13

149 20 8
                                    

Sunghoon pov

សុខៗនាងក៏ដួលជង្គុងទៅខាងក្រោម។ ដូចជានៅ
សុខៗនាងដួលសម្លប់ភ្លាម

" Sooah sooah " ខ្ញុំស្រែកហៅឈ្មោះរបស់នាងដោយលើកបីនាងនៅក្នុងរង្វង់ដៃរបស់ខ្ញុំ។ មុខរបស់នាងចាប់ផ្តើមស្លេកបបួលមាត់ចាប់ផ្តើមឡើងពណ៌ស្វាយ

ខ្ញុំក៏ប្រញាប់ប្រញាល់បីនាងចុះមកខាងក្រោមដោយតាមរក Yeji នឹង sungho ដើម្បីជួយមើលនាងថានាងកើតអ្វី។ ហេតុអ្វីក៏ខ្ញុំមានអារម្មណ៍ថា
ភ័យៗម៉្លេះ?

" Yeji yeji " ខ្ញុំស្រែកហៅ yeji ខ្លាំងៗនៅកន្លែងកណ្តាលមន្ទីរពេទ្យនេះ

" មានរឿងអ្វីកើតឡើងមែនទេ? " Yeji សួរមកខ្ញុំដោយទឹកមុខភ័យស្លន់ស្លោខ្ញុំទៅទៀត

" Soo-ah នាងសន្លប់ខ្ញុំមិនដឹងហេតុអ្វីបានជានាងសន្លប់នោះទេឈរសុខៗក៏សន្លប់តែម្តង " ខ្ញុំប្រាប់ទៅ Yeji តាមអ្វីដែលខ្ញុំបានដឹងផ្ទាល់ពីអាការៈរបស់នាង

" វាដល់ដំណាក់កាលធ្ងន់ធ្ងរហើយ- " Yeji

" ធ្ងន់ធ្ងរអ្វី? " ខ្ញុំសួរទៅនាង។ នេះមានរឿងអ្វីធ្ងន់ធ្ងរ
ឬ? ខ្ញុំមិនដឹងថានឹងមានរឿងអ្វីកើតឡើងបន្តនោះទេ

" គ្មានអ្វីច្រើនទេ Nami តោះឆាប់យកនាងទៅបន្ទប់សង្គ្រោះបន្ទន់ទៅ " Yeji និយាយហើយក៏ដើរនាំផ្លូវខ្ញុំទៅបន្ទប់សង្គ្រោះបន្ទាន់ដោយមានអ្នកគ្រូពេទ្យ Nami ដើរមកខាងក្រោយខ្ញុំ

" Sooah នាងគ្មានកើតអ្វីធ្ងន់ធ្ងរនោះទេគ្រាន់តែសន្លប់ប៉ុណ្ណោះលោកចាំនៅខាងក្រៅសិនទៅ " Nami នាងនិយាយឲ្យខ្ញុំអង្គុយរង់ចាំនៅខាងក្រៅទុកឲ្យពួកនាងធ្វើការទាំងអស់នោះ

ខ្ញុំក៏អង្គុយបន់ព្រះនៅកៅអីរង់ចាំនៅខាងក្រៅដោយពេលនោះ Sungho គាត់ចេញមកពីណាក៏មិនដឹងមកអង្គុយជិតខ្ញុំ

" ទៅបន្ទប់របស់យើងបន្តិច " គាត់ខ្សឹបខ្ញុំតិចៗនៅជិតត្រចៀករបស់ខ្ញុំ

ខ្ញុំក៏ដើរទៅតាមគាត់ទៅបន្ទប់របស់គាត់។ ដោយ sungho គាត់អង្គុយនៅចាំពីមុខរបស់ខ្ញុំរួចក៏បើកថតតុរយករបស់អ្វីមួយដូចជាហិបអ្វីមួយ

Hᴏᴘᴇғᴜʟʟʏ ♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | sᴇʀɪᴇs4 Where stories live. Discover now