ភាគទី២១៖សង្ហាដូចជាយើង គេមើលមិនឃើញមែនទេ?

1.4K 65 0
                                        

    ក្រឹក!!
    នៅខាងក្នុងបន្ទប់បើកភ្លើងភ្លឺចែសអាចឱ្យយើងសម្លឹងមើលឃើញរាងតូចច្រឡឹង អង្គុយឱបក្រសោបក្តោបភួយទាំងទឹកភ្នែកហូរដាបស្រក់តក់ៗសស្រាក់ចុះមកគួរឱ្យអាណិតអាសូរ មិនគួរណាគេមកចួបរឿងឈឺចាប់ដល់ថ្នាក់នេះតែម្នាក់ឯងទេ គេក៏មិនចង់ឱ្យរឿងបែបនេះកើតឡើងមកនោះដែរ ប្រសិនបើពេលវេលាអាចបកត្រលប់ថយក្រោយបានគេប្រហែលជាមិនទទួលយក ឆាលី មកចិញ្ចឹមឱ្យមានជីវិតរស់នៅក្នុងពិភពលោកដ៏តូចចង្អៀត រស់នៅក្នុងមណ្ឌលកុមារកំព្រាអាចមានជីវិតល្អប្រសើរជាងនេះ មិនមែនមកដេកឱបទុក្ខព្រួយហើយត្រូវភ័យខ្លាចគ្រប់ជំហ៊ានអ៊ីចឹងឡើយហើយក៏ប្រហែលជាគេមិនអាចមកបន្ទាបតម្លៃខ្លួនឱ្យអបលក្ខណ៍យ៉ាងដូច្នេះដែរ លះបង់ ទាំងចិត្ត ទាំងកាយ ដើម្បីតែមនុស្សដែលខ្លួនស្រលាញ់ ជីវិតមួយនេះគ្មានសេសសល់អ្វីទាំងអស់ ក្រៅពីសំបកខ្លួននឹងចិត្តដែលក្រៀមក្រំស្រពោន ទុក្ខសោក ព្រមទាំងសេចក្តីភិតភ័យខ្លាច គេហាក់ដូចជាបាត់បង់ខ្លួនឯងពីមុនអស់ពេលជាច្រើនថ្ងៃមកហើយនិយាយរួមគឺបាត់បង់ស្ទើរតែទាំងស្រុងទាំងទំនុកចិត្តនិងសេចក្តីក្លាហាន
ទាំងអម្បាលម៉ាណគេហាក់បីដូចជាស្វែងរកខ្លួនឯងលែងឃើញពិភពលោកមួយនេះប្រែជាងងឹតសូន្យសុងសម្រាប់គេនៅគ្រប់ទីកន្លែងគឺងងឹតងងុលហើយកខ្វក់បំផុត។
    «ហ៊ឹកៗៗ..ហ៊ឺៗ..អ្ហឹកៗៗ!» សំឡេងយំអណ្តឺតអណ្តក់បន្លឺលាន់សូររហឹមៗគួរឱ្យបារម្ភ នាយកំលោះដែលឈរនៅខាងមុខទូរសម្លៀកបំពាក់ចាប់យកឈុតគេងក្នុងរាត្រីនេះមកហុចជូនរាងតូចដែលអង្គុយយំសោកទូលទុក្ខវិបត្តិតាមដោយខ្សែភ្នែកត្រជាក់ល្ហឹម។
    «ពាក់ទៅ!» ជីមីន ថាចប់បែរមុខចេញដើម្បីឱ្យ ថេយ៉ុង បានស្លៀកពាក់រួចរាល់ ទើបនាយដើរទៅចាប់យកប្រអប់ថ្នាំមកកាន់ រួចវិលត្រលប់មកអង្គុយទល់មុខរាងតូចម្តងទៀត។ នាយចាប់យកដបថ្នាំលើកចេញមក ហើយលូកដៃទៅចាប់ក្រសោបកាន់ប្រអប់ដៃតូចស្រឡូនជាប់ សម្លឹងមើលឃើញស្នាមជាំដិតក្រម៉ៅដែល ជុងហ្គុក បានបន្សល់ទុកយ៉ាងឃោឃៅរួចមកហើយ ទើបចាប់ផ្តើមលាបថ្នាំស្រាលៗសើរៗទៅលើស្នាមជាំទាំងអស់នោះដោយការប្រុងប្រយ័ត្ននិងថ្នមវាបំផុត។ ក្រោយពីបានលាបវាបញ្ចប់កិច្ចរួចរាល់នាយស្រាប់តែងើបមុខឡើងសម្លឹងមើលអ្នកកំពុងដែលយំយែកក្នុងកែវភ្នែកពិបាកចិត្ត ដឹងថាគេដើរលើសតួនាទីភ្លេចខ្លួនមួយពេល ប៉ុន្តែគេពិតជាចង់លួងលោម ថេយ៉ុង ដោយសេចក្តីអាណិតខ្លាំងណាស់។
