You're MINE Kim Taehyung 🔞

6.5K 453 3
                                    

«បងក្មេងបានមកពីណា?»សម្លេងស្រួយស្រេីបបន្លឺឡេីងស្របពេលម្ចាស់រាងកាយ sexy ក៏ចេញបិទទ្វារឡានទាញវ៉ាលីដេីរមកជិតនាយ មុននឹងប្រេីក្រសែ
ភ្នែកសម្លឹងមេីលក្មេងដែលនៅក្នុងរង្វង់ដៃរបស់រាងក្រាស់។

«មនុស្សរបស់បង»Jungkook តបហេីយក៏ដាក់
កាយតូចចូលទៅក្នុងឡានមុនដោយមាន Bin ជួយ
បេីកទ្វារអោយ។

«រេីសគេមកចិញ្ចឹម??»So young ឱទានឡេីង
ស្របពេលក្រសែក៏ដាក់សម្លឹងមេីល Taehyung ដែល
អង្គុយនៅក្នុងឡាន។

«អត់ទេ!!ពីពេលនេះទៅបងជាអាណាព្យាបាលរបស់
គេ ពេលនេះគេនឹងរស់នៅជាមួយពួកយេីងដែល»
Jungkook

«ពិតរឺ?»So young

«មែន!!យ៉ាងមិច ដេីលេងសប្បាយទេ?»Jungkook
សួរទៅនាង So young ក៏ងក់ក្បាលទាំងញញឹម
ព្រោះនាងបានទៅលេងតាមខេត្តជាមួយមិត្តភក្តិ
ឡេីង 1 សប្តាហ៍។

«អញ្ចឹងខ្ញុំចូលទៅក្នុងហេីយ!!មែនហេីយ យប់នេះ
ញុាំបាយជុំគ្នាទៅណា៎ So young នឹកបង Jung
ខ្លាំងណាស់»រាងសង្ហារមិនមាត់ក៏បានត្រឹមងក់ក្បាល
So young សេីចរួចក៏អោបនាយបន្តិចទេីបហៅអ្នក
បម្រេីអោយយកវ៉ាលីចូលទៅក្នុងផ្ទះ ។

«ចេញឡានទៅ»ក្រោយពេលចូលមកក្នុងឡានហេីយ
Jungkook ក៏បញ្ជាអោយមនុស្សជំនិតចេញឡាន
ហេីយក៏ងាកទៅមេីលមុខរាងតូចដែលកំពុងអង្គុយងាកទៅកញ្ចក់ឡានបែរមុខចេញពីនាយ។

«យេីងទៅធ្វេីការ បេីសិនជាយូរកុំយំហេីយរអ៊ូចង់មក
ផ្ទះវិញណា៎»ពេលចេញឡានបានយូរគ្រាន់ រាងក្រាស់
ក៏បោះសម្តីប្រាប់រាងតូចទុកជាមុន ខណៈភ្នែកក៏ជាប់
មេីលការងារដែលមាននៅក្នុងទូរដ័ព្ទតាមទម្លាប់។

«នាងជាអ្នកណា?»Taehyung ពេបមាត់ ងាកទៅ
សួររាងក្រាស់ ។

«ចង់សម្តៅលេីអ្នកណា?ហុឹមម..នាងគឺ So young
ប្អូនស្រីរបស់យេីង»Jungkook ពោលប្រាប់ខណៈ
ភ្នែកក៏ជាប់មេីលទូរស័ព្ទនាយដដែល។

«នាងអោបលោកប្តី!!»រាងតូចតម្លេីងសំឡេងដាក់
រាងក្រាស់បែបអាការៈអន់ចិត្ត Jungkookងាកទៅ
មេីលរាងតូចសឹងតែបាក់ ក ព្រោះហួសចិត្តពេក
នៅជាមួយគ្នាមិមទាន់បានមួយថ្ងៃទេ នេះរាងតូច
ប្រច័ណ្ឌគេ?

You're MINE Kim Taehyung 🔞Where stories live. Discover now