ភាគទី៤១៖ឆ្នាស់ម្ល៉េះ?

1.9K 77 1
                                        

      ធ្មេចបើកៗកន្លងផុតទៅអស់រយៈពេលជាងបីឆ្នាំមកហើយដោយស្ថិតនៅខាងក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃញ៉ាំងឱ្យយើងសម្លឹងមើលឃើញអំពីទិដ្ឋភាពដ៏សប្បាយរីករាយបង្កឡើងដោយក្មេងតូចៗ រត់ប្រឡែងគ្នាសើចឮៗយ៉ាងក្អាកក្អាយសប្បាយបីដូចជាមានក្តីសុខណាស់ កាលបើរាងក្រាស់ឯណេះរត់តាំងៗប្រដេញចាប់កូនក្មេងតូចៗធ្វើសំឡេងស្រែកលងបន្លាចឱ្យពួកអាល្អិតរត់ចែកជើងគ្នាបង្កឱ្យបរិយាកាសទាំងមូលពោពេញទៅដោយភាពអ៊ូរអរឥតស្ងាត់ផ្ទះឡើយ។
     «ចាប់បានហើយៗ..»
     «ហិហិ ដេតឌី..រសើបណាស់ៗ!» ជុងហ្គុក ចាប់ពួកអាល្អិតមកចាក់ក្រឡេកឱ្យស្រែកឆោឡោលាន់ឮពេញសួនច្បា មើលចុះប្រឡែងជាមួយកូនទាល់តែបែកញើសជោកខ្នងទទឹកអាវជោក។
     «ឈប់លេងប៉ុណ្ណឹងបានហើយនាំគ្នាមកងូតទឹកនឹងអាលបានទៅញ៉ាំបាយឆាប់ចូលគេង!» ថេយ៉ុង បន្លឺស្រដីស្រែកឡើងដោយទឹកមុខញញិមញញែមក្មេងៗមានមាឌសាច់ទ្រលុកទ្រលន់មូលដូចក្តិបត្រលាចនាំគ្នាដោះអាវដោះខោរត់ចូលទៅក្នុងផ្ទះដើម្បីងូតទឹកសម្អាតខ្លួនជម្រះក្លិនញើសដោយខ្លួនឯងចំណាប់ៗណាស់។
     «ញញិមអី?»
     «ឆ្នាស់ម្ល៉េះ?» ជុងហ្គុក ញញិមបេះបួយលូកដៃទៅចាប់ច្របាច់កំប៉េះគូទ ថេយ៉ុង នៅហ៊ានទះឮសូរផាច់ៗទៀត។
     «ទះលោកឯងបាក់ធ្មេញមួយស្និតឥឡូវហ្នឹងលេងអីឆ្កួតៗមិនចេះខ្មាសកូន!»
     «បងលេងស្រលាញ់តើស..ថើបមួយខ្សឺតផងមើល៍!» ប្រអប់ដៃមាំក្រាស់លើកស្ទាបអង្អែលលើចង្កេះតូចអង្ក្រងមុននឹងចាប់ទាញរាងតូចមកជិតគ្រញិចថើបថ្ពាល់ស្រឡូនមួយខ្សឺត។
     ផាច់!
     «អូយទះកំផ្លៀង!» តែមួយដៃស្ទើរតែបែកអំពិលអំពែក ជុងហ្គុក ឯណេះត្រូវភរិយាទះកំផ្លៀងស្រវាំងភ្នែកវិះតែមើលអី្វមិនឃើញ។
     «ចង់សាកទៀតទេ មកស៊ីមួយដៃទៀតឱ្យបាត់ឆ្កួតខ្លះ!»
     «យូរៗប្តីថើបស្រលាញ់លែងបានហើយហ្អ៎? គិតចង់ខឹងបងដល់ឆ្នាំណាទៀត? បងលួងមកបីឆ្នាំជាងទៅហើយនៅមិនទាន់បាត់ខឹងនិងបងទៀតអ្ហេស?»
     «ត្រឹមបីឆ្នាំមកណេះតិចតួចណាស់សម្រាប់លោក បើរឿងដែលលោកបានធ្វើដាក់ខ្ញុំច្រើនមករាប់មិនអស់ទេ លោកមិនដែលគិតផងទៅ? ក្រែងលោកតិះដៀលមើលងាយថាខ្ញុំលក់ខ្លួនឱ្យប្រុសអ្ហេស? ឥឡូវឃើញទេថាអាពីរក្បាលដែលកើតមកភ្នែកខ្មៅៗនោះជាកូនរបស់អាណាគេ?»
