ភាគទី4:បើមិនស្រឡាញ់កុំផ្ដល់ក្ដីសង្ឃឹម

747 88 4
                                        

អង្គម្ចាស់នៅតែបន្តអៀវជេយ៉ុនដើរក្នុងព្រៃដោយមិនត្អូនត្អែរហត់នឿយអ្វីសោះ និយាយត្រង់ជេយ៉ុនម្នាក់នៀកខ្លួនស្រាលដូចសំឡីយ៉ាងអញ្ចឹងអៀវដូចអត់អៀវ ហិហិ។

"ជេយ៉ុន..ឯងពិតជាមានមនុស្សដែលឯងស្រឡាញ់រួចហើយហ្អេ?" ស្របពេលជើងកំពុងធ្វើដំណើរ ទ្រង់ក៏ព្យាយាមរកនឹកពាក្យដើម្បីបានបង្កើតប្រយោគសន្ទនាជាមួយអ្នកនៅលើខ្នង ព្រោះពិតជាអប្សុកខ្លាំងណាស់ ដើរឆ្ងាយផងអីផង គួណាតែមានពាក្យនិយាយកំដរភាពនើយហត់ និងបំបែកភាពស្ងប់ស្ងាត់ ទើបទ្រង់នឹកឃើញពីប្រធានបទស្នេហា។

"ហេតុអីក៏ទ្រង់សួរបែបនេះ? គឺខ្ញុំម្ចាស់ពិតជាមានមនុស្សដែលខ្ញុំម្ចាស់ស្រឡាញ់មែនណាព្រះពរ.. " ជេយ៉ុនឆ្លើយតបទៅទ្រង់វិញទាំងដាក់ចង្កាលើស្មាមាំទូលាយរបស់អង្គម្ចាស់ និយាយត្រង់់ តាំងពីខ្លួនមកក្លាយជាអ្នកមើលថែព្រះបុត្រាមក នេះជាលើកទីមួយហើយដែលទ្រង់បន្ទាបខ្លួនអៀវរូបគេដែលជាមនុស្សឋាន:តូចទាប ជេយ៉ុនពិតជាមានអារម្មណ៍ថាកក់ក្ដៅខ្លាំងណាស់ ខ្លាំងជាទីបំផុត ខ្លាំងរហូតដល់ថ្នាក់ គេនឹងចងចាំហេតុការណ៍មួយនេះទុកក្នុងដួងចិត្តជាងរាងរហូត..

"និយាយមកអម្បិញមិញនឹងឯងនិយាយថាឯងខូចចិត្តរឿងស្នេហាគេម្នាក់នោះក្បត់ចិត្តឯងមែនទេ?" និយាយបណ្ដើរជើងដើរបណ្ដើរកុំឲខាត

"ក៏មិនមែនបែបនឹងទេ គឺទូលបង្គំស្រឡាញ់គេតែម្នាក់ឯង..ទូលបង្គំមិនហ៊ានសារភាពប្រាប់គេ.."
ជេយ៉ុនទម្លាក់ទឹកមុខចុះបន្តិចស្របពេលកំពុងប្រាប់ទៅព្រះបុត្រាដែលភ្លើមិនដឹងថាគេកំពុងនិយាយសម្ដៅមកខ្លួន..

"ឯងគួតែសារភាពប្រាប់គេម្នាក់នោះទៅ ថាមិនត្រូវមនុស្សដែលឯងស្រឡាញ់នោះក៏អាចនឹងស្រឡាញ់ឯងដូចគ្នា.."

"សារភាពប្រាប់យ៉ាងមិចបើដឹងចម្លើយអស់បាត់ទៅហើយ..ថាគេនឹងប្រកែកមិនទទួលខ្ញុំម្ចាស់ទេ"​

"ហេតុអី?"​

"ព្រោះខ្ញុំម្ចាស់បានលួចស្រឡាញ់គេយូរខ្លាំងណាស់តាំងពីខ្ញុំម្ចាស់នៅតូចមកម៉្លេះ តែខ្ញុំម្ចាស់លាក់រហូតដល់.. គេមានមនុស្សដែលគេស្រឡាញ់បាត់ទៅហើយ" ជេយ៉ុននិយាយរៀបរាប់ប្រាប់ទ្រង់វិញទាំងទឹកមុខស្រពោន ឯព្រះបុត្រាក៏មានអារម្មណ៍ថាភ្ញាក់ផ្អើល

ពន្លឺស្នេហ៍ដួងចន្ទ (Joseon VER)​Dove le storie prendono vita. