17

176 21 6
                                    

A-yeong pov

ពួកយើងទាំងពីរអ្នកក៏ត្រឡប់ទៅផ្ទះវិញដោយ jay គឺជាអ្នកបើកឡានជូនខ្ញុំទៅ។

" ហេតុអ្វីបានជាអូនមើលទៅដូចជាពិបាកចិត្ត
ម៉្លេះ? " Jay សួរមកខ្ញុំដោយសម្លឹងមើលមុខរបស់ខ្ញុំ
ភ្នែករបស់គេគឺពោរពេញទៅដោយក្តីសង្ឃឹមនិងដូចជាកូនឆ្កែ

" គ្រាន់តែគិតអ្វីបន្តិចបន្តួចតែប៉ុណ្ណោះកុំខ្វល់ពេក
អី " ខ្ញុំតបទៅគេវិញដោយញញឹមតិចៗ

" កុំគិតច្រើនពេកអី " jay ប្រាប់ខ្ញុំ។ មិនឲ្យខ្ញុំគិតយ៉ាងមិចកើត? រឿងមួយនេះសំខាន់ណាស់។ រឿងដែលខ្ញុំកំពុងតែគិតឥឡូវនេះគឺរឿងពូរបស់គេខ្ញុំតែងតែមានអារម្មណ៍ថាគាត់ចង់ធ្វើអ្វីមួយអ្នកដែលខ្ញុំបារម្ភខ្លាំងនៅពេលនេះគឺ sooah សង្ឃឹមថាព្រះនឹងមានភ្នែកទៅចុះមនុស្សល្អដូចជានាងកម្ររកបានណាស់

" Sooah អ្នកណាមកឈរចាំនឹងនៅមុខផ្ទះ? " Jay សួរមកខ្ញុំដោយចង្អុលទៅឡានមួយនៅមុខផ្ទះតែម្តង។ ដោយតាមមើលឡានទៅមិនមែនជារបស់ sunghoon ឬ sungho ទេវាគឺជាឡានរបស់អ្នកផ្សេងក្រៅពីពីរអ្នកគេនោះ

ខ្ញុំក៏ចុះពីលើឡានជាមួយនឹង jay ដើរពីមុខខ្ញុំ។ ពួកយើងក៏ដើរតៅរកគាត់តែម្តង។

" អជាស្រ័យលោកមករកនរណា-? " ខ្ញុំមិនទាន់និយាយចាប់ផងគាត់ក៏ងើកមុខមកធ្វើឲ្យខ្ញុំនិយាយអ្វីមិនចេញក្រៅពីស្គុបមួយកន្លែង។ jay គេក៏ឈរបាំងខ្ញុំដោយប្រើទឹកមុខម៉ត់ចត់របស់គេ

" Sunghoon គេមិនមែននៅទីនេះទេ- " jay ព្យាយាមរកល្បិចដើម្បីកុហកប៉ុន្តែវាគ្មានបានការនោះទេ

" ឈប់កុហកទៅយើងដឹងអស់ហើយ។ ឆាប់បើកទ្វារឲ្យយើងចូលទៅឲ្យលឿនទៅ " ពូរបស់ sunghoon
និយាយ។ ហើយគាត់គិតថាខ្លួនឯងជាអ្វី?

" លោកគ្មានសិទ្ធិទេព្រោះលោកមិនមែនជាម្ចាស់
ផ្ទះនោះទេ " jay និយាយឡើងដោយទឹកមុខមាំមួនរបស់គេ

" បន្តិចទៀតវានឹងក្លាយជារបស់យើងហើយ " គាត់និយាយធ្វើដូចជាមានអំណាចណាស់ណាអញ្ចឹង

Hᴏᴘᴇғᴜʟʟʏ ♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | sᴇʀɪᴇs4 Tahanan ng mga kuwento. Tumuklas ngayon