     «អាណាគេៗយ៉ាងម៉េចកូនបងអ្ហះ?»
     «កូនអាមនុស្សពូកែកុហក..ថោក!»
     «ថោករហូតអញ!» ជុងហ្គុក លើកដៃស្ទាបអង្អែលថ្ពាល់តិចៗដើរចូលទៅតាមរាងតូចដែលរៀបចំទាញខោអាវមកសម្លៀកពាក់ឱ្យកូនៗដែលឈរលើកកន្សែងជូតសម្អាតខ្លួនយ៉ាងស្អាត។
     «មកស្លៀកពាក់មក..»
     «ឱ្យដេតឌី ស្លៀកឱ្យកូនវិញ!» ជេយ៍ហ្សាន់ ចាប់កញ្ឆក់ខោអាវពីដៃ ថេយ៉ុង ដើរសំដៅទៅរក ជុងហ្គុក ខាងណោះ។
     «បើយើងស្លៀកខោអាវឱ្យខ្លាចពាក់មិនស្អាតអ្ហេ?» ថេយ៉ុង មួម៉ៅក្តៅចិត្តដូចបាយពុះងាកទៅសម្លក់សម្លឹងមុខ ជេយ៍ហ្សាន់ ដោយកែវភ្នែកនឹកក្នាញ់ចំពោះអាល្អិត។
     «ប៉ាតូចស្លៀកឱ្យបងៗទៅ ដេតឌី ស្លៀកកូនទៅ ចែកការងារគ្នាធ្វើបានឆាប់ហើយ!»
     «អើរ..បើសម្តីយកមេឃទ្រាប់អង្គុយអ៊ីចឹង ម្តេចមិនព្រមស្លៀកពាក់ខ្លួនឯងទៅ? ចាំបាច់ចាំម៉ែចាំឪធ្វើឱ្យដែរ!»
     «អ្ហា..កុំឈ្លោះគ្នាៗម៉ោះដេតឌី ស្លៀកពាក់ឱ្យ!» ជុងហ្គុក ថាចប់រៀបចំស្លៀកពាក់ឱ្យកូនដោយមិនភ្លេចឱនឈ្ងោកទៅថើបថ្ពាល់ ជេយ៍ហ្សាន់ មួយខ្សឺតធ្វើឱ្យអាល្អិតញញិមញញែមលើបបូរមាត់គួរឱ្យក្នាញ់។
     «ក្រអូបអត់ដេតឌី?»
     «ក្រអូបណាស់ សុំមួយខ្សឺតទៀតមក..សឺត..»
     «ហិហិ!» អាល្អិតសើចខឹកៗស្ទុះចូលទៅឱ្យឪពុកចាប់ឱបយ៉ាងណែន។
     «ស្រលាញ់ណាស់ហ្ន៎ អាឪចរិតគម្រក់បែបហ្នឹង?»
     «ប៉ាតូចជេរតែ ដេតឌី រហូតអ៊ីចឹង?» ជេយ៍ហ្សាន់ ជ្រួញចិញ្ចើមលើកចូលគ្នានិយាយការពារ ជុងហ្គុក មិនបាត់មាត់មួយម៉ាត់ណានោះសោះ។
     «បើគម្រក់សមនឹងយើងជេរពិតមែនឱ្យថាយ៉ាងម៉េច?»
     «កុំជេរដេតឌីកូន..ដេតឌី កូនល្អ..»
     «អើរល្អសម្បើមណាស់ បាយទឹកមិនដែលនឹកឃើញបញ្ចុកឯងមួយម៉ាត់មួយកណាផងនោះ?»
     «ដេតឌី បញ្ចុកកូនរហូតសោះ..»
