7

157 21 1
                                    

A-yeong pov

ម៉ោង 7 ល្ងាចពួកយើងទាំងអស់គ្នាក៏បំបែកគ្នាទៅផ្ទះរៀងៗខ្លួនដោយខ្ញុំគឺជិះឡានជាមួយនឹង Jay គឺព្រោះតែ sunghoon មិនទាន់ចេញមកទេព្រោះគេនៅនិយាយជាមួយនឹង Sungho Oppa

Jay គឺជាតៃកុងឡានរបស់ខ្ញុំ។ គ្រប់គ្នាតែងតែនិយាយថាពួកយើងគឺជាគូរស្នេហ៍មួយដែលល្អឥតខ្ចោះគេនិយាយត្រូវហើយបើសិនជាគេសួរថាពួកយើងដែលឈ្លោះគ្នាឬអត់? ច្បាស់ជាធ្លាប់ហើយគ្មានគូរស្នេហ៍ណាដែលមិនចេះឈ្លោះគ្នាទេជឿខ្ញុំទៅ។ ខ្ញុំនឹង Jay ឧស្សាហ៍ឈ្លោះគ្នាណាស់ប៉ុន្តែពួកយើងនឹងត្រូវគ្នាវិញនៅ 5 នាទីក្រោយអ្វីដែលខ្ញុំស្រឡាញ់ពី Jay បំផុតនោះគឺគេជាមនុស្សប្រុសដែល loyal មិនមែន Toxic នោះទេ។ និយាយតាមត្រង់ទៅណាមុនដំបូងខ្ញុំគិតថាគេគឺជាមនុស្ស Toxic ប៉ុន្តែខ្ញុំគិតខុសហើយគេម្នាក់នេះ Loyal ណាស់

" I love you " ខ្ញុំនិយាយទៅ Jay ដោយសម្លឹងមើលមុខរបស់គេដោយកែវភ្នែកស្រទន់របស់ខ្ញុំ។ Jay ក៏កាន់ដៃរបស់ខ្ញុំហើយក៏សម្លឹងមើលមុខរបស់ខ្ញុំវិញ បែបឆ្ងល់ៗ

" យ៉ាងមិចនឹង? " Jay សួរមកខ្ញុំបែបឆ្ងល់ៗយ៉ាងមិចនឹង sweet បន្តិចក៏មិនបាន

" មិនអីទេដល់ផ្ទះហើយឆាន់ទៅផ្ទះវិញទៅប្រយ័ត្នលោកប៉ារង់ចាំទៅ " ខ្ញុំក៏តបទៅ Jay វិញដោយបើកទ្វារឡានចុះ

" Goodnight Jagi " Jay ក៏លើកដៃ Bye bye មកខ្ញុំដោយញញឹមដូចគ្រប់ជីរីកហើយខ្ញុំក៏លើកដៃ bye bye វិញដូចគ្នា

ខ្ញុំក៏ដើរមកចាក់សោរផ្ទះរួចក៏ឡើងទៅលើបន្ទប់របស់ខ្ញុំហើយក៏ចូលទៅងូតទឹកផ្លាស់អាវគេងយប់រួចក៏មកគេងលេងនៅលើគ្រែដោយមានទូរស័ព្ទនៅក្នុងដៃ។ ខ្ញុំក៏តេរទៅរកបងប្រុសរបស់ខ្ញុំ kim seungmin

In call...

" អាឡូ seungmin Oppa "

" មានការអីមែនទេបានជាតេរម? "

" និយាយតាមត្រង់ទៅចុះបងមានស្គាល់ Sooah ទេ? "

" Min sooah មែនទេ? ស្គាល់តែមានរឿងអ្វីមែនទេ? "

" ហើយបងមានស្គាល់ប្រវត្តិរបស់នាងទេ? "

" ច្បាស់ជាស្គាល់ហើយច្បាស់ទៀតផង "

" អាចនិយាយឲ្យខ្ញុំស្តាប់បានទេ? "

" Ok បានតែ "

" Min sooah នាងគឺជាកូនកណ្ដាលក្នុងគ្រួសាររបស់នាងដោយនាងមានបងប្រុសម្នាក់នឹងបងប្អូនភ្លោះ Sooah គឺជាកូនបងដោយម្នាក់ទៀតជាកូនពៅបងមិនដឹងទេថាប្អូនពៅរបស់នាងឈ្មោះអ្វីនោះដឹងត្រឹមថានាងមានមុស្រដៀងគ្នា។ Sooah ត្រូវប៉ាម៉ាក់របស់នាងដេញចេញពីផ្ទះហើយនាងក៏រៀនរស់នៅម្នាក់ឯងដោយមិនបានថែរក្សាសុខភាពរបស់នាងបានល្អក៏ធ្វើឲ្យនាងកើតជម្ងឺសើស្បែករហូតធ្វើសុីសួតរបស់នាង។ ចាប់ពីថ្ងៃនោះមកនាងគឺនៅមន្ទីរពេទ្យរង់ចាំថ្ងៃរបស់នាងមកដល់ "

" ហឺយ! គួរឲ្យអាណិតនាងណាស់មិនស្មានថាធ្លាប់ជួបរឿងបែបនេះសោះ។ និយាយអញ្ចឹងបងមានគិតដូចខ្ញុំទេថា Sooah នឹង sunghoon មានចរិស្រដៀងគ្នាណាស់ទាស់តែរឿងមួយនោះទេគឺ Sooah នាងចង់ស្លាប់ឯ Sunghoon ចង់រស់ "

" ពិតមែនហើយពិននឹងបាបហើយណាយើងត្រូវមើលមេរៀនបន្ត "

" Ok goodnight "

បន្ទាប់ពីនិយាយទូរស័ព្ទជាមួយបងប្រុសខ្ញុំហើយខ្ញុំក៏ចុះមកខាងក្រោមដោយសារតែលឺសម្លេងឡានរបស់ sunghoon នៅខាងក្រៅដោយពេលដែលខ្ញុំចុះទៅខាងក្រោមក៏ឃើញ sunghoon គេកំពុងដើរចូលមកក្នុងផ្ទះ

" Unnie យ៉ាងមិចហើយ? "

" ខ្ញុំគឺត្រូវតែធ្វើឲ្យ Sooah នាងវះកាត់ " sunghoon គេនិយាយដោយគ្មានស្ទះស្ទើរ

" ហើយ unnie ចង់ធ្វើយ៉ាងមិច? "

" ធ្វើគ្រប់បែបយ៉ាង " sunghoon និយាយហើយក៏ដើរទៅបន្ទប់របស់គេវិញ

" The power of love " ខ្ញុំនិយាយដោយអោបដៃរបស់ខ្ញុំចូលគ្នា។ power of love-

______________

More episodes ✨
Love all my reader 💗
Writing by star style ✨


Hᴏᴘᴇғᴜʟʟʏ ♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | sᴇʀɪᴇs4 Where stories live. Discover now