3

242 22 6
                                    

Sunghoon pov

អូហូ!នាងម្នាក់នេះពូកែរកនឹកនិយាយណាស់សូមសរសើរតែម្តងណាប៉ុន្តែមានលឺអ្វីទេ? នាងនិយាយថានឹងចង់រៀបការជាមួយខ្ញុំ!? នាងម្នាក់នេះពិតជាឆ្កួតពិតមែនហើយប៉ុន្តែខ្ញុំក៏អាចធ្វើបាបនាងបានដែល

បន្ទាប់ពីពូនឹងមីងរបស់ខ្ញុំចាកចេញពីបន្ទប់របស់ខ្ញុំបានមួយសន្ទុះខ្ញុំក៏ដើរចេញពីក្នុងទូរដូចគ្នាដោយ
ដើរសម្តៅមករកកញ្ញាម្នាក់នោះ

" នាងថាចង់រៀបការជាមួយខ្ញុំអញ្ចឹងរៀបការឥឡូវនេះតែម្តងទៅ? " ខ្ញុំនិយាយឌឺទៅនាងដោយដើរទៅខាងក្រោយខ្នងរបស់នាងតែម្តង។

ចៃដន្យអីទៀតនោះនាងគឺបែមកក្រោយដូចគ្នាក្បាលរបស់នាងគឺត្រូវនឹងមុខរបស់ខ្ញុំនាងម្នាក់នេះក៏ខ្ពស់មិនស្ទើរដែរ

ខ្ញុំក៏សម្លឹងមើលទៅកែវភ្នែករបស់នាងចំ។ កែវភ្នែកដ៏មានពន្លឺជាច្រើនដួងបបូរមាត់ពណ៌ផ្កាឈូកស្រាលត្របកភ្នែកពីរជាន់សក់ទម្លាក់មកខាងក្រោយអស់។ ខ្ញុំក៏ខំប្រឹងពង្រាយមុនស្នេហ៍របស់ខ្ញុំណាស់ដែល

" នាងស្រឡាញ់ខ្ញុំមែនទេ? " ខ្ញុំសួរខ្សឹបៗទៅនាងបែបចង់ឌឺប៉ុន្តែអ្នកណាទៅដឹងនោះ? ថានាងម្នាក់នេះថើបខ្ញុំ???? អត់ទេនេះនាងថើបខ្ញុំពិតមែនឬ?

បបូរមាត់ទន់ៗដាក់នៅលើបបូរមាត់របស់ខ្ញុំបន្តិចហើយក៏ដកចេញវិញយឺតៗ

" My first kiss " ខ្ញុំនិយាយតិចៗទៅនាង។ ខ្លួនរបស់ខ្ញុំគឺកកតែម្តងមិនដឹងនិយាយអ្វីចេញក្រៅពីឈរស្ងៀមមិនកំរើក។ នាងបានឆក់យកស្នាមថើបរបស់ខ្ញុំណាហើយវាគឺជាស្នាមថើបដំបូងទៀត (ノ゚0゚)ノ~

" យ៉ាងមិច? វាក៏ជាស្នាមថើបទីមួយរបស់ខ្ញុំដែរ " sooah នាងនិយាយដោយ smirk មកខ្ញុំ

" ហេតុអ្វីនាងថើបខ្ញុំ? "

" ឆ្កួតហើយឈប់គិតទៅខ្ញុំគ្រាន់តែធុញនឹងសម្តីរបស់លោកតែប៉ុណ្ណោះ " Sooah និយាយហើយក៏ចាកចេញទៅវិញបាត់។ មើលទៅនាងចុះនាងធ្វើធម្មតាដូចគ្មានរឿងអ្វីកើតឡើងអញ្ចឹងប៉ុន្តែហេតុអ្វីបានជាខ្ញុំនៅកកនៅឡើយបែបនេះ?