     «ជីវិតឪឯងអត់ពីយើងទៅ..គ្មាននរណាយកទៀតទេ អាមេបោកហ្នឹងនោះ!» ថេយ៉ុង ក្រឡេកទៅសម្លឹងមុខ ជុងហ្គុក លើកដៃចង្អុលមុខនាយនឹកឃើញរឿងកាលពីបីឆ្នាំជាងមុនក្តៅចិត្តឆេវមួយទំហឹងតែម្តង អារម្មណ៍គ្រឺតក្នាញ់ចង់តែចាប់នាយអារកសម្រក់ឈាមឱ្យហូរណាណីម្តងទេ។
     «មើលធ្វើឯងនិយាយអីណាបណ្តោយខ្លួនឱ្យដេតឌីបោកឡើងឆ្អែតហើយហ្នឹងហះ»
     «ឯងកាន់ជើងឪឯងអ្ហេស?» ថេយ៉ុង ឮសូរ ជេយ៍ហ្សាន់ និយាយការពារ ជុងហ្គុក មិនបាត់ពីមាត់សោះរាងតូចឯណេះស្រដីទាំងទឹកមុខក្រហមតែត។
     «ខ្លះដែរ!» អាល្អិតតបចប់ញញិមធ្វើមុខបេះបួយឱ្យរាងតូចក្នាញ់លូកដៃទៅចាប់ទះកំប៉េះគូទគេមួយដៃឮសូរតែផាច់។ ក្រឡេកមកមើលមុខកូនច្បងឯណេះដែលឈរពុំហ៊ានហាស្តីមួយម៉ាត់មួយកណាសោះ ធ្វើឱ្យអារម្មណ៍រាងតូចយើងហាក់នឹកចម្លែកចិត្តបើយកទៅប្រៀបធៀបជាមួយនឹងកូនពៅវិញស្រដីតមាត់ខ្លួនឱ្យញ័របបូរមាត់ប៉ប៉ែះ។
     «ទឹកភ្នែករលីងរលោងហ្នឹងអាណិតឪឯងមែនទេ? អាណិតអាមនុស្សប្រុសម្នាក់មិនដែលជួយចិញ្ចឹមឯងហ្នឹងឬ?» ឃើញ ជេយ៍ដេន ពេបមាត់យំរលីងរលោងរាងតូចស្រាប់តែលាន់មាត់ស្រដី។ កាលពីដើមឡើយពួកគេនៅតូចៗ ជុងហ្គុក មិនដែលមកជួយចិញ្ចឹមបីបាច់មើលថែផ្គត់ផ្គង់រឿងបាយទឹក ទឹកដោះគោ កន្ទបនិងសម្លៀកបំពាក់ស្លៀកពាក់ទេ ទើបតែពេលដែលកូនធំរៀងទ្រើសបន្តិច ទើបទទួលបានការថ្នាក់ថ្នមពីឪពុកពេញលេញតែប៉ុណ្ណោះដូច្នេះហើយទើប ថេយ៉ុង ចេះតែខឹងនិងរឿងនេះព្រោះតែ ជុងហ្គុក បានទុកឱ្យគេពរពោះកូនតែម្នាក់ឯងទូលរែកទឹកភ្នែកគ្មានពេលល្ហែល្ហើយអ្វីទៀត។
     «គាត់ថាគាត់ជួយចិញ្ចឹមតើស តែមកពីប៉ាតូចបិទទ្វាអត់ឱ្យគាត់ចូលផ្ទះ ចឹងបានអត់ដែលនៅមើលថែកូន!» ជេយ៍ហ្សាន់ អែបឈរខាង ជុងហ្គុក ជានិច្ចនិយាយបណ្តើរសើចញញ៉េះញញ៉ោះ ថេយ៉ុង បណ្តើរឫកពាច្រឡឺមដូចឪពុកអ៊ីចឹង។
     «ម៉េចក៏ដឹង បើនៅតូចចេះតែយំទារបៅ?» 
     «ឪធំផាប់ថាចឹង!»
     «ឪឯងពីអង្កាល់?»
     «តែហៅកូនឱ្យលុយអាហ្នឹងហើយឪ!» ជេយ៍ហ្សាន់ សើចហាស់ៗហែកមាត់ធំៗច្រឡឺមច្រលើសបើសចាប់ពុំឈ្នះ ស្រាប់តែស្ទុះទៅចាប់គ្រញិចថ្ពាល់ ថេយ៉ុង លេបខាយចរិតនិស្ស័យដូចជាឪពុកបេះដាក់។
     «កុំខឹងមើល៍..សុំថើបមួយ..»
