You're MINE Kim Taehyung ‼️

5.1K 336 7
                                    

Episode 19

     អ៊ួកៗ~អ៊ួក

      Jungkook ប្រញាប់រត់ទៅតាមរាងតូចហេីយ
ជួយរឹតខ្នងអោយគេថ្នមៗទាំងបារម្ភខ្វល់ខ្វាយជា
ខ្លាំងខណៈឃេីញគេនៅសុខៗសោះតែរត់មកក្អួត
ចង្អោរបែបនេះ ។

«អ៊ួកៗ..ហ្ហឹមម»Tae ទន់ជង្គង់អស់រលីង ប្រអប់ដៃស្រឡូនក៏លេីកទៅក្តោបពោះ ខំប្រឹងក្អួតឡេីងចេញ
ទឹកភ្នែកជ្រោកៗតែក្អួតមិនចេញ ចេញតែទឹកដែលបានផឹកនឹងចំណីតិចតួចដែលគេញុាំប៉ុណ្ណោះ

«ហ្ហឹមម..អ៊ួក»

     ឃេីញថា Tae ក្អួតមិនចេញអ្វីទាល់តែសោះ
រាងក្រាស់ក៏ចាប់បីដាក់អោយអង្គុយលេីឡាបូហេីយយកទឹកលុបមុខអោយគេ ។

«អូនយ៉ាងម៉េចហេីយ?»Jungkook យកកន្សែងមក
ជូតលេីមុខតូចច្រមិខស្រាលៗមុននឹងសួរក្រសោប
មុខគេសួរឡេីង

«ល្វេីយ ចង់ក្អួត»រាងតូចពោលខ្សាវៗមានអារម្មណ៍
ថានៅក្នុងខ្លួនគ្មានកម្លាំងទាល់តែសោះ ទឹកមាត់ក៏
ចេញជ្រោកៗចង់ក្អួតតែក្អួតមិនចេញ

«ទៅពេទ្យទេបងនាំអូនទៅ?»ស្របនឹងសម្តីរាងសង្ហារ
ក៏លេីកបីកាយតូចចេញពីបន្ទប់ទឹក ចំណែក Tae ក៏
ងក់ក្បាលបន្តិចទាំងបិទភ្នែកព្រិចៗ ។

    នៅតាមផ្លូវធ្វេីដំណេីរទៅមន្ទីរពេទ្យ Jungkook
គេមិនសូវផ្តោតលេីការបេីកបរទេ គេផ្តោតទៅលេី
រាងតូចច្រេីនជាង នាយប្រេីដៃម្ខាងកាន់ចង្កូតឡាន
នឹងដៃម្ខាងទៀតកាន់ដៃតូចស្រឡូនដែលត្រជាក់
ស្រេបរបស់ Taehyung ។

     មន្ទីរពេទ្យ៚

      Jungkook បីកាយតូចចូលក្នុងមន្ទីរពេទ្យយ៉ាង
លឿនព្រោះពេលនេះ Tae គេសន្លប់បាត់ទៅហេីយ
ចំណែកខ្លួនប្រាណក៏ទន់ល្អូកធ្វេីអោយនាយអត់ភ័យ
មិនបានទេ ។

«ដាក់គេនៅទីនេះហេីយ»គ្រូពេទ្យប្រុសនឹងគ្រូពេទ្យ
ស្រីម្នាក់រុញគ្រែសម្រាប់ដាក់អ្នកជំងឺមកជិតរាងក្រាស់
មុននឹងប្រាប់គេអោយដាក់រាងតូចនៅលេីនោះ

«Hyung???»រាងសង្ហារពោលតិចៗខណៈបានឃេីញ
លោកគ្រូពេទ្យសង្ហារមុខញញឹមស្រស់ដែលជា
បងជីដូនមួយរបស់ខ្លួនដេីរសម្តៅមករក

You're MINE Kim Taehyung 🔞Where stories live. Discover now