    «ចង់យំ..ក៏យំឱ្យអស់ចិត្តមក!» ថេយ៉ុង ពេបមាត់បង្ហូរទឹកភ្នែកកាន់តែខ្លាំងទៅៗ យំរហូតដល់ស្មាទាំងគូ ចាប់ផ្តើមញ័រទទ្រើកខ្លាំងឡើងៗ ជីមីន ដែលស្ម័គ្រចិត្តធ្វើជាអ្នកស្តាប់សម្រែកទ្រហោយំបានត្រឹមអង្គុយស្ងៀមស្ងាត់សំឡេងអត្ថាធិប្បាយលើកដៃជួយជូតដំណក់ទឹកភ្នែកថ្លាយង់ចេញដោយឫកពាសន្សឹមៗ។
    «ហ៊ឹកៗ..ហេតុអី? ហេតុអីការលះបង់របស់ខ្ញុំ បែរជាគ្មានតម្លៃអ្វីបន្តិចណាសោះទៅ..ហេតុអ្វីទៅ..» ថេយ៉ុង យំកាន់តែខ្លាំង យំបណ្តើររៀបរាប់អារម្មណ៍ពិតក្នុងចិត្តបណ្តើរទាំងមិនភ្លេចចាប់អង្រួនស្មា ជីមីន សួរ មុននឹងស្រែកយំអស់ៗពីខ្លួន ខណៈរាងក្រាស់ក៏ចាប់កាយតូចមកឱបក្រសោបជាប់នឹងដើមទ្រូងយ៉ាងណែន។
    «ហ៊ឹកៗ ខ្ញុំមិនយល់ទេ..មិនយល់ពីចិត្តរបស់គេទេ ហេតុអ្វីគេស្អប់ខ្ពើុមខ្ញុំដល់ដំណាក់កាលនេះ?» ជីមីន មិនមានការឆ្លើយតបទុកឱ្យ ថេយ៉ុង យំស្រែកទាល់តែអស់ចិត្តអស់ចង់ នាយមិនបង្ខំ មិនស្រែកជេរស្តីបន្ទោស មានតែការយល់ចិត្តថ្លើមរាងតូចដែលកំពុងតែទាមទារត្រូវការអ្នកលួងលោមខ្លាំងបំផុតក្នុងកំឡុងពេលនេះ។ ម្រាមដៃស្រឡូនលើកជូតដំណក់ទឹកភ្នែកចេញពេលភ្ញាក់រំឭកថាខ្លួនដូចជាទន់ជ្រាយខ្លាំងពេកហើយ យ៉ាងណាក៏ទ្រាំមកបានច្រើនរឿងគួរសម គួរតែរឹងមាំទៅមុខបន្តទៀត បន្តទាំងក្តីឈឺចាប់ បន្តទាំងអារម្មណ៍ហត់នឿយខ្លាំងបំផុត។
    «យំឆ្អែតហើយមែនទេ?» ថេយ៉ុង សម្លឹងមើលកែវភ្នែកអ្នកដែលអង្គុយចំពោះមុខខ្លួន រួចបានត្រឹមធ្មេចភ្នែកនៅផ្សើមសំណើមទាំងគូដោយអារម្មណ៍អួលណែន។
    «ខ្ញុំមិនចង់យំទៀតទេ..» គេឆ្លើយដោយសំឡេងអួលដើមកស្ទើរតែបែកប្រេះ។
    «មិនចង់យំ កុំយំទៀតអី!» នៅចាំបានថាបុរសម្នាក់នេះក៏មានចិត្តស្អប់គេមិនចាញ់ ជុងហ្គុក ប៉ុន្មានដែរកាលពីគ្រាមុនហើយចុះពេលនេះហេតុអ្វីនៅតែជាគេដែលជាអ្នកលួងលោមខ្លួនពេលខូចចិត្តទៅវិញ?
