"អ្នកប្រុសតូច៎.." មាណពថ្ពាល់ខួចកំពុងអង្គុយក្នុងបន្តប់អានសៀវភៅសុខៗសម្លេងគោះទ្វាក៏បន្លឺឡើង ដែលជាអ្នកបម្រើគោះទ្វា តាមពិត..ទ្វាពុំបានបិទឡើយទើបអាចបង្វែលអារម្មណ៍កម្លោះតូចឲ្យងាកទៅមើលអ្នកបម្រើប្រុសដែលដើរតាមខ្លួន
"បាទ?"
"គឺថាមានភ្ញៀវមករកអ្នកប្រុសតូចបាទ.." 
"អ្នកណាគេទៅ? ជាស៊ូនូមែនទេ?" 
"គឺខ្ញុំមិនដឹងនោះទេអ្នកប្រុសតូចទៅមើលទៅ..." និយាយបានប៉ុណ្ណឹងជុងវ៉ុនក៏មិនបានសួរនាំអ្វីច្រើនតទៀតដែរ ព្រោះគ្មានប្រយោជន៍ទើបឲអ្នកបម្រើនាំផ្លូវខ្លួនទៅរកភ្ញៀវដ៏មហាសែនទំនេរមករកខ្លួនទាំងប្រលឹមអុលតែម្ដង
"អុះ?? ព្រះ-ព្រះបុត្រាមែនទេ?" រាងតូចដើរមកដល់ខាងមុខកញ្ចុះទឹកក៏ឃើញបុរសម្នាក់កំពុងឈរបែរខ្នងដាក់គេ ទើបមិនប្រាកដក្នុងចិត្តប៉ុន្តែបើមើលត្រឹមតែផ្នែកខ្នងក៏ប្រហែលជាព្រះបុត្រាពៅរបស់សម្ដេចហើយ.. តែមិនប្រាកដទើបសួរបញ្ចាក់
បន្ទាប់ពីលឺអ្នកខាងនោះសួរមកខ្លួនបែបនេះព្រះបុត្រារូបឆោមល្អឯកក៏បង្វែរខ្លួនមកបង្ហាញភ័ក្រឲ្យរាងតូចឃើញភ្ជាប់ជាមួយស្នាមញញឹមដ៏សែនស្រស់ផងដែរ
"ជុងវ៉ុនសូមគោរពព្រះបុត្រា" ក្រោយដឹងច្បាស់ខ្លួនតូចក៏អោបលំទោនកាយគោរពទ្រង់ទៅតាមឋាន:
"ក្រោកឡើងមក"
"ជុងវ៉ុនមិនដឹងថាព្រះបុត្រាយាងមក ទើបពុំបានរៀបចំទុក សូមព្រះបុត្រារាជទានទោសដល់ទូលបង្គំផង"
"មិនអីទេក្មេងល្អ" ទ្រង់ញញឹមបញ្ចេញក្រឡៅខួច ឃើញរឹកពារអាល្អិតនេះហើយ ទ្រង់កាន់តែមានអារម្មណ៍ថាលង់ស្នេហ៍ហើយ..មនុស្សស្អីក៏គួរឲ្យស្រឡាញ់ម្លេះ? 
"តើទ្រង់យាងមកផ្ទះរបស់ខ្ញុំម្ចាស់ មានការអ្វីមែនទេព្រះពរ??"
"មាន!! គឺមានខ្លាំងណាស់!"
"???"
"យើងចង់យាងទៅឯផ្សារមើលសុខទុក្ខនិងការលក់ដូររបស់ប្រជានុរាស្ត្ររបស់យើង ក៏មានចិត្តចង់ឲ្យឯងធ្វើជាអ្នកកំដរយើងដែរ គិតយ៉ាងមិច??"  ព្រះបុត្រាញញឹមយ៉ាងស្រស់សង្ឃឹមថាជុងវ៉ុននឹងយល់ព្រមទៅចុះ ព្រោះគេពិតជាចង់ក្បែរជុងវ៉ុនខ្លាំងណាស់ ចង់ខ្លាំងមែនទែន 
                                      
                                   
                                              STAI LEGGENDO
ពន្លឺស្នេហ៍ដួងចន្ទ (Joseon VER)
Mistero / Thrillerស្នេហាគ្រាដំបូងរវាងព្រះបុត្រាពៅ ផាក ស៊ុងហ៊ុន និង កូនមន្ត្រីដ៏ស្រស់ស្អាតម្នាក់បានកើតឡើង។ ប៉ុន្តែកាលដែលពួកគេស្រឡាញ់គ្នា បាននាំឲ្យមនុស្សជាច្រើនពុំពេញចិត្តសោះឡើយ។ ថ្ងៃមួយមានក្រុមឃាតករបានមកសម្លាប់ជុងវ៉ុនដែលត្រូវជាគូរស្នេហ៍របស់ព្រះបុត្រា ប៉ុន្តែចៃដន្យក៏មា...
 
                                           
                                               
                                                  