Part 25 : អ្នកស្រី Jeon

2.3K 134 4
                                        

@Back To Yukyu

    បន្ទាប់ពីបញ្ចប់សង្រ្គាមស្នេហ៍រួចមករាងកាយស្តួចស្តើងក៏ត្រូវបានរាងកាយក្រាស់របស់ Xong Chi អោបក្រសោបជាប់នៅនឹងទ្រូង....

<< បើយើងទាក់ទងនឹង Xong Chi ចុះបើសិនជា Jungkook ដឹងនោះយើងមិនស្លាប់ហើយទេរឺ >> Yukyu កំពុងតែដេកសញ្ចឹងគិតនាងកំពុងធ្វើខុសហើយ

<< មិនបានទេយើងត្រូវតែ Call ទៅសុំ Jungkook បែកគ្នាយ៉ាងណាក៏គេមានសង្សាររួចមកហើយដែរ >> និយាយចប់នាងក៏សកដៃទៅអោប Xong Chi រួចក៏បិទភ្នែកដេកនឹងអាលបាន Call ទៅរាងក្រាស់នៅពេលព្រឹក

____________
#Morning

    នាពេលព្រឹកព្រលឹមដែរជាពេើដែរសិស្សគ្រប់គ្នានឹងមនុស្សម្នាឯទៀតចាកចេញទៅធ្វើការរកសុីរឺក៏ទៅសាលាយើងបានឃើញនឹងគូរស្នេហ៍មួយគូរកំពុងតែដេកអោបគ្នានៅក្នុងបន្ទប់សម្រាករបស់មន្ទីរពេទ្យមួយ....

<< បងសម្លាញ់ហា៎ងើបឡើង >> ដៃតូចៗស្រឡូនក៏ចាប់ក្រសោបមុខសង្ហារបស់រាងក្រាា់យកមកថើបបន្តិច

<< ហឹម...>> រាងក្រាស់ក្រហឹមដើមកបន្តិចបែបមិនទាន់អស់ងងុយ ភ្នែកពណ៍ខ្មៅនិលក៏ចាប់បើកត្របកភ្នែកតិចៗក៏ឃើញនឹងមនុស្សដែរខ្លួនស្រឡាញ់ស្មើរជីវិតនៅនឹងមុខខ្លួន

<< Morning អូនសម្លាញ់ >> Jungkook ញញឹមស្រស់ដៃក៏ចាប់ក្រសោបមុខរាងតូចមកថើបខ្សឺតៗតាមចិត្តស្រឡាញ់ខ្វះមិនបាន

<< នាំអូនទៅលុបមុខនឹងអាលបានទៅផ្ទះនេះអស់សារ៉ូមយូរហើយ >> មុខតូចរលោងក៏ពេបមាត់តិចៗគួរអោយខ្នាញ់ដាក់រាងក្រាស់

<< បានៗម៉ោះ >> Jungkook ចុះពីលើគ្រែដើរក្រលឹងមួយជុំសម្តៅទៅរាងតូចមុននឹងចាប់ទាញរាងកាយតូចអោយក្រោកឈរ ដៃរបស់គេក៏ចាប់កាន់ដងបន្តោកសារ៉ូមអោយរាងតូចដើរសម្តៅទៅបន្ទប់ទឹក

___________________

<< អឹមនេះថ្នាំរបស់អ្នកជម្ងឺអោយគេលេបអោយទៀងទាត់លឺទេអ្នកកម្លោះ >>

គ្រូពេទ្យហុចថ្នាំមួយថង់តូចអោយរាងក្រាស់

<< បាទអ្នកគ្រូពេទ្យអញ្ចឹងសុំលាសិនហើយ>>

❤️ 𝐌𝐲 𝐎𝐦𝐞𝐠𝐚 ❤️Where stories live. Discover now