ភាគទី៤៣៖នៅឈឺណាស់មែនទេ?

1.9K 67 0
                                        

   @ក្រុមហ៊ុនផលិតរថយន្ត Veston
   បុរសរូបសង្ហាអមដោយឈុតសម្លៀកបំពាក់គ្រ័ហ្សេពណ៌ទឹកប៊ិកក្រម៉ៅបោះជំហ៊ានដើរចូលទៅខាងក្នុងឃ្លាំងផលិតរថយន្តគ្រាន់តែបានមើលឃើញពីវត្តមានរបស់គេភ្លាម សំឡេងស្រែកហ៊ោកញ្ច្រៀវខ្ញៀវខ្ញារពីក្រុមបុគ្គលិកស្រាប់តែស្រែកទ្រហ៊ោនាំគ្នាទះដៃលាន់កងរំពងឡើងគួរឱ្យអស់សំណើចធ្វើឱ្យរាងសង្ហាយើងគ្រវីក្បាលហួសចិត្តឥតឧបមា។
   «ខ្ញុំគិតរួចហើយ ថាចៅហ្វាយប្រាកដជាវិលត្រលប់មកវិញ» សម្តីរបស់ ស្ទេវីន ធ្វើឱ្យ ជុងហ្គុក ញោចស្នាមញញិមចុងមាត់ឡើង។
   «ព្រោះយើងជាមនុស្សពូកែនោះអី?» ដេវីត ឮសូរចៅហ្វាយនាយថាអ៊ីចឹងភ្លាមក៏ងក់ក្បាលយល់ស្របព្រោះមនុស្សដែលពូកែគ្មាននរណាអាចរត់ទាន់ក្រញាំជើង ជុងហ្គុក វេសតុន៍ នោះទេ។
   «គ្រប់យ៉ាងនៅពេលនេះយ៉ាងម៉េចទៅហើយ?» ជុងហ្គុក ឈរជ្រែងហ៊ោប៉ាវខោរួចងាកទៅសម្លឹងមើលមុខកូនចៅប្រុសទាំងពីរនាក់តាមដោយទឹកមុខមានមន្ទិល។
   «មិនមានអ្វីទាស់ខុសទេទាន៎គ្រប់យ៉ាងប្រកបទៅដោយភាពរលូន!»
   «ល្អ..រៀបចំឡានថ្មីឱ្យយើងមួយគ្រឿង» ដេវីត ស្រាប់តែផ្លាស់ប្តូរទឹកមុខភ្លាមៗពេលឮសូរសម្តី ជុងហ្គុក បានពោលពាក្យដូច្នោះឡើង។
   «ថាយ៉ាងម៉េច? ចៅហ្វាយ?»
   «ឡានរបស់យើងចាស់អស់ហើយ ជិះទាល់តែសឹកកង់ឡានអស់ហើយឯងមិនឃើញទេឬ? គិតចង់ឱ្យយើងទ្រាំជិះយូរខ្លាំងប៉ុណ្ណាទៀត?» នាយពោលពាក្យដោយទឹកមុខធុញទ្រាន់នៅពេលដែលដឹងថាកូនចៅមិនយល់ចិត្តរបស់ខ្លួនសោះ។
   «ចុះប្រពន្ធ..? ចៅហ្វាយដូរបានតែឡានទេតើមែនទេ?» ស្ទេវីន ថាទាំងសើចកក្អឹក ជុងហ្គុក ងាកទៅលើកដៃជ្រលរប្រុងវាយក្បាលនាយ។
   «ឡានចេះកាន់កាំបិតកាប់ក្បាលយើងដូចប្រពន្ធដែរទេ?»
   «សរុបសេចក្តីមកចៅហ្វាយខ្លាចប្រពន្ធ?»
   «សូម្បីតែឆ្កែឈ្មោល ក៏ខ្លាចឆ្កែញីដែរ ទម្រាំយើង?»
   «ហិហិ..» សំឡេងសើចបានបន្លឺ ជុងហ្គុក ដៀងខ្សែភ្នែកសម្លក់សម្លឹងកូនចៅប្រុសរួចទើបម្នីម្នាដើរទៅរកមើលឡានដទៃទៀតបើត្រូវចិត្តនឹងឆាប់បានប្តូរថ្មីទុកជិះតែម្តង។ នាយសម្លឹងមើលឃើញឡានឡែមប៊ូហ្គីនីអ៊ុតតែមពណ៌ទឹកប៊ិក មានអារម្មណ៍ស្រលាញ់ភ្លាម ទោះបីជាអាយុរៀងច្រើនជាងមុនបន្តិចមែន ប៉ុន្តែគេមាននៅមានចិត្តចង់ហ៊ឺហារសប្បាយប្រើប្រាស់សម្ភារឡូយឆាយសម្បើមណាស់ដែរ។
   «មួយគ្រឿងនេះទំនង..» ជុងហ្គុក បើកទ្វារឡានចូលទៅអង្គុយខាងក្នុងសាកបញ្ឆេះម៉ាស៊ីនសំឡេងក៏ល្អ គេសម្រេចចិត្តថាយកឡានមួយគ្រឿននេះជិះចុះ។
   ទឺត!!
   សំឡេងទូរស័ព្ទរោទ៍រន្ទឺឡើងនាយសង្ហាក្រឡេកទៅឃើញលេខទំនាក់ទំនងដែលបានចូលមកក្នុងទឹកមុខញញិមយ៉ាងកំហូច។
   «ហេឡូ..ម៉ាយដេលលីង..»
   (ថ្មើមាណចេញពីធ្វើការ?)
   «ទើបតែមកដល់អម្បាញ់មិញឱ្យបងចេញទៅហើយអ្ហេស?»
   (ឡានខូច..គ្មានអីជិះ)
   «ចុះពេលនេះអូននៅឯណា?»
   (ផ្សារទំនើបមកទិញរបស់របរឱ្យកូន!)
   «អ៊ីចឹងចាំបងទៅទទួល ចាំត្រង់ហ្នឹងចុះ!» ជុងហ្គុក ចុចបិទទូរស័ព្ទរួចបែរមកចាប់បញ្ឆេះឡានបើកចេញពីឃ្លាំង ខណៈកូនចៅប្រុសទាំងពីរនាក់ស្រាប់តែនាំគ្នាលាន់មាត់និយាយ។
   «កូនបីនាក់ទៅហើយហ្នឹងនៅស្ទាវទៀត!» ដេវីត សើចញឹមៗលើបបូរមាត់។
   «ចាស់តែអាយុចិត្តនៅភ្លើតភ្លើន..បើទោះបីជាទេវតាក៏ប្រដៅគាត់មិនបានដែរ!» ស្ទេវីន បែរខ្លួនដើរចូលទៅឈរមើលការខុសត្រូវពីបុគ្គលិកកំពុងតែជួសជុលឡានរួចក៏បន្តការងារទៅតាមទម្លាប់ការងារដដែល។
  
