18

186 20 18
                                    

Sooah pov

+ មួយអាទិត្យក្រោយមក

អ្វីៗគ្រប់យ៉ាងក៏ប្រសើរឡើងហើយថ្ងៃនេះផងដែរខ្ញុំនឹងត្រូវចេញពីមន្ទីរពេទ្យហើយខ្ញុំមិនអាចរកពាក្យណាមកនិយាយបានឡើយក្រៅពីសប្បាយចិត្ត sunghoon គេនឹងមកនាំខ្ញុំចេញនៅល្ងាចនេះហើយ។ ពួកយើងទាំងពីរបានត្រៀមគម្រោងជាមួយគ្នារួចរាល់ហើយនៅថ្ងៃដែលខ្ញុំបានចេញពីមន្ទីរពេទ្យគេនឹងនាំខ្ញុំទៅលររូបរៀបការហើយនឹងរៀបការតែម្តងនៅពេលវេលាដែលល្អហើយពួកយើងទាំងពីរនឹងធ្វើផ្ទះជាមួយគ្នាដោយមានក្មេង
ពីរបីអ្នករត់ប្រលែងគ្នាដោយសើចសប្បាយរីករាយដោយខ្ញុំនឹង sunghoon ជាអ្នកឈរមើលពួកគេរត់ប្រលែងគ្នា។ ហើយកូនរបស់ខ្ញុំនឹងគេក៏ស្អាតផងដែលដូចអ្វីដែលខ្ញុំផ្សងអញ្ចឹង។ សាកស្រមៃទៅថាវាស្រស់ស្រាយនឹងរីករាយយ៉ាងណា? ដោយឈ្មោះថា Park so-won ដែលតំណាងឱ្យក្តីសង្ឃឹម wish and hope

" Sooah~ " សម្លេងរបស់អ្នកគ្រូពេទ្យដែលខ្ញុំចាំមិនចេះភ្លេចបន្លឺឡើងពីក្រៅទ្វារ។ yeji នាងដើរចូលមកដោយមានប៉េងប៉ោងយ៉ាងច្រើនដូចជាខ្ញុំនឹងកូនក្មេងអញ្ចឹងដោយមានពាក្យនៅលើនោះថា Back home

" នេះធ្វើដូចជាយើងនឹងកូនក្មេងអញ្ចឹង " ខ្ញុំនិយាយឡើងដោយងើបទៅទទួលប៉េងប៉ោងនោះដល់មួយដុំ

" ពេលនេះយើងសប្បាយចិត្តក៏សប្បាយចិត្តពិបាកក៏ពិបាកដែលហឺយ~ " yeji រអ៊ូរដោយដកដង្ហើមធំ

" ហេតុអ្វីក៏ពិបាកចិត្ត? " ខ្ញុំសួរទៅនាង

" គឺគ្មានអ្នកណាត្រូវមកនិយាយប្រាប់រឿងរ៉ាវទាំងអស់ឲ្យស្តាប់ទៀតនឹងណា " yeji និយាយដោយញញឹមតិចៗ

" យ៉ាងហោចណាស់ក៏មានបងប្អូនប្រុសរបស់ឯងនៅចាំស្តាប់ឯងទៀតត៎ា "

" ពួកគេទាំងពីរនឹងមែនទេ? មានតែចាំបង្អាប់យើងវិញទេ " yeji និយាយដោយទឹកមុខធុញទ្រន់នឹងបងប្អូនរបស់នាង

" ទៅឯងនៅអាចទៅរកយើងបានត៎ាឈប់ពិបាកចិត្តទៅ " ខ្ញុំប្រាប់ទៅនាងវិញ

" ដឹងតែទៅហើយបើសិនជាគ្មានអ្នកណាទៅបន្ទប់សង្គ្រោះបន្ទាន់ " yeji និយាយដោយប្រើមុខធុញទ្រាន់របស់នាងទៀត។ ពិតមែនហើយពេទ្យគ្មានពេលទំនេរទេមួយថ្ងៃៗគិតតែចេញចូលៗបន្ទប់សង្គ្រោះបន្ទាន់មិនចេះឈប់

