You're MINE Kim Taehyung 🔞

7.2K 488 1
                                    

Episode 2

    ស្របពេលរាងក្រាស់កំពុងអោបកាយតូចលួង
លោមនោះ រំពេចនោះលោកឌុកទ័រក៏ចាក់ថ្នាំស្ងប់
អារម្មណ៍ឲ្យភ្លាមៗ។

«ហ្ហិកៗ...»សម្លេងយំក៏បន្លឺឡេីងទៅខ្សោយៗ រាងតូច
ក៏សន្លប់បាត់ស្មារតីម្តងទៀត Jungkookប្រលែង
កាយតូចចេញរួចដាក់ឲ្យគេគេងនៅលេីគ្រែ។

«មិញគេស្តាប់លោកណាស់»លោកឌុកទ័រ

«អញ្ចឹងរឺ?»រាងសង្ហារលេីកចិញ្ចេីមសួរ ខណៈកែវភ្នែក
ក៏សម្លឹងមេីលអ្នកដែលគេងនៅគ្រែ មិញនេះគេទ្រាំដាច់ចិត្តមេីលមិនបានទេីបចូលទៅអោបយកតែម្តងក៏
ព្រោះតែគិតថាក្មេងម្នាក់នេះក្លាយជាបែបនឹងក៏ដោយសារតែខ្លួន។

«បាទ!!មែនហេីយ»លោកឌុកទ័រក៏ងក់ក្បាលបន្តិចជាចម្លេីយ ព្រោះយល់ថារាងតូចពិតជាស្តាប់បង្គាប់មែន
គេមិនរេីទាល់តែសោះនូវពេលរាងក្រាស់ចាប់អោប។

    អ្នកកម្លោះមិននិយាយច្រេីនក៏ចាប់វែនតាមកពាក់
វិញមុននឹងបោះជំហានចេញទៅខាងក្រៅតែក៏ជួបនឹង
អ្នកជាឪពុកដែលបេីកទ្វារចូលបានមុន។

«លោកប៉ាមកទីនេះធ្វេីអី?»Jungkook

«មកមេីលជនរងគ្រោះ!!»តបហេីយ Mr.Jeon ក៏ដេីរ
ជ្រួសផ្លូវពីកូនប្រុសចូលទៅខាងក្នុង រាងខ្ពស់ក៏ងាក
មេីលគាត់បន្តិចទេីបដេីរចូលទៅវិញ។

«លោកប៉ាមានអីនិយាយជាមួយខ្ញុំរឺ?»Jungkook
ឈរខ្វែងដៃអោបចូលគ្នារួចដាក់ខ្នងផ្អែកនឹងជញ្ជាំង
បន្ទប់ សម្លឹងមេីលលោកប៉ា។

«គេយ៉ាងមិចហេីយ?»Mr.Jeon ដាក់ខ្លួនអង្គុយលេី
សាឡុងរួចងាកទៅមេីលក្មេងដែលសន្លប់នៅគ្រែបន្តិច
ទេីបងាកមកប្រឈមនឹងក្រសែភ្នែកកូនប្រុសដេីម្បី
ចង់ដឹង។

«បាត់បង់ការចងចាំ មិនអាចដេីរវិញបានមួយរយៈ»
Jungkook ឆ្លេីយតាមការប្រាប់របស់លោកឌុកទ័រ
នាយដកដង្ហេីមធំបន្តិចព្រោះតែធុញទ្រាន់មិនចង់ឈរ
នៅទីនេះបន្តទៀត។

«សំណាងហេីយដែលគេមិនស្លាប់ ប៉ូលីសបានទាក់
ទងមកយេីងអំពីរឿងនេះ ឯងជាអ្នកខុសទាំងស្រុង
ណា៎ JK»Mr.Jeon

«ក៏គេមិនបានស្លាប់!!ចេញថ្លៃសំណងដល់គ្រួសារ
គេទៅបានហេីយ»Jungkook

You're MINE Kim Taehyung 🔞Where stories live. Discover now