     «ទៅថើបឪឯងទៅក្លិនដូចជ្រូកដេកត្រាំភក់នោះ?» ជុងហ្គុក ភ្លេចគិតឱ្យឈឹងទៅថាទើបតែរត់ដេញប្រឡែងគ្នាជាមួយកូនរួច ទើបមានក្លិនខ្លួនរៀងធំផ្សារខ្លាំងបន្តិច ទើបបានជាពេលចាប់ ថេយ៉ុង ថើបរាងតូចទះមួយកំផ្លៀងស្ទើរតែដួលងងឹតមុខ។
     «អត់ទេដេតឌី ស្អុយក្លៀកសាហាវ ស្អុយដល់គ្រាប់ភ្នែកកូន!» កូនពៅគ្រវីក្បាលប្រកែកធ្វើមុខរអើម ជុងហ្គុក លើកដៃហិតខ្លួនឯងបានដឹងថាស្អុយឱ្យហួងកុំថាឡើយស្អុយដល់គ្រាប់ភ្នែកស្អុយសឹងតែធ្វើឱ្យសរសៃប្រសាទគេស្ទះចរន្តឈាមស្លាប់ទៀត។
     «ស្អុយមែនតើស..ចង់ពុល!»
     «ទម្លាប់អាក្រក់ ទៅងូតទឹកចេញទៅ ខ្លួនស្អុយដូចជ្រូកដេកននៀលភក់» ថេយ៉ុង បោះកន្សែងទៅឱ្យស្វាមី រួចងាកមកចាប់ ជុងហ្សុន៍ ស្លៀកពាក់ឱ្យគេម្តង ទើបចាប់ភ្លឹកសម្លឹងមើលឃើញពីទឹកមុខក្មេងតូចរៀងស្រងូតស្រងាត់ស្រាប់តែនឹកសួរឡើង។
     «ជុងហ្សុន៍ កើតអីអ្ហេសកូន?» ថេយ៉ុង ទម្លាប់ហៅគេថាកូនយ៉ាងស្និទ្ធបបូរមាត់ទោះបីជា ជុងហ្សុន៍ ជាកូនរបស់ ជុងហ្គុក និង ណាណា ក៏ដោយប៉ុន្តែគេមិនដែលខឹងស្អប់ប្រកាន់ចំពោះក្មេងដែលមិនដឹងអ្វីនោះទេ។
     «ជុងហ្សុន៍ អត់មានកើតអ្វីទេបាទ!» គេតបទាំងក្នុងទឹកមុខញញិមញញែមពុំសូវស័ក្តិសម ជុងហ្សុន៍ ធំធាត់ឡើងស្ថិតក្រោមការមើលថែនិងចិញ្ចឹមបីបាច់ពី ថេយ៉ុង ចាប់តាំងពីគេមានអាយុជាង ៧ ខែមកម្ល៉េះរាងតូចក៏តែងតែផ្តល់នូវសេចក្តីស្រលាញ់ ព្រមទាំងការផ្គត់ផ្គង់ទៅលើចំណីអាហារយ៉ាងគ្រប់គ្រាន់ដល់ក្មេងតូចល្អិតជានិច្ច ផងដែររហូតដល់គេទទួលបានសុខភាពល្អរាងកាយមាំមួនគួរឱ្យស្រលាញ់មិនចាញ់កូនបង្កើតខ្លួនប៉ុន្នានទេ។
     «កូននឹកម៉ាក់ឬ?» ថេយ៉ុង សួរដល់ត្រឹមណេះ ជុងហ្សុន៍ លួចងក់ក្បាលផ្ងក់ៗយូរៗម្តងទើប ណាណា អាចដាច់ចិត្តមកលេងកូន ធ្វើឱ្យ ជុងហ្សុន៍ មិនសូវទទួលបានភាពកក់ក្តៅពីម្តាយទេ ទោះបីជា ថេយ៉ុង ស្រលាញ់គេខ្លាំងយ៉ាងណាក៏មិនអាចយល់ថាវាធំធេងជាងក្តីស្រលាញ់ស្ត្រីម្នាក់ដែលបានផ្តល់កំណើតឱ្យគេដែរ។
     «ចាំស្អែក..ប៉ាតូចជូនឡានដឹកកូនទៅលេងម៉ាក់ណា..»
     «ប៉ាតូចនិយាយមែនអ្ហេ?»
     «ហ្អឹម..ប៉ាតូចនិយាយមែនណា!» ជុងហ្សុន៍ បញ្ចេញសំឡេងសើចសប្បាយចិត្តរួចស្ទុះទៅឱបក្រសោបក ថេយ៉ុង យ៉ាងណែន ខណៈរាងតូចក៏ឈ្មុសឈ្មុលថើបថ្ពាល់គេមួយដង្ហើមបន្ថែម។

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now