" និយាយអញ្ចឹងឯងនៅម្នាក់ឯងទេអី? " Yeji សួរមកខ្ញុំដោយភ្នែកមើលទៅនាឡិការបស់នាង

" Naurrr ខ្ញុំនៅជាមួយនឹង a-yeong, julia, Jane, celix ពួកគេទៅទិញបាយមកញុាំ " ខ្ញុំឆ្លើយប្រាប់នាងវិញ។ ពួកគេក៏ទើបតែចេញទៅមុននេះផងដែរ

" អញ្ចឹងខ្ញុំទៅវិញហើយណាអ្នកជម្ងឺកំពុងតែ
រង់ចាំខ្ញុំ " yeji និយាយប្រាប់ខ្ញុំហើយក៏ចេញទៅបាត់

ខ្ញុំក៏បែសម្លឹងមើលទៅបង្អួចនៅជិតខ្លួននោះដោយមួយសន្ទុះក្រោយមក Nami ក៏ចូលមកក្នុងបន្ទប់ខ្ញុំហើយនាងក៏ដើរមកចេញខ្ញុំ

ទឹកមុខរបស់នាងដូចជាមិនស្រួលទេមនុស្សដែលធ្លាប់តែលេងសើចច្រើនបែជាថ្ងៃនេះទឹកមុខក្លាយទៅជាភ័យខ្លាចទៅវិញ

" Nami ឯងកើតអ្វីមែនទេ? " ខ្ញុំសួរទៅនាង

" ខ្ញុំមិនកើតអីទេកុំបារម្ភអី " nami ក៏ប្តូរទឹកមុខភ្លាមៗ

" ខ្ញុំសុំទោសណា " Nami និយាយមកកាន់ខ្ញុំ។ នេះមានរឿងអ្វីកើតឡើង?

" ខ្ញុំមិនចង់ធ្វើវាទេប៉ុន្តែ- " Nami និយាយដោយញាស់របស់នាងធ្លាក់មកជាច្រើនបូករួមនឹងទឹកភ្នែករបស់នាងខ្ញុំដឹងច្បាស់ណាស់ថានឹងមានរឿងអ្វីកើតឡើងបន្ទាប់ពីនេះ

" មិនអីទេខ្ញុំមិនថាអ្វីទេបើសិនជារឿងមួយនោះចាំបាច់ " ខ្ញុំឆ្លើយតបទៅនាងវិញដោយស្រក់ទឹកភ្នែកម្តងបន្តិចៗ

" អរគុណណាស់ខ្ញុំអរគុណណាស់ " Nami លើកដៃសំពះខ្ញុំដោយបន្តយំទៀត

" ខ្ញុំសុំផ្តាំបន្តិចបានទេ? " ខ្ញុំសួរដោយភ្នែកមើលទៅនាង

Nami ក៏ងក់ក្បាលបញ្ចាក់ថាបាន

" កុំភ្លេចឲ្យគេកសាងជីវិតថ្មីរស់នៅជាមួយនឹងមនុស្សល្អជាងខ្ញុំហើយកុំភ្លេចបញ្ចាក់ទៀតថាគេត្រូវធ្វើរឿងទាំងអស់នេះដើម្បីខ្ញុំហើយប្រាំមួយម៉ាត់ចុងក្រោយទៀតនោះទេខ្ញុំស្រឡាញ់គេខ្លាំងណាស់។ " ខ្ញុំនិយាយប្រាប់ទៅនាងដោយបិទភ្នែករបស់ខ្លួនឯងញញឹមទទួលព្រមរឿងទាំងអស់នេះ។ វាគឺជាផលកម្មរបស់ខ្ញុំដែលសាងពីជាតិមុនមកហើយសូមផលបុណ្យដែលមានឲ្យខ្ញុំកើតមកនៅជាតិខាងមុខ ល្អជាងនេះ

Hope that God can't give is 'love'

" I'm sorry sooah " Nami និយាយដោយស្រែកយំលឺៗ

I love you sunghoon park even I can't be your partner for the whole life. But In another life I would be your girl

Hopefully-

__________________

More episodes ✨
Writing by star stye ✨
Love all my reader ✨









Hᴏᴘᴇғᴜʟʟʏ ♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | sᴇʀɪᴇs4 Where stories live. Discover now