You're MINE Kim Taehyung 🔞

5.4K 415 2
                                    

Episode 10

            ទឺតៗៗ៚
     
    ខណៈដេីរឆ្លងផ្លូវសុខៗក៏ឮសម្លេងសុីផ្លេឡានមកពីចម្ងាយ Taehyungស្រាប់តែគាំងភ្លឹកនៅមួយកន្លែង បេះដូងលោតឌឹបៗភ័យក្នុងពេលតែមួយស្របពេលក្នុងខួរក្បាលក៏លោតស្រមៃចេញរូបភាពចម្លែកមួយ
ទៀតដូចនឹងហេតុការណ៍ដែលគេកំពុងជួបពេលនេះ។

«អ្ហាយយយ៎...»រាងតូចដួលព្រូសទៅក្រោយខណៈពេលនឹងឡានមួយនោះក៏ចាប់ហ្រ្វាំងឈប់មួយទំហឹង
មុខរាងតូច។

«ចង្រៃយ៎...»Man សង្រ្កឺតធ្មេញដោយការម៉ួម៉ៅមុននឹងចុះបេីកទ្វារចេញពីឡានដេីរទៅរករាងតូច
ដែលអង្គុយទ្រប់ដៃនឹងផ្លូវកៅស៊ូ ភ័យស្លេកមុខស្លេក
មាត់ដូចមាន់ស្ងោរ។

«ចង់ងាប់ហេីយហេស៎ អាល្អិត?»នាយស្រែកគំហក
ឲ្យ Taehyung ខ្លាំងៗមុននឹងចាប់ ក អាវសគេឡេីង
អោយក្រោកឈរ មិញនេះបេីគេចាប់ហ្រ្វាំងមិនទាន់
ប្រហែលជាសិស្សម្នាក់នេះស្លាប់បាត់ហេីយទេដឹង។

«ខ្ញុំ....»Taehyung និយាយមិនចេញខ្លួនក៏ញ័រតតាត់
ភ័យនឹងនាយគំហកផង ភ័យនឹងពេលមិញនេះផង ចំណែកឯក្បាលក៏ឈឺទៀត។

«ដេីរមិនចេះមេីលផ្លូវទេហេស៎?មានឃេីញយេីងសុីផ្លេ
ដែលទេ?»Man

«អា Sing លែងគេសិនទៅ»រាងសង្ហារម្នាក់ចុះចេញពី
ឡានហេីយស្រែកបង្គាប់អោយកូនចៅលែងរាងតូច។

«តែចៅហ្វាយ....»Sing

«យេីងប្រាប់អោយលែងគេ ឯងមិនឃេីញគេភ័យទេហេស៎?»Donghun

«បាទ!!»Sing ក៏លែង Taehyung អោយមានសេរីភាពតាមបញ្ជាចៅហ្វាយស្របពេល Donghun
ក៏ដេីរទៅរករាងតូចដូចគ្នា។

«នេះអ្នកណាគេ?តាមពិតជាក្មេងរបស់ Jeon ទេហេស៎?»កម្លោះសង្ហារលេីកចិញ្ចេីមបន្តិចមុននឹង
ភ្ញោចមាត់អស់សំណេីចពេលឃេីញអ្នកដែលឆ្លងកាត់
ឡានគេមិញនេះជា Taehyung ក្មេងដែលគេធ្លាប់ជួប
នៅពេលនិយាយរកសុីជាមួយ Jungkook តាមមេីល
Jungkook ហួងហែងណាស់ ហេតុអីក៏បណ្តោយឲ្យ
ដេីរទៅសាលារៀនបែបនេះ?

«ខ្ញុំអត់ស្គាល់លោកទេ»Taehyung

«ភ្លេចខ្ញុំហេីយហេស៎?ពួកយេីងធ្លាប់ជួបគ្នាម្តងដែល
តេី ក្មេងតូច»Donghun លោរដៃទៅជូតញេីសដែល
ចេញពីថ្ងាសរាងតូចបន្តិច ប្រហែលជាភ័យខ្លាំងហេីយ
ទេីបបែកញេីសដល់ថ្នាក់នេះ។

You're MINE Kim Taehyung 🔞Where stories live. Discover now