំដៅទៅរកបន្ទប់ឪពុករបស់ខ្លួនដោយខ្សែភ្នែកស្រទន់។
    «ថេយ៉ុង ទៅណា?» លោកស្រី ព្រីភៀរ៍ ក្រឡេកទៅសួរម៉ែដោះ ស្ទេរ៉េន។
    «អ្នកប្រុសតូចបានប្រាប់ខ្ញុំថា លើកអាហារយកទៅជូនលោកប្រុសធំ!»
    «គ្រប់លក្ខណ៍គ្រាន់បើ!» ហូស៊ុក ឧទានរួចញញិមញ៉ាក់ចិញ្ចើមដាក់បងប្អូនប្រុសរបស់ខ្លួនបណ្តាលឱ្យចិត្តលោកស្រី ព្រីភៀរ៍ កាន់តែចូលចិត្ត ថេយ៉ុង ខ្លាំងឡើងៗទៅហើយ សូម្បីតែបុរសដែលជាដៃគូស្នេហ៍នៅឈរស្ងៀមខាងណេះវិញ អារម្មណ៍ល្អៗ អារម្មណ៍ស្រលាញ់ មិនដឹងជាវាកើតចេញមកពីជ្រុងណាកាន់តែធ្វើឱ្យគេជ្រួយច្រាលអារម្មណ៍ចំពោះរាងតូចមិនថមថយសោះឡើយ។













ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now