   @ផ្សារទំនើប
   ដើរទិញអីវ៉ាន់យួរសំពីងសំពោងអស់រយះពេលពេញមួយព្រឹក ថេយ៉ុង ក៏ម្នីម្នានាំកូនៗដើរចេញមកខាងក្រៅផ្សារសម្លឹងមើលរថយន្តសេរីទំនើបមួយគ្រឿងម៉ាកឡេមប៊ូហ្គីនីបរចូលមកឈប់ចតយ៉ាងឡូយឆាយមិនត្រឹមតែបានទាក់ទាញខ្សែភ្នែករបស់គេនោះទេ សូម្បីតែអ្នកដទៃផ្សេងទៀតក៏សម្លឹងមើលងាកស្ទើរជាប់សរសៃកគ្រប់ៗគ្នាដែរ។
   «ឡាននេះបើបានជិះឌុបស្រីដើរលេងឡូយហ្មងអ្ហះ!» ជេយ័ហ្សាន់ ចំហមាត់សំដែងភាពភ្ញាក់ផ្អើលធ្វើដូចចួបរឿងដ៏អស្ចារ្យណាស់ណាអ៊ីចឹង។
   «ខួរក្បាលក៏កាត់ទៅរកឪឯងខ្លាំងម្ល៉េះ? ងាកស្រីៗវាយបែកមាត់ហូរឈាមឥឡូវហ្នឹង»
   «ថាលេងសោះហ្នឹងអ្ហះ» 
   «អ្ហា..ដេតឌី តើស» ជេយ៍ហ្សាន់ ស្រែកស្របពេលដែល ជុងហ្គុក ចុះចេញមកបង្ហាញខ្លួនប្រាណច្បាស់ៗផ្ទាល់នឹងភ្នែក។
   «ដូរឡានទៀតហើយ?» ថេយ៉ុង ធ្វើជាសួរ។
   «អាចាស់ជិះយូរហើយបងចង់ដូរថ្មីម្តង!»
   «ដូរឡានថ្មី? ដូចស្រីថ្មីដែរមែនទេ?»
   «អូនកុំនិយាយអីផ្តេសផ្តាសអ៊ីចឹងបានទេ? ធ្វើអ្វីមួយឱ្យទុកចិត្តបងខ្លះផង» ជុងហ្គុក សើចញ៉ោះភរិយាដើរមកចាប់បើកទ្វារឡានរង់ចាំភរិយានិងកូនចូលមកឡាន។
   «សូមអញ្ជើញភរិយាកំពូលដួងចិត្ត»
   «នៅឈររេរាអីចូលឡានភ្លាមទៅ» ថេយ៉ុង ស្រដីដេញកូនតូចៗឱ្យឆាប់ឡើង ពួកអាល្អិតតូចក៏ប្រញាប់ប្រញាល់ចូលឡានតាមសម្តីគេអស់ មុនពេលខ្លួនឯងក៏ប្រញាប់ចូលទៅអង្គុយតាមជាក្រោយដែរ។
   «ឡាន ដេតឌី អរៗណាស់» ជេយ៍ដេន ពោលពាក្យសរសើេរសប្បាយចិត្តបានជិះឡានថ្មី ព្រោះមិនងាយមានឱកាសបែបនេះឡើយ។
   «អូនចង់ទៅណាខ្លះទេ? ចាំបងជូនទៅ..» រាងតូចងាកមកសម្លឹងមើលផ្ទៃមុខរាងក្រាស់ដោយស្នាមញញិម។
   «ចង់ជូនកូនដើរលេង..»
   «យេ..ប៉ាប៉ា ដេតឌី ជូនកូនដើរលេងហិហិ សប្បាយចិត្តណាស់..» ក្មេងៗនាំគ្នាស្រែកហ៊ោទះដៃហាក់បីដូចជាសប្បាយចិត្តណាស់ ថេយ៉ុង និង ជុងហ្គុក ញញិមបិទមាត់មិនជិតសោះសម្លឹងឃើញពួកគេមានក្តីសុខខ្លួនក៏មានអារម្មណ៍សប្បាយចិត្តដែរ។

ONE BLISSFUL NIGHT ᥫ᭡ SS3Where stories live. Discover now