ខ្ញុំក៏ចាកចេញពីមន្ទីរពេទ្យទៅហាងរបស់ Heeseung ដែលជាភោជនីយដ្ឋានមួយកន្លែងនោះហើយណាមួយខ្ញុំក៏មានរឿងជាច្រើនចង់សួរទៅគាត់ដូចគ្នាដែល

" Heeseung Hyung " ខ្ញុំលើកដៃដោយហៅ ឈ្មោះរបស់គាត់ល្មមអាចស្តាប់បាន

" អូ! មកហើយមែនទេ? " Heeseung តបវិញដោយញញឹម។ ខ្ញុំក៏ដើរទៅអង្គុយនៅទល់មុខរបស់គាត់នោះ

" Hyung order រួចអស់ហើយមានរឿងអ្វីមែនទេ? " Heeseung គាត់សួរមកខ្ញុំដោយអោបដៃរបស់គាត់ចូលគ្នានឹងកែវភ្នែករបស់គាត់សម្លឹងមើលមកខ្ញុំចំ

ខ្ញុំគួរតែសួរគាត់ទេ? សួរទៅមិនអីទេព្រោះគាត់មិនបានដឹងរឿងមួយនោះឯណា

" Hyung សាកគិតទៅមើលថាមានមនុស្សស្រីម្នាក់នាងមកថើបកូនប្រុសគេតែម្តងដោយនាងមិនបានខ្វល់អ្វីនោះទេព្រោះពួកគេទាំងពីរអ្នកគ្មានទំនាក់ទំនងអីជាមួយគ្នានោះទេ "

" យ៉ាងមិច? កុំប្រាប់ណាថាឯងបានស្នាមថើបលើកដំបូងណា " Heeseung គាត់និយាយញស់ខ្ញុំបន្ថែមប៉ុន្តែពាក្យដែលគាត់និយាយនោះគឺវាដូចជារឿងពិតណាស់

" ឆ្កួតពិតមែនហើយខ្ញុំនឹងមែនទេឲ្យគេឆក់ស្នាមថើបលើកដំបូងស្រួលៗ បែបនេះឬ? " ខ្ញុំក៏និយាយដោះសារបន្ថែមព្រោះបើនិយាយបន្តទៀតគាត់ច្បាស់ជាចាប់ខ្ញុំបានពុំខាន

" ចុះឯងសួរយើងធ្វើអ្វី? " Heeseung សួរខ្ញុំបន្ថែមទៀតខ្ញុំគួរឆ្លើយបែបណាទៅ?

" គ-គឺខ្ញុំមើល kdrama នឹងណាវគ្គចុងក្រោយនឹងវាអញ្ចឹងហើយ hyung គួរតែស្គាល់ខ្ញុំច្បាស់ហើយគឺខ្ញុំចង់ដឹងណាស់ថានឹងមានរឿងអ្វីកើតឡើងបន្តទៀតនៅវគ្គក្រោយ " ខ្ញុំក៏រកលះដោះសារម្តងទៀតធ្វើយ៉ាងណាឲ្យរួចខ្លួនមួយគ្រានឹងសិនទៅ

" Ok Hyung ឆ្លើយតាមត្រង់ក៏បានដែល។ វាមានពីរបែបក្នុងការថើបរបស់មនុស្សស្រីទីមួយនាងថើបដោយសារស្រឡាញ់ប៉ុន្តែការថើបមួយទៀតគឺដើម្បីលេងសើច "  Heeseung បន្តប្រាប់ខ្ញុំយ៉ាងច្បាស់លាស់ធ្វើដូចជាគាត់នឹងធ្លាប់មានស្នេហាពីមុនមកអញ្ចឹង។ គាត់នឹង sunoo គឺដូចគ្នាណាស់ទ្រឹស្ដីស្នេហាពេញខ្លួនតែម្តងប៉ុន្តែមិនដែលមានសង្សារពីមុនមកនោះទេ

បែបនេះមានន័យថានាងថើបខ្ញុំគ្រាន់តែលេងសើចទេមែនទេ?

" ប៉ុន្តែពេលខ្លះក៏អាចជាស្នាមថើបសារភាពស្នេហ៍ក៏ថាបានដែល " Heeseung

មានន័យអ្វីឲ្យប្រាកដទៅ?

_________________

More episodes ✨
Writing by star style ✨
Love all my reader 💗




Hᴏᴘᴇғᴜʟʟʏ ♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | sᴇʀɪᴇs4 Where stories live. Discover now