You're MINE Kim Taehyung 🔞

5.9K 377 4
                                    

Episode 11

      ពេលបញ្ចប់ការងាររួចរាល់ Jungkook ក៏នាំ Tae
ទៅផ្សារទៅទំនេីបដេីម្បីទិញខោអាវវអោយគេ។

«មួយនេះសាកសមនឹងអូនណាស់»Jungkook
លេីកអាវដៃវែងពណ៍សមួយដែលរឹប ក ដៃហេីយ ក វាស្រួចឆែកដល់ទ្រូងបន្តិច។

«ពិតមែនហេស៎?»Taehyung សួរទៅនាយទាំងញញឹមខណៈពេលលេីកអាវនោះមកផ្ទឹមនៅលេីខ្លួន
អ្វីក៏ដោយអោយតែរាងក្រាស់ថាស្អាតគេពេញចិត្ត
ស្លៀកទាំងអស់នឹង។

«អូនរេីសទៅស្រឡាញ់មួយណាយកមួយនឹងទៅ»
Jungkook

«អូខេ!!»Taehyung ងក់ក្បាលបន្តិចមុននឹងដេីររេីស
សម្លៀកបំពាក់បន្តទៀត។ នៅពេលទិញសម្លៀក
បំពាក់រួចរាល់ក៏ដល់ម៉ោងបាយថ្ងៃត្រង់ល្មម រាងក្រាស់
ក៏បាននាំ Tae ទៅញុាំបាយនៅភោជនីយដ្ឋានតែ 2 នាក់ដោយមិនបានទៅផ្ទះវិញនោះទេ។

     យប់៚

     Jungkook អង្គុយលេីសាឡុងគោះជេីងតិចៗស្របពេលកំពុងមេីលទូរស័ព្ទចាំរាងតូចដែលនៅខាង
លេី ថ្ងៃនេះជាថ្ងៃកំណេីត Tae គេមិនបានធ្វេីវាធំដុំទេ
គ្រាន់រាងតូចទៅញុាំបាយនៅសណ្ធារគារមួយធំមួយ
កន្លែងកក់វាទុកជាពិសេសសម្រាប់សំណព្វចិត្ត។

«Jung...»សម្លេងតូចស្រទន់បន្លឺឡេីងពីខាងលេីធ្វេី
អោយអ្នកដែលអង្គុយមេីលទូរស័ព្ទនោះរហ័សក្រលេក
ទៅមេីលយឺតៗ។

       Taehyung ខាំមាត់ញញឹមស្រាលៗមុននឹងបោះ
ជំហានចុះមកពីកាំជណ្តេីរដោយដំណេីរល្វត់ល្វន់ ថ្ងៃ
នេះគេបានពាក់អាវដែល Jungkook រេីសអោយថ្ងៃ
មិញទ្រនុយជាមួយខោពណ៍ខ្មៅ ពិតជាស្អាតខ្លាំង
ណាស់ ស្អាតដល់ថ្នាក់រាងក្រាស់ភ្លឹកតែម្តងហេីយ។

«Jung... Jungkook!!!»

«ហុឹស???»Jungkook រហ័សគ្រហឹមសួរបន្តិច
មុននឹងងាកសម្លឹងមេីលរាងតូចដែលឈរនៅចំពោះ
មុខ។

«អូនហៅបង 2 ដងហេីយណា៎»Taehyung លេីក
ដៃខ្ទប់មាត់សេីចតិចៗ មិនប្រាប់ក៏គេដឹងថាមិញនេះ
នាយកំពុងភ្លឹក។

«អាស៎??»រាងតូចភ្ញាក់បន្តិចខណៈត្រូវដៃរឹងមាំចាប់
ទាញខ្លួនអោយអង្គុយលេីភ្លៅមុននឹងបបូរតូចស្តេីង
ពណ៍ផ្កាឈូករបស់គេត្រូវនាយចាប់បឺតជញ្ជក់។

You're MINE Kim Taehyung 🔞Where stories live. Discover now