You're MINE Kim Taehyung ‼️

3.5K 289 13
                                    

Episode 28

     ស្របពេលកំពុងបេីកឡានធ្វេីដំណេីរទៅមន្ទីរពេទ្យ
នោះ Chawoon ក៏អធិប្បាយអោយ Tae ស្តាប់ការ
បកស្រាយរបស់នាយបណ្តេីរ ថាហេតុអីទេីបគេហ៊ាន
និយាយថារាងតូចមានផ្ទៃពោះជារឿងក្លែងក្លាយ ?
ឥឡូវនេះយេីងចាប់ទៅនិយាយបកក្រោយពេល
Chawoon ខឹងរាងតូចហេីយក៏ត្រឡប់មក Seoul
វិញទាំងយប់ ។ មួយយប់នោះគេនៅមិនស្ងប់ហេីយ
គិតពីរឿង Tae មានកូនរហូតគេងមិនលក់ទៀតទេីប
ព្រឹកឡេីងគេទៅជួប Hoseok ដែលជាមិត្តភក្តិនៅហាងកាហ្វេមួយកន្លែងដេីម្បីសួររឿងទាក់ទងនឹងការមានកូនជាមួយHoseok ព្រោះគេជាគ្រូពេទ្យ 100% ប្រាកដជាដឹងរឿងអស់ទាំងនេះមិនខានឡេីយ ។

“ យេីងសួរឯងមួយបានទេ? ” Chawoon

“ សួរអី? ” Hoseok

“ តេីក្មេងប្រុសដែលទេីបនឹងគ្រប់អាយុថ្មីៗហេីយជា
ប្រុសនាក៎ មានកូនបានយ៉ាងម៉េច?” Chawoon

“ ចុះហេតុអីក៏ឯងចាប់អារម្មណ៍រឿងបែបនោះ?”
Hoseok

“ យេីងចង់ដឹង!!បកស្រាយអោយយេីងស្តាប់ឲ្យអស់
ចិត្តបានទេ?” Chawoon

“ តាមពិតទៅរឿងនេះក៏យេីងមិនច្បាស់ដូចគ្នា!!ប៉ុន្តែ
យេីងច្បាស់ខ្លាំងនៅពេលបានពិនិត្យក្មេងប្រុសម្នាក់ដែលទេីបគ្រប់អាយុដូចឯងនិយាយថាគេពិតជាអាចបង្កកំណេីតបានមែន ” Hoseok

“ អ្នកណាគេ? ” Chawoon

“ ប៉ុន្តែបេីប្រាប់ឯងទៅដូចជាចង់សេីចបន្តិចដែល!!ក្មេងនឹងគឺដូចជា Taehyung មនុស្សរបស់ Jungkook ប្អូនជីដូនរបស់យេីងនឹងហេីយ ឮថាគេនឹងរៀបការជាមួយគ្នាពេលអាល្អិតនោះប្រឡងចប់
ទៀតផង សំណាងហេីយដែលគេមិនធ្វេីឲ្យក្មេងនោះ
មានកូនមុនរៀបការ....ហុឹសៗៗ តែគិតៗទៅគេបែរជា
ឲ្យយេីងជួយកុហកអាល្អិតនឹងថាគេកំពុងមានកូន
ប្រហែលជា Taehyung ចង់បានកូនទេដឹង ទេីប JK
វាកុហកក្មេងនឹងបែបនេះ ” Hoseok និយាយហេីយ
ក៏សេីចហេីយក៏ភ្លេចខ្លួនទៀតដែលនិយាយរឿងសម្ងាត់នេះអោយ Chawoon បានដឹង ទោះជាមិត្ត
ជិតស្និទ្ធក៏ Jungkook គេមិនអោយ Hoseok ប្រាប់
នរណាដែល តែពេលនេះចប់ គេធ្លោយមាត់និយាយ
បាត់ហេីយ

“ ឯងថាម៉េចមិញនេះ?? Taehyung មិនបានកូន
ហេស៎?” Chawoon

“ អឺ!!..ប៉ុន្តែយេីងច្រលំប្រាប់ឯងបាត់ហេីយ ប៉ុន្តែឯង
កុំទៅនិយាយផ្តេសផ្តាសនរណាទៀតអោយសោះ
ប្រយ័ត្ន Jungkook ដឹងគេប្រាកដជាមកសម្លាប់
យេីងជាមិនខាន ” Hoseok

You're MINE Kim Taehyung 🔞Where stories live. Discover now