You're MINE Kim Taehyung 🔞

4.9K 343 4
                                    

Episode 14

«អូនបាត់ទៅណាដល់ទៅ 2 ខែ?ហេតុអីក៏ទាក់ទង
មិនបាន?ដឹងទេបងបារម្ភពីអូនស្ទេីរស្លាប់ហេីយ»
Chawoon ប្រលែងកាយតូចចេញពីការអោបហេីយ
ចាប់ស្មា Tae ព្រមទាំងអោនមុខសួរគេទាំងសម្តី
ស្រាលស្រទន់។

«ហ្ហិកៗៗ..Woon អូន»Taehyung ងេីបមុខឡេីង
ប្រសព្វនឹងកែវភ្នែករបស់គូដណ្តឹង គេខាំបបូរមាត់
យំឡេីងញ័រទទ្រេីតមិនដឹងថាគួរប្រាប់នាយថា
យ៉ាងម៉េចនោះទេ។

«ព្រះអេីយ..ដៃអូនមានឈាម!!»កម្លោះសង្ហារចូលទៅចាប់ដៃរាងតូចហេីយលេីកមេីលឡេីងត្រង់កន្លែង
ដោតម្ជុលសេរ៉ូមដែលរាងតូចដោះវាចេញ។

«ហុឺៗៗ...»

«បងនាំអូនទៅផ្ទះ»Chawoon ចាប់ដៃ Tae អូសចូល
ទៅក្នុងឡានហេីយយកកូនកន្សែងតូចពណ៍សចេញពីក្នុងអាវជូតឈាមចេញពីដៃគូរដណ្តឹង។

«ឈឺខ្លាំងទេ?»Chawoon

«អត់ទេ!!»Taehyung គ្រវីក្បាលតិចៗ ។

     ឡានសេរីចុងក្រោយបង្អស់ក៏បេីកចូលភូមិគ្រឹះដ៏
ធំ ។ វាជាភូមិគ្រឹះរបស់ត្រកូល Kang ដែលកូនប្រុស
ក្នុងភូមិគ្រឹះនេះហេីយជាគូរដណ្តឹងរបស់ Taehyung
នឹងហេីយ។ Chawoon កាន់ដៃ Taehyung ចូលទៅក្នុងបរិវេណភូមិគ្រឹះធ្វេីអោយមានការភ្ញាក់ផ្អេីលដល់ Mrs.Kangយ៉ាងខ្លាំងនៅវត្តមានរបស់ Tae ។

«Tae???»លោកស្រីហៅឈ្មោះរាងតូចដោយការភ្ញាក់
ផ្អេីល គាត់ក្រោកពីសាគុងហេីយដេីរទៅអោបអនាគត
កូនប្រសារ។

«អ៊ុំស្រី!!»Tae

«នេះ Tae បាត់ទៅណា?ដឹងទេម៉ាក់នឹកខ្លាំងណាស់
អីយ៉ា..អោយម៉ាក់មេីលបន្តិចមេីល ទឹកមុខស្លេកស្លាំង
ស្គមខ្លាំងណាស់ កូនឈឺអីរឺ?»Mrs.Kang ស្ទាបមុខ
រាងតូចហេីយបង្វែរខ្លួនគេគ្រប់ជ្រុងជ្រោយដេីម្បីមេីល
ក៏ឃេីញគេស្លេកស្លាំង ស្គមជាងមុនបន្តិចទៀតផង។

«ម៉ាក់អោយ Tae អង្គុយសិនទៅ»Chawoon

«ម៉ោះ Tae អង្គុយទៅកូន ! អ៊ុំឆាប់ក្រឡុកទឹកផ្លែឈេីដែល Tae ចូលចិត្តបន្តិចមក»Mrs.Kang ងាកទៅ
ស្រែកប្រាប់អ៊ុំអ្នកបម្រដីដែលនៅក្នុងភូមិគ្រឹះអោយគាត់ក្រឡុកទឹកផ្លែឈេីដែលរាងតូចចូលចិត្តអោយគេ
ផឹក ឃេីញថាស្គមបែបនេះលោកស្រីគាត់ពិតជាអត់
បារម្ភនឹងគេមិនបានទេ ។

You're MINE Kim Taehyung 🔞Where stories live. Discover now