Part39 : គេត្រូវគ្នាវិញហើយ

3K 153 15
                                        

<< Jungkook/daddy >>

Taehyung នឹង Taehee ក៏បន្លឺឡើងព្រមគ្នា Jungkook ធ្វើមុខបែបភ្ញាក់ផ្អើលនេះក្មេងតូចម្នាក់នេះហៅគេថា Daddy អញ្ចឹងមែនទេ

<< Tae នេះយ៉ាងម៉េចវិញ >>

Jungkook សម្លឹងមុខ taehyung ដោយឆួលច្រមុះបន្តិចគេទន់ជ្រាយពេលនៅជាមួយ Taehyung

<< Mommy ថា Daddy ឈ្មោះ Jungkook អញ្ចឹងលោកពូជា Daddy អូនមែនទេ >>

Taehee រត់ទៅរករាងក្រាស់ទាំងញញឹមស្រស់

<< ខ្ញ..ខ្ញុំ >> Taehyung កលអណ្តាតនិយាយមិនចេញ

<< Tae ប្រាប់បងមកថាក្មេងស្រីម្នាក់នេះជាកូនបងនឹង Tae តើមែនទេ >>

Jungkook ប្រើសម្លេងស្រទន់និយាយជាមួយគេទាំងមានទឹកដក់ក្នុងភ្នែក

<< គឺមិន....>> Taehyung រៀបនឹងនិយាយតែ

<< មិនបាច់ប្រកែកទេទោះប្រកែកក៏បងមិនជឿដែរកូនមុខកាត់មករកបងសឹងតែដូចគ្នាបែបនេះទោះប្រកែកដល់ស្លាប់ក៏បងមិនជឿដែរ >> ទឹកភ្នែកមួយដំណក់ក៏ស្រក់មករាងក្រាស់យំព្រោះអន់ចិត្តនឹង Taehyung ដែរប្រុងប្រកែកថាកូននេះមិនមែនជាកូនគេ

<< ត្រូវហើយនាងជាកូនលោក ខ្ញុំមិនចង់ប្រាប់ការពិតមកពីលោកមានប្រពន្ធកូនរួចមកហើយទោះខ្ញុំប្រាប់លោកគិតយ៉ាងម៉េច >>

Taehyung ស្រែកដាក់ jungkook ទាំងយំបើគេប្រាប់តើ Jungkook នឹងធ្វើដូចម្តេចទៅបើគេមានកូនប្រពន្ធរួចមកហើយនោះ

<< តែបងមិនបានស្រឡាញ់នាងនោះទេបងស្រឡាញ់អូនណាស្រឡាញ់មករហូត >>

Jungkook ដើរតិចៗទៅរក Taehyung គេនឹកសឹងស្លាប់ទៅហើយ ចង់អោប ចង់ថើប ដូចពីមុនណាស់

<< លោកមិនស្រឡាញ់នាងតែលោកមានកូនជាមួយនាងហើយយ៉ាងម៉េចវិញទៅ >>
Taehyung

<< យល់ពីបងផងណា Tae អូនមិនគិតចង់អោយកូនមានប៉ាហៅទេរឺយ៉ាងម៉េច >>
Jungkook

<< កូនមានតែខ្ញុំម្នាក់ក៏ចិញ្ចឹមេស់ហើយមិនបាច់មានលោកនោះទេ >> Taehyung

<< ហឹក..ម៉ាក់ៗកុំឈ្លោះគ្នាអីណាហឹកៗ >>

Taehee ក៏ស្រាប់តែយំចេញមកកាលបើឃើញម៉ាក់ប៉ាឈ្លោះគ្នាបែបនេះនរណាទៅទ្រាំបានទៅ

❤️ 𝐌𝐲 𝐎𝐦𝐞𝐠𝐚 ❤️Where stories live. Discover now