8

172 22 7
                                    

Sunghoon pov

ខ្ញុំដើរចូលទៅក្នុងមន្ទីរពេទ្យដោយមានកន្រកផ្លែឈើមួយកន្រកហើយឡើងទៅបន្ទប់របស់ Sooah។ អ្នកទាំងអស់គ្នាប្រាកដជាឆ្ងល់ហើយហេតុអ្វីបានជាខ្ញុំចង់ឲ្យ Sooah នាងវះកាត់ម៉្លេះគឺដោយសារតែកាលពីម្សិលមិញនេះគឺខ្ញុំបាននិយាយជាមួយនឹង sungho hyung

Flash back love

" Sooah នាងស្នាក់នៅមន្ទីរពេទ្យនេះ 3 ឆ្នាំហើយទោះបីជាជម្ងឺរបស់នាងជិតជឿក៏នាងមិនចង់ចេញដែល " sungho គាត់និយាយប្រាប់មកខ្ញុំដោយដកដង្ហើមធំបែបហត់
" ចុះបើសិនជាវះកាត់នាងនឹងមានសង្ឃឹមប៉ុន្មានភាគរយ? " ខ្ញុំសួរទៅគាត់វិញ
" 99.99% " sungho តបនឹងខ្ញុំវិញ។ នេះ 99.99% ហើយនៅមិនវះកាត់ទៀតឬ? ហើយនាងម្នាក់នោះចាំធ្វើស្អីទៀត? ខ្ញុំក៏បើកភ្នែកធំៗនៅពេលដែលលឺបែបនេះនាងមានភាគរយច្រើនណាស់ប៉ុន្តែនាងមិនវះកាត់
" Hyung មានដឹងថាធ្វើអ្វីដើម្បីអាចឲ្យនាងវះកាត់បាននោះទេ? " ខ្ញុំសួរទៅ sungho hyung ក្រែងលោថាមានរឿងណាខ្លះខ្ញុំអាចជួយនាងបានខ្ញុំក៏អាចជួយ
" ច្បាស់ជាមាន។ ទី1 ប្អូនស្រីរបស់នាង។ ទី2 ប៉ាម៉ាក់នាង។ ទី3 កន្លែងជិះស្គីទឹកកកទាំងអស់នេះគឺសុទ្ធតែជាអ្វីដែលនាងត្រូវការមុនពេលដែលនាងស្លាប់ដែល នាងបានសរសេរនៅក្នុងសៀវភៅរបស់នាង " Sungho Hyung តបដោយដាក់ខ្នងរបស់គាត់ទីខាងក្រោយដោយដកដង្ហើមធំម្តងទៀត

_

________ End of flash back_________

" មកធ្វើអ្វីព្រឹកប្រលឹមបែបនេះ? " Sooah នាងសួរមកខ្ញុំដោយខ្លួនរបស់នាងអង្គុយកងទាក់ខ្លានៅលើសាឡុងដូចជាជំទាវ

ខ្ញុំមិនតបអ្វីក៏យកកន្រកផ្លាឈើនោះដាក់នៅលើតុរ
មុខនាង ។ ដោយផ្កាឈើដែលខ្ញុំទិញនោះគឺមានតែក្រូចតែប៉ុណ្ណោះព្រោះដែល Sungho Hyung ប្រាប់ថានាងញុាំផ្លាឈើបានតែក្រូចដែលប៉ុណ្ណោះព្រោះតែវាសម្បូរទៅដោយវីតាមីន C

Hᴏᴘᴇғᴜʟʟʏ ♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | sᴇʀɪᴇs4 Where stories live. Discover now