You're MINE Kim Taehyung ‼️

5.5K 369 6
                                    

Episode 17

     ក្រោយពេល Tae សន្លប់ Jungkook ក៏បីរាងតូច
ដាក់អោយគេងនៅលេីពូកហេីយចាប់កន្ធែកជេីង
ស្រឡូនចេញពីគ្នាបន្តិចមុននឹងប៉ះចំណុចទន់ជ្រាយ
Tae ស្រាលៗព្រោះឃេីញថាវាក្រហមខ្លាំង នេះគេ
លេងជ្រុលពេកហេីយតាំងពីព្រឹករហូតដល់ល្ងាចបែប
នេះ ។

«អាម្សៀ Chawoon នោះជាអ្នកណា?វាជាគូរដណ្តឹង
អូនមែនឬអត់?»រាងក្រាស់ឡេីងទៅគេងលេីពូកច្រត់
ដៃទ្រក្បាលនៅលេីខ្នេីយអោនសម្លឹងមេីលមុខតូចច្រមិចដែលកំពុងសន្លប់ ។

«ទោះអូនជាគូរដណ្តឹងវាក៏ដោយក៏បងមិនព្រមអោយ
អូនរៀនការជាមួយវាដែល!អូនជារបស់បងម្នាក់គត់»
ស្របនឹងសម្តី Jungkook ក៏លេីកដៃទៅអង្អែលថ្ពាល់
ក្រពុំស្រាលៗ រំពេចនោះទូរស័ព្ទរបស់នាយក័រោទ៍វា
ជាលេខរបស់សង្សារគេគឺ Yeri ។

" អូនមានការអី? " Jungkook យកទូរស័ព្ទមក
ចុចទទួលមុននឹងបោះសម្តីទៅនាងដោយការធុញ
ទ្រាន់។

" បងនៅឯណា? " Yeri

" បងនៅកន្លែងធ្វេីការ យ៉ាងមិច? " Jungkook

" កុំចង់បោកអូនអោយសោះ ! មិញអូនទៅរកបងនៅ
កន្លែងធ្វេីការហេីយតែមិនឃេីញនោះទេ Jung ! ប្រាប់
មកថាបងនៅឯណា?បងនៅជាមួយអាក្មេងនឹងទៀត
ហេីយហេស៎?បងនៅទុកអូនជាសង្សារទេ? " Yeri

" បងរវល់ ប៉ុណ្ណឹងសិនចុះ " Jungkook

" JEON JUNGKOOK បងធ្វេីបែបនេះដាក់អូនមិន
បានទេណា៎ " Yeri

" ធុញណាស់ បែកគ្នាទៅ " និយាយចប់ Jungkook
ក៏បិទទូរស័ព្ទភ្លាមហេីយបោះវាទៅតុដែលនៅជិតគ្រែ
ដោយការធុញទ្រាន់ខ្លាំងមែនទែន Yeri ជាស្រីស្អាត
កូនអ្នកមានក៏ដោយអោយតែធ្វេីខ្លួនហួសហេតុជា
មួយគេពេក គេនឹងផ្តាច់ទំនាក់ទំនងគ្មានស្រណោះ
ទេ ។

       រាងខ្ពស់សង្ហាក្រោកចេញពីពូកហេីយដេីរទៅក្នុង
បន្ទប់ទឹកដេីម្បីសម្អាតខ្លួន ។ ក្រោយពេលជម្រះខ្លួន
ហេីយនាយក៏ចេញមកវិញហេីយឡេីងទៅលេីពូក
ឈោងដៃបិទភ្លេីងហេីយបេីកភ្លេីងរាត្រីជំនួសវិញមុន
នឹងទ្រក្បាល Tae ចេញពីខ្នេីយជំនួសអោយដេីមដៃ
របស់នាយវិញ ចំណែកឯដៃម្ខាងទៀតក៏លេីកទៅអោប
ចង្កេះរាងតូចទាញគេឲ្យមកគៀកនឹងខ្លួនមុននឹង
ថេីបថ្ងាសគេយ៉ាងយូរ។

You're MINE Kim Taehyung 🔞Where stories live. Discover now