Part 22 : ចរឹតគេមិនបានកែ

2.8K 155 25
                                        

ពេលនេះម៉ោង 5 ល្ងាចទៅហើយតែរាងស្តើងនឹងរាងក្រាស់កំពុងតែអង្គុយនិយាយគ្នាលេងយ៉ាងសប្បាយដោយសម្តីដូចស្ករតាំងម៉ែ​ បន្តិចក្រោយមក Jimin Binnie នឹង Mina បានដើរចូលមកដោយមានអាហារសម្រាប់ញុាំមកយ៉ាងច្រើន

<< នេះយើងទិញមកអោយឯងណា >>

Jimin ដាក់អាហារមានទាំងអាហារទឹកនឹងអាហារគោកមកដាក់លើតុ

<< អរគុណណា >>

Taehyung ញញឹមបន្តិច

<< ប្រហែលជាហើយន៎មុខស្រស់បែបនេះ >>

Binnie និយាយញ៉ោះទាំងញញឹមស្រស់

<< មិនអោយស្រស់ម៉េចបើមានអ្នកខ្លះអង្គុយមើលជាប់បែបនេះនោះ >>

Mina និយាយភ្នែកដៀងទៅរក Jungkook
អាចថានាងមិនទាន់បាត់ខឹងគេក៏ថាបាន

<< ហើុយ...បានហើយឈប់ញ៉ោះគេទៅមានអីញុាំខ្លះនឹង >>

Jungkook ប្រញ៉ាប់ឃាត់ព្រោះ Taehyung កំពុងអៀន

<< មានបបរគ្រឿងនឹងមាន់បំពង >>

Binnie ឆ្លើយភ្នែករវល់មើលទូរស័ព្ទជាប់

<< hyung មិនគិតទៅ Condo យកខោអាវមកប្តូរទេរឺយ៉ាងម៉េច >>

Jimin ដែរអង្គុយចុងគ្រែក៏សួររាងក្រាស់

<< ទៅឥលូវហើយ >>

Jungkook ឆ្លើយដៃក៏ឈោងទៅអង្អែលថ្ពាល់ម៉ត់រលោងនោះលេង

________

នៅតាមផ្លូវទៅខនដូរ Jungkook បានយកទូរស័ព្ទមួយគ្រឿងទៀតរបស់ខ្លួន call ទៅនរណាម្នាក់ដើម្បីនិយាយគ្នា

<< ហាឡូ ខ្ញុំ Yukyu និយាយ >> Yukyu

<< Yu គឺបងណា >>

Jungkook ប្រើសម្លេងធម្មតាដាក់នាងមិនដូចនៅជាមួយរាងតូចនោះទេ

<< Call មកធ្វើអីក្រែងបងសុំអូនបែកហើយមិនញ្ចឹង >>

កាលបើដឹងថាជាលេខ Jungkook នោះនាងក៏សម្តែងធ្វើជាតួកំសត់ដាក់គេ

<< អ្នកណាទៅបែកពីមនុស្សគួរអោយស្រឡាញ់ដូចអូននោះពេលនោះគឺនៅមុខមិត្តភក្តិគេទើបបងនិយាយបែបនេះ >>

❤️ 𝐌𝐲 𝐎𝐦𝐞𝐠𝐚 ❤️Where stories live. Discover now