1

443 27 3
                                    

Sunghoon pov

" Sunghoon unnie " សម្លេងរបស់ A-yeong បន្លឺឡើងពីក្នុងផ្ទះបាយមកដោយនាងកំពុងតែដើរមកបន្ទប់ទទួលភ្ញៀវ។ ឆ្ងល់ទេថាហេតុអ្វីបានជានាងហៅខ្ញុំថា unnie (បងស្រី) នោះគឺដោយសារតែនាងតែងតែនិយាយថាខ្ញុំស្អាតជាងស្រីទៅទៀតបែបនេះហើយទើបនាងហៅខ្ញុំថា Unnie បែបនេះ

អ្នកទាំងអស់គ្នាឆាប់មកជួយខ្ញុំផងនៅផ្ទះជាមួយនឹងនាងម្នាក់នេះដូចជាយកម៉ាក់ខ្ញុំមកនៅអញ្ចឹងមួយថ្ងៃៗគិតតែពីរអ៊ូរប៉ុន្តែនាង Care ពីខ្ញុំខ្លាំងណាស់ដូចជាបងប្អូនបង្កើតអញ្ចឹង

" មានការអ្វីមែនទេ? " ខ្ញុំសួរទៅ A-yeong ដោយរក្សាទឹកមុខស្ងួតដដែល

" ជួយយកអានេះឲ្យ Sungho Oppa ផងណាអានេះដែល " A-yeong និយាយដោយលើកប្រអប់បាយពីរបីប្រអប់ឲ្យមកខ្ញុំ

" ហេតុអ្វីក៏មិនយកទៅខ្លួនឯងទៅ? " ខ្ញុំសួរទៅ A-yeong ដោយលើកចិញ្ចើមម៉ាខាងឆ្ងល់

" ខ្ញុំជាប់ Date ជាមួយនឹង Jay " A-yeong ឆ្លើយតបនឹងខ្ញុំវិញដោយញាក់ចិញ្ចើមរបស់នាងបែបឌឺ។ បែបនេះហើយទើបខ្ញុំស្អប់អ្នកមានស្នេហា

" Ok ខ្ញុំយកទៅក៏បានដែល " ខ្ញុំនិយាយដោយងើបឈរឡើងអស់កម្ពស់របស់ខ្ញុំប៉ុន្តែ A-yeong ក៏ផ្តាំខ្ញុំពីរបីខ្សែដូចជាម្តាយរបស់ខ្ញុំអញ្ចឹង

" មិនត្រូវបើកឡានលឿននោះទេត្រូវពាក់ខ្សែក្រវិតនឹងមិនត្រូវជិះឡានទៅខាងមុមុភ្លើងស្តុនោះ
ទេ " A-yeong និយាយរៀបរាប់យ៉ាងវែងអន្លាយមកខ្ញុំគ្រាន់តែស្តាប់ក៏ធុញបាត់ទៅហើយ

" ដឹងហើយ " ខ្ញុំស្រែកពីខាងក្រៅផ្ទះមកមាត់ប្រាប់ថាដឹងហើយប៉ុន្តែខ្ញុំមិនបានយកត្រចៀកស្តាប់នាងនោះទេនាងគួរតែដឹងទម្លាប់បើកឡានរបស់ខ្ញុំហើយដលឮថ្នាក់គេលែងចង់ឲ្យខ្ញុំកាន់ចង្កួតឡាន

ពេលដែលជិះផុតផ្ទះបានមួយសន្ទុះមិនសូវមានមនុស្សខ្ញុំក៏ជាន់ហ្វាំងមួយទំហឹងតែម្តងដោយពេលយប់បែបនេះគឺល្អណាស់ក្នុងការទៅមុខមុនភ្លើងស្តុប លោទពណ៌បៃតងហើយបើសួរថាខ្ញុំពាក់ខ្សែក្រវ៉ាតគួរតែដឹងហើយខ្ញុំឆ្លើយថាយ៉ាងមិចនោះគឺពាក់នឹងហើយព្រោះជីវិតរបស់ខ្ញុំថ្លៃណាស់

Hᴏᴘᴇғᴜʟʟʏ ♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | sᴇʀɪᴇs4 Where stories live. Discover now