You're MINE Kim Taehyung ‼️

4K 289 6
                                    

Episode 26

«អ្ហួយ..អូនឈឺណាស់ Jung ហ្ហឺ»Tae ធ្វេីពុធជា
ស្រែកយំកាន់ខ្លាំងៗ អណ្តឺកអណ្តកចង់ដាច់ខ្យល់ដាក់រាងក្រាស់ក៏កាន់តែធ្វេីនាយខឹង Yeri កាន់តែខ្លាំង

«ឈប់សម្តែងទៅ Kim Taehyung»Yeri ស្រែក
ចាចដាក់រាងតូចព្រោះខឹងខ្លាំងពេក អាក្មេកល្បិច
ពិសពុលជាងនាងទៅទៀត

«បានហេីយ Choi Yeri ឆាប់សុំទោស Tae ភ្លាម
កុំអោយខ្ញុំអស់ការអត់ធ្មត់ជាមួយនាង»Jungkook

«នេះ Jungkook បងជឿវាហេស៎?»Yeri

«ប្រពន្ធយេីងមិនអោយយេីងជឿទេរឺ?»Jungkook

«ប្រពន្ធហេស៎?ហុឹសស..កន្លងមកបងបោកខ្ញុំ
បងទាក់ទងវាហេីយក៏បោះបង់ខ្ញុំមែនទេ? អ្ហឹក បងធ្វេីបែបយ៉ាងមិចបាន?»Yeri

«ខ្ញុំប្រាប់អោយនាងសុំទោស Tae ណា៎ Yeri»រាង
ក្រាស់បិទភ្នែកសម្រួលអារម្មណ៍ហេីយនិយាយម្តង
ទៀតទៅកាន់នាងក្រមុំ

«ទេ..ខ្ញុំមិនបានខុស!!ខ្ញុំមិនសុំទោសកញ្ជ្រោងដូចជា
ឯងនោះទេ Kim Taehyung»Yeri ពោលហេីយ
ក៏ប្រេីក្រសែភ្នែកសម្លក់ដាក់រាងតូចពោរពេញដោយ
កំហឹងគុំគួនមុននឹងសម្លឹងមុខរាងក្រាស់បន្តិចទេីប
ដេីរចេញទៅយ៉ាងលឿន។

«អូនយ៉ាងមិចហេីយ ឈឺទេ?»Jungkook ក្រសោប
មុខរាងតូចហេីយសួរគេដោយសម្លេងស្រទន់បង្កប់
ដោយក្តីបារម្ភខ្វល់ខ្វាយជាខ្លាំង

«ឈឺ..អ្ហឹកៗ ឈឺណាស់»Tae ងក់ក្បាលតិចៗ
ព្រោះវាក៏ឈឺពិតមែនណា គេមិនគួរទះខ្លួនឯងខ្លាំង
ដល់ថ្នាក់នេះទេ..ប៉ុន្តែយ៉ាងណាក៏បានឈ្នះ Yeri
ដែល មិនថាអញ្ចឹង?

«ទៅស្អំទឹកកកបន្តិចទេ?បងខ្លាចអូនហេីមថ្ពាល់»
Jungkook

«ទៅស្អំនៅផ្ទះទៅ Jung»Tae

«Ok»រាងក្រាស់ងក់ក្បាលហេីយក៏បេីកទ្វារអោយ
រាងតូចចូលទៅខាងក្នុងអង្គុយដាក់ខ្សែក្រវ៉ាត់អោយ
គេហេីយទេីបដេីរទៅកន្លែងបញ្ជាឡានបេីកចេញទៅ
ផ្ទះវិញ ។

     វិមាន JEON៚

    Jungkook អូសដៃរាងតូចចូលទៅក្នុងផ្ទះហេីយ
ក៏មិនភ្លេចប្រាប់អ្នកបម្រេីអោយទៅយកអីវ៉ាន់ចេញ
ពីក្នុងឡានដាក់ក្នុងបន្ទប់របស់គេដែល។

You're MINE Kim Taehyung 🔞Where stories live. Discover now