    «លោក!»
    «យើងមានរឿងចង់បកស្រាយ..យើងចង់និយាយយូរហើយ បើមិនបាននិយាយចេញមកយើងតែងតែមានអារម្មណ៍ថាខុសធ្ងន់ណាស់!» ថេយ៉ុង អណ្តឺតអណ្តក់រួចសម្លឹងមើលផ្ទៃមុខបុរសមានអាថ៌កំបាំងលាក់ទុកក្នុងចិត្តដោយភាពស្ងៀមស្ងាត់។
    «យើងដឹងថាយើងធ្វើខុសចំពោះប្អូន..តែយើងប្រាកដចិត្តចំពោះខ្លួនឯងខ្លាំងណាស់!» ជីមីន ខិតទៅចាប់ប្រអប់ដៃ ថេយ៉ុង មកក្តោបកាន់យ៉ាងណែន។
    «ជីមីន!» នៅចំប្រយោគដែលដង្ហោយហៅសព្វនាមរបស់នាយក៏បូកផ្សំទៅដោយរលកសំឡេងអួលណែនមិនចាញ់គ្នានោះដែរ។
    «យើងរង់ចាំ ទោះបីជាសេសសល់ឱកាសតិចតួចក៏ដោយទៅចុះ..យើងរង់ចាំបាន រង់ចាំស្តាប់រឿងរ៉ាវគ្រប់យ៉ាងរបស់..រប..របស់អូន!»
    «ហ៊ឹកៗ..»
    ផាច់!!!!!
    «ចិត្តថ្លើមរបស់លោកក៏មិនខុសពីប្អូនប្រុសលោកប៉ុន្មានដែរ លោកជេរស្តីថាឱ្យខ្ញុំ លោកក៏ជាមនុស្សមិនចេះមានហេតុផលដូចគ្នា!» ថេយ៉ុង ទម្លាក់ដៃដែលទះកំផ្លៀង ជីមីន ចុះស្រែកដាក់នាយបញ្ចេញរាល់ការឈឺចាប់ស្ទើរស្លាប់ស្ទើររស់ហេតុអី្វមនុស្សប្រុសដូចជាពួកគេចូលចិត្តធ្វើរឿងឆ្កួតលីលាឱ្យអ្នកដទៃបានហែលឆ្លងទឹកភ្នែកមិនរួចធ្វើបែបនេះសប្បាយចិត្តខ្លាំងណាស់មែនទេ? ធ្វើបែបនេះយល់ថាជារឿងកំប្លែងមួយចូលចិត្តឃើញថាអ្នកដទៃយំជារឿងរីករាយខ្លាំងបំផុតនៅក្នុងជីវិត? គេសួរហើយចាប់ផ្តើមយំដង្ហក់ នៅក្នុងបេះដូងមនុស្សប្រុសម្នាក់នេះ បើគង់តែទន់ភ្លន់ ទងទន់ មកស្រលាញ់គេដដែលហេតុអ្វីចាំបាច់និយាយបញ្ឈឺឌឺដងឱ្យគេឈឺក្នុងចិត្ត ឱ្យគេខូចចិត្ត មើលងាយដៀលត្មិះឆ្អេះឆ្អាបសព្វគ្រប់បែបយ៉ាងធ្វើអ្វីដែរ។
    «ថេយ៍!»
    «លោកមិនចាំបាច់ខំបកស្រាយអ្វីទេ តាំងតែពីដំបូងលោកក៏មិនដែលបើកចិត្ត មានគំនិតចង់ស្តាប់ការបកស្រាយរបស់ខ្ញុំដូចគ្នា..លោកថែមទាំងគ្មានធម្មមេត្តា គ្មានការយោគយល់ ហើយក៏គ្មាន..អារម្មណ៍ចេះអាណិតដល់មនុស្សដែលរត់គេចពីមួយជំហ៊ានទៅមួយជំហ៊ានគេចវេះពីសេចក្តីស្លាប់ដោយសេចក្តីលំបាកយ៉ាងណាដែរ!»
