ព្រឹកថ្ងៃថ្មី
ម៉ោង ៦:៣២ នាទី
ថេយ៉ុង រូតរះភ្ញាក់ឡើងចាប់តាំងតែពីព្រឹកព្រហាមតាមដោយទឹកមុខស្មឿគៗព្រោះហាក់ដូចជាគេងមិនទាន់ឆ្អែត កាលបើពីយប់មិញទើបតែ One Night Stand មកជាមួយស្វាមីរួចហើយ មានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាស់តែក៏នឹកនាដល់រឿងបាយទឹកសម្រាប់កូនតូចៗមិនអាចគេងយូរបន្តទៀតបានទេ។ គេស្ទុះស្ទារៀបចំដាក់សាច់ត្រីចម្អិនឱ្យឆ្អិនរួចរាល់ ទើបឆ្លៀតចៀនស៊ុតតាមជាក្រោយបូករួមទាំងមានបន្លែផ្លែឈើសម្រាប់បំប៉នសុខភាពកូនតូចៗបន្ថែមដែរ។
១០ នាទីក្រោយ..
តុតុ..
«ក្រោកកូនក្រោកភ្លឺហើយ!» សំឡេងស្រួយស្រែសស្រែកបន្លឺឡើងរាងតូចស្គមច្រឡឹងរុញទ្វារដើរចូលទៅដាក់ខ្លួនអង្គុយចុះលូកដៃទៅចាប់អង្រួនរាងកាយតូចច្រម៉ក់ឱ្យភ្ញាក់របើកត្របក់ភ្នែកឡើងស្រវាំងមើលអ្វីស្ទើរតែមិនច្បាស់។
«ប៉ាតូច» ជេយ៍ដេន ភ្ញាក់ពត់ពេនខ្លួនសម្រួលសរសៃខ្លួនប្រាណឱ្យបានស្រួលខ្លួនបន្តិចទើបក្រោកឡើងដើរមកចាប់ឱបក្រសោប ថេយ៉ុង យ៉ាងណែន។
«Good morning! mama»
«យប់មិញគេងលក់ស្រួលទេកូន?» ថេយ៉ុង លើកដៃក្តោបកាន់ចុងចង្កាកូនប្រុសរួចក្រសោបថើបលើថ្ពាល់ ជេយ៍ដេន មួយដង្ហើមដោយក្តីស្រលាញ់បំផុតចំពោះកូន។
«យប់មិញត្រជាក់ណាស់ កូនគេងលក់ស្រួលតើស!» អាល្អិតតបដោយសើចស្ញេញៗបញ្ចេញធ្មេញទន្សាយសស្គុស។
«ប្រញាប់ក្រោកទៅដុះធ្មេញងូតទឹកលុបមុខណាកូន ក្រោយមកក៏ចុះទៅញ៉ាំអាហារពេលព្រឹក!»
«បាទ ជេយ៍ដេន ស្រលាញ់ប៉ាតូច!»
«ជុងហ្សុន៍ ក្រោកឡើងកូនភ្លឺហើយ»
«បាទ!» ជុងហ្សុន៍ លើកដៃញីត្របក់ភ្នែកតិចៗរួចក៏ស្ទុះស្ទាក្រោកឡើងភ្លាមៗ។
ផាច់!!
«យើសអានេះមិនព្រមងើបដេកឱ្យស្ពឹកក្តិត» ថេយ៉ុង ស្រែកឮៗលើកដៃទះលើកំប៉េះគូទ ជេយ៍ហ្សាន់ មួយដៃអាល្អិតបម្រះបន្តិចដោយឫកពាខ្ជិលច្រអូសមុននឹងស្ទុះហក់សង្គ្រប់ឡើងជិះអង្គុយច្រកគៀវលើភ្លៅ ថេយ៉ុង យ៉ាងជាប់។
«ងងុយគេងអ្ហះប៉ាប៉ា»
«អត់ដេកតទេ ទម្លាប់អាក្រក់ មេឃភ្លឺចែសហើយក្រោយឡើងប្រញាប់ប្រញាល់ទៅរកងូតទឹកញ៉ាំបាយទាន់ព្រឹក»
«គេងតិចទៀតម៉ោ»
«អាចរិតនិស្ស័យសម្ពឹកនេះកាត់ទៅរកអាណា..ហើយចុះនរណានោះ? អើរ..ឪវាទេតើសលូនចូលមកដេកបន្ទប់កូនចាប់តាំងតែពីថ្មើមាណ? ហ្អេ..អាកញ្ចាស់ក្រោក..ភ្លឺហើយចរិតអ៊ីចឹងតើសបានជាកូនវាកាត់តាម..» ថេយ៉ុង ស្រែកចាចក្រោកចាប់លើកពរកណ្តៀត ជេយ៍ហ្សាន់ ដើរសំដៅទៅទាត់គូទ ជុងហ្គុក បីជើងរាប់មួយខ្លាំងៗ។
«អូយ..»
«ក្រោក..បាយសម្លឆ្អិនអស់ហើយអត់គិតគូររឿងស៊ីផឹកទេអី?»
«បើកភ្នែក បើកមាត់ បើកត្រចៀក ហ្មងវ្ហើយ ប្រពន្ធអាណា?»
«ប្រពន្ធអាកញ្ចាស់ដេកស្ពឹកអូសពងមិនរួច!» ជុងហ្គុក ងើបក្រោកអង្គុយឡើងសក់ក្បាលបះជ្រងដូចសំបុកមាន់។
«មើលកូន មើលឪ សក់ក្បាលសំពោងឱ្យដូចគ្នា»
«អើរ..បើឪកូនគ្នាមិនឱ្យដូច?» រាងក្រាស់តមាត់រាងតូចឱ្យប៉ប៉ែះ។
«ពួកអាសម្ពឹក!» ម្ចាស់សម្តីស្រួយស្រែសថារួចបែរដើរចូលទៅរកបន្ទប់ទឹកត្រៀមងូតទឹកសម្អាតខ្លួនឱ្យកូនប្រុសពៅដែលនៅតែស្ពឹកបើកត្របក់ភ្នែកសឹងតែមិនរួច។
