You're MINE Kim Taehyung ‼️

5K 302 5
                                    

Episode 20

     ក្រាក៚

     សម្លេងបេីកទ្វារបន្លឺឡេីង ទាញចំណាប់របស់មនុស្សពីរអ្នកដែលកំពុងអោបគ្នាអោយងាកទៅមេីល
នោះគឺ លោកគ្រូពេទ្យ Hoseok ។

«អ្នកជំងឺភ្ញាក់ហេីយមែនទេ?»Hoseok ដាក់ដៃស៊ក
ចូលក្នុងអាវពេទ្យហេីយដេីរទៅជិតរាងតូចស្របពេល
ដែលរាងក្រាស់ប្រលែងគេចេញពីការអោប

«បាទ!»Tae ងក់ក្បាលបន្តិច

«ឈប់តបអាហារទៅហេីយប្អូនត្រូវញុាំអោយបានច្រេីនគេងគ្រប់គ្រាន់ទេីបមិនប៉ះពាល់ដល់កូនណា៎
ពេលនេះគេមានអាយុទេីបតែ 2 សប្តាហ៍ទេ»Hoseok

«2 សប្តាហ៍មែនទេ?អញ្ចឹងហេតុអីក៏ខ្ញុំចាញ់លឿនម្លេ៉ះ?»សម្តីរបស់ Hoseok ធ្វេីអោយ Tae ឆ្ងល់
យ៉ាងខ្លាំង គេជឿសម្តី Jungkook ប្រាប់ថាគេមាន
កូនពិតមែនព្រោះគេពិតជាមានអីៗជាមួយនាយច្រេីន
ដងហេីយក៏អាចមានផ្ទៃជារឿងធម្មតាប៉ុន្តែគេចាញ់
លឿនម្លេ៉ះ?បេីកូនទេីបតែមានអាយុ 2 សប្តាហ៍នឹង
ទេីបគេងាកទៅ Jungkook ទាំងជ្រួលចិញ្ចេីមឆ្ងល់
យ៉ាងខ្លាំង ខណៈនោះរាងក្រាស់ក៏ញាក់ភ្នែកផ្តល់
សញ្ញាអោយ Hoseok

«ប្អូនមិនមែនចាញ់កូនទេគឺក្រពះធ្វេីទុកព្រោះគ្មានជីវជាតិអាហារនឹងណា៎ទេីបហេវហត់អស់កម្លាំង
ក្អួតចង្អោរបែបនឹង ប៉ុន្តែយេីងក៏បានពិនិត្យដឹងថា
ប្អូនកំពុងមានផ្ទៃពោះផងដែល»Hoseok រហ័ស
រៀបការកុហកតាមការសន្យាជាមួយ Jungkook
បានហ៉ាងល្អ ប៉ុន្តែវាក៏បានផលពិតមែន រាងតូចក៏
លែងសង្ស័យហេីយអង្អែលពោះខ្លួនឯងថ្នមៗ

«បែបនឹងទេរឺ?»Tae

«បាទមែនហេីយ ក្មេងតូច..អ៎ូ មិនមែនទេគឺកំពុង
ក្លាយជាអ្នកម៉ាក់គេហេីយ..មែនទេលោកប៉ា Jungkook?»Hoseok សេីចបន្តិច ចំណែកឯនាយ
ក៏គ្រាន់តែងក់ក្បាល បងជីដូនមួយគេពិតជាធ្វេីឲ្យ
គេមិនខកបំណងឡេីយ..គេសម្តែងឡេីងដូចមែន
ទែន ប្តូរអាជីពពីគ្រូពេទ្យទៅតារាសម្តែងទៅ

«គាត់ជាបងជីដូនមួយរបស់បង Jung Hoseok»
Jungkook ប្រាប់ទៅរាងតូចព្រោះឃេីញគេធ្វេីភ្នែក
ម៉ក់ៗសម្លឹងមេីល Hoseok

«អញ្ចឹងមិនរំខានទេ Hyung ចេញទៅវិញហេីយ»
និយាយរួច Hoseok ក៏ដេីរចេញទៅវិញបាត់ទុកអោយអ្នកទាំងពីរនៅក្នុងបន្ទប់តែ 2 នាក់

You're MINE Kim Taehyung 🔞Where stories live. Discover now