    «មកពីពេលនោះ..»
    «ពេលនោះយ៉ាងណា? ពេលនោះលោកក្លាយខ្លួនទៅជាមនុស្សគ្មានចិត្ត គ្មានបេះដូង លោកគថ្លង់ ហើយខ្វាក់ភ្នែក ភ្នែកលោកងងឹត ងងឹតទាំងចិត្ត ងងឹតទាំងគំនិត ពេលឃើញខ្ញុំ ឈឺចាប់លោកកាន់តែចង់ជិះជាន់ថែម តើនេះជាអ្វីដែលលោកបានធ្វើនៅពេលដែលលោកឃើញថាមានមនុស្សកំពុងលង់ទឹកត្រូវការជំនួយ ហើយលោកបែរជាឈរឱបដៃពេលសម្លឹងមើលឃើញមនុស្សកំពុងតែជិតដាច់ខ្យល់ស្លាប់ត្រូវដែរទេ?» ថេយ៉ុង ចង់និយាយពាក្យទាំងអស់នេះចេញមកជាយូរមកហើយ ប្រសិនបើមានឱកាស តែឥឡូវនេះគេមានឱកាសបានរ៉ាយរ៉ាប់រឿងគ្រប់យ៉ាងចេញមកហើយ គេនិងស្រែកក្តែងៗហើយជេរបុរសម្នាក់នេះឱ្យស័ក្តិសមនឹងចិត្តដែលខ្លួនបានគុំគួនកន្លងមក។
     «លោកស្រលាញ់ខ្ញុំហ៎? ស្រលាញ់គេធ្វើបែបនេះ? ស្រលាញ់គេប្រើពាក្យមុសារនៅចំពីមុខ ទង្វើថាស្រលាញ់មែនដែរទេ ហ៊ឹកៗ..ឌឹបៗៗ..ក្តីស្រលាញ់វាថ្លាថ្លែងអ៊ីចឹងចេញមកតើមែនទេ?»
     «ថេយ៍..អូនចង់ខឹងយ៉ាងណា ខឹងឱ្យអស់ចិត្តអូនសិនចុះ បងសូមទោស ហើយបងនឹងអង្គុយនៅត្រង់នេះរង់ចាំសូមការអភ័យទោសពីអូនគ្រប់យ៉ាង!» ជីមីន ទន់ឆ្អឹងល្អូកដាច់ចិត្តលុតជង្គង់ចុះអង្វរករ ថេយ៉ុង ក្នុងនាមជាមនុស្សប្រុសស្គាល់ដឹងអំពីកំហុសរបស់ខ្លួនមិនខ្លាចអាម៉ាស់ គេងើយសម្លឹងមើលដំណក់ទឹកភ្នែកថ្លាយង់ដែលហូរចុះមកស្រក់ផ្ទួនៗដំណាលនឹងអារម្មណ៍ឈឺចុកចាប់មិនចាញ់គ្នាទាំងដើមទ្រូងអួលណែនខ្លាំងបំផុត កាលណោះគេឆ្កួតមួយពេល ខឹងខុស ខឹងខាត ទម្រាំគេអាចភ្ញាក់រំឭកដឹងខ្លួនមកវិញ សប្រែទៅជាខ្មៅស្ទើរតែអស់រលីងរលាត់បាត់ទៅហើយ។
     «លោកមកស្រលាញ់ខ្ញុំធ្វើអី? អម្បាញ់មិញនេះលោកមិនឃើញថាខ្ញុំជាទាសករបម្រើផ្លូវភេទរបស់គេយ៉ាងណាទេឬ? ខ្ញុំមិនបរិសុទ្ធ ខ្ញុំជាកញ្ជៈតណ្ហារបស់គេ ខ្លួនខ្ញុំអបលក្ខណ៍អស់ទៅហើយ លោកមកស្រលាញ់មនុស្សកខ្វក់បែបនេះធ្វើអីទៅ?» ថេយ៉ុង ថ្លែងរៀបរាប់ពីខ្លួនឯងជាមួយសំណើមទឹកភ្នែកសថ្លាហូរចុះមកយ៉ាងដាបរហាមអារម្មណ៍ចុកចាប់នាគ្រានេះជាមេរៀនដែលគេខ្លាចរឿងស្នេហាខ្លាំងបំផុត។
     «បងមិនខ្វល់ទេ ថេយ៍ បងមិនខ្វល់ពីរឿងដែលមិនសំខាន់នៅក្នុងជីវិតបងជាជាងវត្តមានរបស់អូននោះទេ ថេយ៍..បងស្រលាញ់អូនណាស់ បងអាណិត ថេយ៍ បងចង់ថ្នាក់ថ្នម ថេយ៍ យល់ចិត្ត ថេយ៍ នៅពេលនេះខ្លាំងណាស់ អូនកុំនិយាយដូច្នេះអី បងមិនចង់ឮ មិនចង់ឮឃើញទេ អ្វីដែលបងចង់បាន គឺការមើលថែអូនតែម្យ៉ាងគត់!»
