11

171 23 1
                                    

Third person pov

ព្រឹកឡើងភ្លាមក៏បង្ហាញឲ្យឃើញនូវអគារសាលាដ៏ធំល្វឹងល្វើយជាច្រើនជាន់ដោយមានថ្មម៉ាត់នៅមុខ សាលាឆ្លាក់ជាឈ្មោះរបស់សាលា Yang's University ប្រកបដោយក្បូរក្បាច់រចនាយ៉ាងល្អប្រណិត។ ខ្យល់បក់តិចធ្វើឲ្យត្រជាក់ដៃត្រជាក់ជើងខែនេះគឺជាខែត្រជាក់បែបនេះហើយព្រិលក៏ចាប់ធ្លាក់មកបណ្ដើរៗ រហូតដល់សួនច្បារទាំងមូលក្លាយទៅជាសួនទឹកកកទៅវិញ។

សិស្សម្នាក់ៗទាំងប្រុសទាំងស្រីនាំគ្នាក្រលុមអាវ
ក្រាស់ៗដោយភាគច្រើនជាពណ៌ខ្មៅ។ សិស្សក៏នាំគ្នាដើរចូលទៅក្នុងសាលាដោយសារតែនៅខាងក្រៅត្រជាក់ពេកមិនអាចនឹងទ្រាំបាន

អ្នកកម្លោះ Sunoo គេកំពុងតែដើរតាម Hallway ទៅថ្នាក់របស់គេជាមួយនឹង Jungwon, Niki  ដៃរបស់ពួកគេនីមួយៗគឺមាន Hot coffee រៀងៗខ្លួន។ ដោយនៅតាមផ្លូវពួកគេក៏និយាយគ្នាពីនេះពីនោះផងដែល

" Sunoo hyung និយាយអញ្ចឹងពេលណាទើបពួកគាត់សម្រេចចិត្តថាបើហាងនៅក្នុផ្សាររបស់ hyung " Niki សួរទៅ Sunoo និយាយអញ្ចឹងយូរមេនព្រោះថាលឺនឹងបើកហាងក្នុងផ្សាររបស់គេប៉ុន្តែឥឡូវមិនទាន់ឃើញបើកនោះទេ

Sunoo ដកដង្ហើមធំហើយក៏តប " ពីរអាទិត្យក្រោយខ្ញុំត្រូវទៅញុាំអាហារពេលល្ងាចជាមួយពួកគាត់ម្តងទៀតរឿងបើកអត់នោះមិនដឹងទេប៉ុន្តែភាគរយច្រើនគឺបើកព្រោះតែអ៊ំស្រីនោះគឺជាមិត្តរបស់ម៉ាក់យើង "

" និយាយអញ្ចឹងអ្នកទាំងពីរគិតដូចខ្ញុំទេថា sunghoon hyung កំពុងតែលួចស្រឡាញ់ Sooah? " Jungwon សួរទៅពីរអ្នកគេនោះ។ ដោយទូរស័ព្ទឈ្ងោកមើលទូរស័ព្ទរបស់គេមិនដឹងថាគេកំពុងតែមើលអ្វីនោះទេ

" ខ្ញុំក៏គិតអញ្ចឹងដែរពួកគេទាំងពីរអ្នកសមគ្នាណាស់ខ្ញុំមិនដែលឃើញ sunghoon hyung បារម្ភពីអ្នកណាដូចពេលដែលគាត់បារម្ភពី sooah នោះទេនាងគឺជាមនុស្សទីមួយហើយ " Niki និយាយដោយបន្តដើរទៅមុខបន្តទៀតដំណើរជាមួយនឹង jungwon នឹង sunoo

Hᴏᴘᴇғᴜʟʟʏ ♡ᴋʜᴍᴇʀ ɴᴏᴠᴇʟ | sᴇʀɪᴇs4 Where stories live. Discover now