16

182 22 6
                                    

Sooah pov

ខ្ញុំបើកភ្នែកតិចៗដោយពេលនោះខ្ញុំក៏បានឃើញខ្លួនខ្ញុំកំពុងគេងនៅលើគ្រែអ្នកជម្ងឺនេះខ្ញុំឆ្លងកាត់វាបានហើយមែនទេ? ឆ្លងកាត់វាបានហើយមែនទេ? ហេតុអ្វីបានជាខ្ញុំសប្បាយចិត្តអ្វីម្ល៉េះ? ខ្ញុំមិនដែលនឹងចង់វះកាត់ផងប៉ុន្តែហេតុអ្វីក៏ខ្ញុំសប្បាយចិត្តនៅពេលដែលឆ្លងកាត់វាបាន? គឺព្រោះ sunghoon គេធ្វើឲ្យខ្ញុំស្គាល់អ្វីទៅជាជីវិតនឹង...ស្នេហា

ខ្ញុំក៏រកងើបអង្គុយលើគ្រែប៉ុន្តែវាមិនបាននោះទេគឺដោយសារតែស្នាមរបួសវះកាត់ហើយមើលទៅ

" ហឺយ- " ខ្ញុំដកដង្ហើមធំដោយភ្នែកសម្លឹងមើលទៅខាងឆ្វេងដៃក៏ឃើញគ្រួសាររបស់ខ្ញុំឈរនៅទីនោះបូករួមនឹងទឹកមុខស្រពោន។ ហេតុអ្វីបានជាពួកគាត់ដឹងថាខ្ញុំនៅទីនេះ? Sunghoon?

" Sooah " ម៉ាក់ខ្ញុំនិយាយដោយយំ។ ហេតុអ្វីបានជាគាត់យំ? ខ្ញុំបានធ្វើអ្វីខុសឬ? ខ្ញុំមិនចង់ឃើញគាត់យំនោះទេ

" ម៉ាក់-ប៉ា " ខ្ញុំនិយាយតិចៗទៅពួកគាត់ទាំងពីរទឹកថ្លានៅក្នុងភ្នែករបស់ខ្ញុំក៏ចាប់ផ្តើមធ្លាក់ចុះមក

" ឲ្យប៉ាសុំទោសណា sooah " ប៉ានិយាយមកកាន់ខ្ញុំដោយទឹកមុខស្រពោន។ ខ្ញុំក៏រារាំងគាត់មិនឲ្យគាត់សុំទោសខ្ញុំនោះទេវាមិនល្អមើលនោះទេ

" ប៉ាមិនបានធ្វើអ្វីខុសទេកុំសុំទោសខ្ញុំអី " ខ្ញុំនិយាយទៅកាន់ពួកគាត់ទាំងពីរ

" បន្តិចទៀតកូននឹងបានទៅផ្ទះរបស់យើងវិញ
ហើយ " លោកប៉ានិយាយមកកាន់ខ្ញុំដោយទឹកភ្នែកពីរបីដំណក់ស្រក់ពីកែវភ្នែករបស់គាត់

" កូននឹងទៅវិញឈប់យំទៅ " ខ្ញុំនិយាយចប់ហើយពួកយើងក៏អោបគ្នានៅលើគ្រែនោះជាមួយគ្នា។ ខ្ញុំមានអារម្មណ៍ថាកក់ក្តៅណាស់នៅពេលដែលបានអោបពួកគាត់បែបនេះ។ ខ្ញុំមិនចង់ទៅណាចោលពួកគាត់នោះទេបេះដូងរបស់ខ្ញុំចាប់ផ្តើមកក់ក្តៅម្តងបន្តិចៗហើយអ្វីគ្រប់យើងត្រូវតែអរគុណដល់ sunghoon ហើយ។

Hᴏᴘᴇғᴜʟʟʏ ♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | sᴇʀɪᴇs4 Where stories live. Discover now