     ថេយ៉ុង ស្រឡាំងកាំងឮសូរពាក្យសម្តី ជីមីន បរិយាយគេគាំងចិត្តគាំងគំនិតស្ទើរតែមិនជឿជាក់ថានាយអាចទ្រាំទ្រក្នុងរឿងបែបនេះទៅរួចដែរ។
    «លោក!»
    «ខុសចំពោះអូនគ្រាមុនចាត់ទុកថាបងល្ងង់មើលមិនឃើញពីតម្លៃរបស់អូន ប៉ុន្តែពេលនេះបងយល់ហើយថាខ្លួនឯងច្បាស់ជាមួយអូនខ្លាំងប៉ុណ្ណាខ្លះ ថេយ៍ សូមអូនទុកឱកាសឱ្យបងបានម្តងផងបានទេ? បងចង់មើលថែអូនណាស់ បងស្រលាញ់ ថេយ៍ ពិតមែនណា!» ជីមីន ឡើងទៅចាប់ទាញរាងតូចមកឱបយ៉ាងណែន ឱបធ្វើឱ្យរាងតូចចាប់ផ្តើមមានអារម្មណ៍រៀងថប់ដង្ហើមខ្លាំងទៅៗ។
    «ជីមីន..កុំអី!» ថេយ៉ុង ព្យាយាមរើបម្រះលើកដៃច្រានស្មានាយថ្នមៗ ព្រោះគេគ្មានកម្លាំងតតាំងនិងកម្លាំងដ៏មហាសាលរបស់នាយឡើយ។
    «បងនិយាយពិតមែនណា បងសូមទោសណា ថេយ៍ ទុកឱកាសតិចតួចឱ្យបងក៏បាន អូនចង់សាកចិត្តបងយូរប៉ុណ្ណាក៏បានដែរណា!» មើលទៅគេដាក់ទុនដល់ថ្នាក់នេះប្រហែលជាស្រលាញ់ពេញចិត្ត ថេយ៉ុង ខ្លាំងណាស់ណាហើយ។
    «ខ្ញុំស្រលាញ់លោកមិនបានទេ ជីមីន!» ថេយ៉ុង បដិសេចភ្លាមៗដោយមិនបានខ្វាយខ្វល់ពីចិត្តថ្លើមនាយត្រូវឈឺចាប់ប៉ុណ្ណា មិនអាក្រក់ពេកទេឬ? ដែលគេបានលះបង់អ្វីៗគ្រប់យ៉ាងសម្រាប់ ជុងហ្គុក សូម្បីតែជីវិត ហើយចុងក្រោយត្រូវមកជ្រើសរើសស្រលាញ់ ជីមីន ជំនួសវិញ ទោះបីមិនយល់ពីចិត្តអ្នកដទៃមើលមកក្នុងន័យបែបណាប៉ុន្តែគេពិតជាស្អប់ខ្ពើមខ្លួនឯងខ្លាំងណាស់។
     «បេះដូងខ្ញុំគ្មានចំណែកលោកនោះទេ លោកគួរតែជ្រើសរើសនរណាម្នាក់ដែលស័ក្តិសមនឹងលោកបំផុត មិនមែនជាខ្ញុំនោះទេ ខ្ញុំស្រលាញ់គេណាស់ ទោះគេអាក្រក់ចំពោះខ្ញុំខ្លាំងប៉ុណ្ណា តែខ្ញុំចាំបានថាគេបានបាត់បង់ការចងចាំ ដល់ពេលគេអាចចាំអ្វីៗគ្រប់យ៉ាងបាន នៅពេលនោះហើយដែលពួកយើងអាចវិលត្រលប់មកជានាគ្នាក្នុងនាមជាដៃគូស្នេហាដូចដើមវិញ..» ថេយ៉ុង មិនអាចបើកចិត្តស្រលាញ់គេបាននោះទេ ព្រោះបេះដូងគេដើរតាម ជុងហ្គុក គ្រប់ៗជំហ៊ានរួចអស់ទៅហើយមិនថា ជីមីន ខំព្យាយាមយ៉ាងណាក៏គេមិនអាចសេសសល់អារម្មណ៍ល្អៗផ្ទេរទៅឱ្យនាយមួយចំណែកដែរ។
