Part 9 : មូស kook ខាំ

3.3K 216 0
                                        

<< ឯងនឹងសិស្សច្បងឃុកឃាក់ៗហើយមែនទេ >>

Jimin សួរឡើងធ្វើអោយ Taehyung បើកភ្នែកធំៗបែបភ្ញាក់ផ្អើល

<< ឃុកឃាក់ៗស្អីឯង Min >>

Taehyung រហ័សប្រកែកមុននឹងគេចាប់បាន

<< ចុះម៉េចក៏ករឯងមានស្នាមHickey យើងចាំច្បាស់ណាស់ថាយប់មិញយើងយកឯងទៅអោយសិស្សច្បងដោយសុវត្ថិភាព អាណាខាំកហ្នឹង !? >>

Jimin នៅតែបន្តជម្រិតសួរមិត្តខ្លួនទោះដឹងចម្លើយថានរណាជាអ្នកខាំហើយ

<< គឺមូស Kook ខាំនោះអីខាំដោយប្រើមាត់ជញ្ជក់លឺសូរជីបៗនោះអី >>

Binnie បន្ថែមពីក្រោយធ្វើអោយ Taehyung មុខក្រហមងាំងព្រោះអៀននឹងខ្មាស់ដែរមិត្តចាប់បាន

<< យើងចាញ់ពួកឯងហើយ >>

Taehyung និយាយរួចក៏ទាញសៀវភៅមកខ្ទប់មុខ

<< គ្រូមកហើយពួកអាដែង >>

សិស្សប្រុសដែរអង្គុយនៅគៀនទ្វារនោះក៏បន្លឺឡើងធ្វើអោយសិស្សទាំងឡាយបិទមាត់ជិត

<< ជម្រាបសួរលោកគ្រូ >>

សិស្សទាំងអស់គ្នាក្រោកឈរឡើងគោរពគ្រូ

<< ប្អូនៗអាចអង្គុយបាន >>

លោកគ្រូនិយាយឡើងរួចក៏ដាក់គូទលើកៅអី

<< បាទ/ចាសលោកគ្រូ >>

សិស្សទាំងអស់គ្នាឆ្លើយរួចក៏ដាក់ខ្លួនអង្គុយតាមកន្លែងពួកគេ

<< នរណាជាប្រធានថ្នាក់ !? >> Teacher

<< ខ្ញុំលោកគ្រូ >>

Taehyung ក្រោកឈរឡើងទាំងភ័យព្រោះសុខៗគាត់ហៅបែបនេះ

<< មកនេះគ្រូប្រើបន្តិច >>

លោកគ្រូបក់ដៃហៅគេ

<< បាទ >>

Taehyung តបមួយម៉ាត់រួចក៏ដើរទៅរកគាត់

<< Taehyung ជួយយកលំហាត់ទាំងទៅអោយថ្នាក់ 3E នៅជិតនេះអោយលោកគ្រូបន្តិចណា >>

គាត់និយាយរួចក៏ហុចក្រដាសមួយដុំអោយគេ

<< បាទលោកគ្រូ >>

❤️ 𝐌𝐲 𝐎𝐦𝐞𝐠𝐚 ❤️Where stories live. Discover now