9

150 21 0
                                    

Sooah pov

ថ្ងៃថ្មីវេលាថ្មីខ្ញុំក៏ងើបពីលើគ្រែរួចក៏ទៅងូតទឹកផ្លាស់អាវតាមធម្មតាហើយក៏មកអង្គុយនៅកៅអីនៅចុច ទូរស័ព្ទលេងតាមទម្លាប់ធម្មតារបស់ខ្ញុំ។ ដោយពេលដែលខ្ញុំអូសក្នុង Instagram សុខៗក៏លោទរូបរបស់គ្រួសារខ្ញុំមក។ បងប្រុសរបស់ខ្ញុំគឺជាអ្នកផុសវាដោយមាន Captain ថា a perfect famliy photo ❤️ #parentanniversary

ក្នុងរូបមួយនោះគឺមានរូបប្រពន្ធរបស់បងប្រុសខ្ញុំនឹងកូនរបស់គាត់ប៉ាម៉ាក់នឹង sooahy ដែលត្រូវជាប្អូនភ្លោះរបស់ខ្ញុំពួកគាត់គ្មានថ្ងៃបាន Prefect famliy photo នោះទេព្រោះដែលខ្ញុំនៅទីនេះ...

ទឹកភ្នែករបស់ខ្ញុំក៏ធ្លាក់មកពីរបីដំណក់ហើយខ្ញុំក៏ខំប្រឹងជូតទឹកភ្នែកខ្ញុំមិនឲ្យវាហូរចេញមកទៀត។ ឆ្ងល់ទេថាហេតុអ្វីបានជាខ្ញុំយំគឺដោយសារតែខ្ញុំចង់នៅជាមួយគ្រួសាររបស់ខ្ញុំ, ខ្ញុំចង់ទៅចូលរួមកម្មវិធី anniversary របស់ពួកគាត់ប៉ុន្តែ...ខ្ញុំមិនអាចធ្វើបានព្រោះតែពួកគេទាំងអស់គ្នាគឺគិតថាខ្ញុំស្លាប់បាត់តាំងពីថ្ងៃដៃលគាត់ដេញខ្ញុំចេញពីផ្ទះមកម្ល៉េះ។ ខ្ញុំជឿថាពួកគាត់មិនដឹងថាខ្ញុំនៅមានជីវិតរស់នៅទេ!

ដោយពេលនោះដែល sunghoon គេក៏មកដល់ដូចគ្នាខ្ញុំក៏រត់ទៅរកគេមុននៅមុខទ្វារនោះ

" លោកអាចជួយជូនខ្ញុំទៅកន្លែងមួយបានទេ? " ខ្ញុំសួរទៅ sunghoon ដោយងើយមុខមើលទៅគេចំដូចជាកូនឆ្កែ

" ទៅណា? " Sunghoon សួរខ្ញុំដោយឆ្ងល់។ គេមិនដឹងខ្ញុំចង់ទៅកន្លែងណានោះទេ

" ផ្ទះ " ខ្ញុំតបទៅគេវិញ។

បន្ទាប់មកពួកយើងទាំងពីរអ្នកក៏ចេញឡានទៅដោយមានខ្ញុំជាអ្នកប្រាប់ផ្លូវទៅផ្ទះរបស់ខ្ញុំ។ មួយសន្ទុះក្រោយមកខ្ញុំក៏បានមកដល់ផ្ទះរបស់ខ្ញុំ។ ថ្ងៃនេះគឺជាថ្ងៃគម្រប់ខួប 28 របស់ពួកគាត់ទាំងពីរអ្នក។ នៅផ្ទះគឺបានតុបតែងយ៉ាងស្អាតមានផ្កានឹងមានអ្នកជិតខាងមកជុំ

" នាងមកទីនេះធ្វើអ្វី? " Sunghoon សួរមកខ្ញុំបន្ទាប់ពីគេឃើញខ្ញុំសម្លឹងមើលទៅពួកគាត់ដោយក្តីអស់សង្ឃឹម

Hᴏᴘᴇғᴜʟʟʏ ♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | sᴇʀɪᴇs4 Where stories live. Discover now