    «ថេយ៍!» នាយសម្លឹងមើលមុខរាងតូចតាមដោយកែវភ្នែកអស់សង្ឃឹម។
    «អរគុណលោកច្រើនណាស់ដែលបានយកចិត្តទុកដាក់ចំពោះខ្ញុំ តែគ្រប់យ៉ាងក្នុងជីវិតរបស់ខ្ញុំ មានសម្រាប់ ជុងហ្គុក តែម្នាក់ប៉ុណ្ណោះ ថ្ងៃនេះគេខុស ថ្ងៃក្រោយគេគង់តែអាចកែប្រែចិត្តគំនិតបានដដែល សូមលោក..កុំសាកល្បងក្នុងរឿងស្នេហាមួយនេះអី!» បេះដូងក្នុងទ្រូងខាងឆ្វេងឈឺដូចត្រូវគេក្តិច ពេលទទួលបានចម្លើយដែលមិនស័ក្តិសមក្នុងចិត្តរួច ជីមីន បានត្រឹមតែឱនមុខចុះទទួលយកការឈឺចាប់ទាំងចិត្តពុំចង់បានវាទាល់តែសោះ។
    «នៅមានមនុស្សជាច្រើនទៀតណាស់ដែលអាចធ្វើឱ្យបេះដូងរបស់លោកមានសេចក្តីរំភើប នៅជាមួយខ្ញុំ លោកមានអ្វីទៅ? ទទួលបានតែរបស់ដែលសេសសល់ដដែលមាត់អ្នកផ្សេង លោកក៏មិនអាចបិទភ្នែកគេងលក់ស្កប់ចិត្តដែរ ខ្ញុំជាខ្ញុំ ខ្ញុំមិនអាចកែប្រែអ្វីបានច្រើនឬធ្វើទៅឱ្យវាថ្មីស្រឡាងសម្រាប់លោកទាំងអស់នោះទេ លោកកុំគិតចំពោះខ្ញុំជ្រាលជ្រៅខ្លាំងពេកអី ទំនាក់ទំនងរវាងពួកយើងត្រឹមជាមនុស្សដែលស្គាល់គ្នាតែប៉ុណ្ណោះ!» សំឡេងដ៏ញ័រសសឹកជាសញ្ញាបញ្ជាក់ប្រាប់ថាបេះដូងរបស់គេបានបិទទ្វាររួចរាល់អស់ទៅហើយ គេមិនអាចបើកចំហវាទទួលយកប្រុសផ្សេងក្រៅពី ជុងហ្គុក បាននោះទេ។
     ក្រាក!!
     ជីមីន បែរស្ទុះស្ទារដើរចេញ ព្រោះពិបាកធ្វើចិត្តខ្លាំងពេក គេចេញទៅខាងក្រៅបន្ទប់បាត់ដោយមិនមាត់កទម្រុឌបង្ខំ ថេយ៉ុង ឱ្យធ្វើចិត្តទទួលយកគេទៀតឡើយ។
     រាងកាយតូចបានត្រឹមយំរអឹកនឹកអាណិតចិត្តប្រុសកំលោះ តែគេអាណិតខ្លួនឯងច្រើនជាង អាណិតត្រង់ថាខ្លួនឯងគួរឱ្យសង្វេគណាស់ ហើយមានតែជីវិតដែលទទួលរង់រឿងឈឺចាប់មិនចេះចប់មិនចេះហើយតែប៉ុណ្ណោះ។

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now