Taehyung កាន់ដៃកូនស្រីរបស់គេដើរចូលក្នុងឡានដោយមានអ្នកចាំបើកឡានអោយ
<< ទៅធកវើជាប្រពន្ធមហាសេដ្ឋីទេដឹងបានជាមានអ្នកអមមុខក្រោយបែបនេះ >>
Somi សើចបន្តិចរួចក៏ងាកទៅមើលមុខ Jungkook ដែរកំពុងភ្លឹកនោះ
<< បងកំពុងតែភ្លឹកមើលអី !? >> Somi
<< គ្មានអីទេទៅផ្ទះទៅ >>
Jungkook ចាប់ទាញDaesoo មកពរមុននឹងដើរសម្តៅទៅឡានរបស់ខ្លួនបាត់
<< បងនៅតែមិនភ្លេចវាទៀត >>
Somi ក្តាប់ដៃយ៉ាងណែនបញ្ជាក់ថាកំពុងតែខឹងរួចក៏ដើរចូលឡានតាមក្រោយ
_________
<< គេមានគ្រូសាររួចមកហើយ >>
Taehyung អស់សំណើចតិចៗទាំងបេះដូងឈឺខ្ទោកៗ
<< Mommy ចា៎នៅកូរ៉េស្អាតខ្លាំងណាស់កូនចង់នៅទីនេះអោយបានយូរណាម៉ាក់ >>
Taehee និយាយឡើងទាំងញញឹមលិបភ្នែកទើបតែមកកូរ៉េបាន4ថ្ងៃសោះក៏ជាប់ចិត្តនឹងទីនេះទៅហើយ
<< យើងនឹងនៅទីនេះរហូតណាកូនស្រី >>
Taehyung ទាញ Taehee មកអោបមុននឹងបន្សល់ស្នាមថើបលើសក់នាងតូចតិចៗ
@Back To Someone
<< នាង Bin ហា៎យើងរកឃើញប្រវត្តិរូបរបស់ Somi ហើយ >>
Jimin នឹង Binnie ជារៀងរាល់ថ្ងៃបន្ទាប់ពីចេញពីធ្វើការតែងជុំគ្នានៅខនដូររបស់ Jimin ដើម្បីសើុបការពី Somi គេព្យាយាមខ្លាំងណាស់ព្រោះចង់បកស្បែកមុខនាង
<< អានមើល >> Binnie ឆ្លើយទាំងដៃកំពុងតែឆាតសួរមិត្តចាស់ៗរបស់នាង
<< Kang Somi ជាកូនកំព្រាគ្មានឪពុកម្តាយនោះទេមានតែមីងម្នាក់ប៉ុណ្ណោះឈ្មោះ Min Soo ជីវភាពគ្រួសារគឺធូរធារ ។ ធ្លាប់ធ្វើការនៅក្នុង Casino មួយកន្លែងតែស្រាប់តែឈប់ភ្លាមៗដោយមិនបញ្ជាក់ពីមូលហេតុ >>
Jimin អានសណ្តំឯកសារពីប្រវត្តិរូបសង្ខេបរបស់នាងយ៉ាងយកចិត្តទុកដាក់
<< តិចម្ល៉េះហា៎ >> binnie ងើបមុខពី Laptop
<< យើងមិចនឹងដឹងទៅបើមានតែប៉ុណ្ណឹងយើងគិតថាជំហានដែរត្រូវធ្វើបន្ទាប់គឺត្រូវទាក់ទងមីងរបស់នាង >>
