ភាគទី23 : សុំទោស

640 67 6
                                        

នីគីនិងស៊ូនូកាលបើបានដឹងថាអ្នកណាគឺជាអ្នកធ្វើរឿងទាំងនេះហើយម្នាក់ៗគឺចំហរមាត់តែម្ដងនេះល្បីមកថាជាមនុស្សស្រីដែលសុភាពរៀបសាររម្យទម​ តែពេលនេះបានឃើញច្បាស់ៗនឹងភ្នែកនឹងត្រចៀកហើយ ធាតុពិត.. គឺនាងជាស្រីល្អបង្កប់ពឹស!។

...........

"នីគី ខ្ញុំថាពួលយើងគួតែទៅប្រាប់ជុងវ៉ុននៅថ្ងៃស្អែកទៅ" កំពុងតែធ្វើដំណើរតាមផ្លូវស៊ូនូក៏បញ្ចេញយោបល់ឡើង

"ខ្ញុំគិតអញ្ចឹងដែរ បើបណ្ដោយឲ្យនៅយូរជាងនឹងមិនបាននោះទេ.." នីគីងក់ក្បាលយល់ស្របនឹងសំណើរនេះព្រោះខ្លួនក៏ភ័យខ្លាចថារឿងវាកាន់តែរញ៉េរញ៉ៃជាងនេះដែរ
តាមពិតនេះមិនមែនជារឿងរបស់ពួកគេដែលត្រូវពាក់ព័ន្ធឡើយ.. ប៉ុន្តែវាជារឿងរបស់ជុងវ៉ុន ជុងវ៉ុនមិត្តរបស់ពួកគេ។
.........

"បងជេយ៉ុនបងក្រោកហើយឬ? " ជុងវ៉ុនស្ទុះងើបឈរជួយសម្រួលដល់រាងតូចជេយ៉ុនដែលកំពុងតែព្យាយាមងើបអង្គុយទាំងឈឺក្បាល

"ហុឺយ.." ជេយ៉ុនឃើញជុងវ៉ុននៅទីនេះក៏រាងភ្ញាក់ ទើបខិតខ្លួនចេញពីរាងតូចបន្តិច គេប្រៀបដូចជាមនុស្សម្នាក់ដែលខ្លាចនឹងជុងវ៉ុនខ្លាំងណាស់

"???"

"ជុងវ៉ុន..មិចក៏នៅទីនេះ?"
"គឺ..គឺខ្ញុំមកមើលបងនោះអី ហេតុអីក៏បងធ្វើរឹកពាលបែបនេះបងជេយ៉ុន???" ជុងវ៉ុនសួរព្រោះរាល់ដងឲតែឃើញជុងវ៉ុន ជេយ៉ុនតែងតែរត់គេចឬពេលណាជុងវ៉ុនតាមទាន់ក៏អោនមុខចុះ តើមានរឿងអ្វីកើតឡើងចំពោះជេយ៉ុន ទើបគេក្លាយទៅជាបែបនេះ?

ឬជុងវ៉ុនពិតជាគួឲ្យខ្លាចពិតមែន? រាងតូចទម្លាក់ទឹកមុខចុះក្រោយឃើញថាជេយ៉ុនតែងតែរក្សាគម្លាតរវាងពួកគេរហូត តើជុងវ៉ុនខុសអីមែនទេ? សូម្បីជុងវ៉ុនផ្ទាល់ក៏គេមិនដឹងថាគេខុសអី

"គឺ..គឺគ្មានអ្វីនោះទេ...ជុងវ៉ុនបងចង់នៅសម្រាកម្នាក់ឯង..ឯងអាចចេញទៅក្រៅបានទេ..." ជេយ៉ុន

"បាទ" មួយម៉ាត់យ៉ាងខ្លីហើយក៏អោនមុខដើរចេញទៅមិនមែនមិនចេះអន់ចិតឯណា ខំមានចិត្តមកមើលថែប៉ុន្តែមើលគេចុះមិនខ្វល់ហើយនៅមកដេញគេចេញទៀត..

ពន្លឺស្នេហ៍ដួងចន្ទ (Joseon VER)​Dove le storie prendono vita. Scoprilo ora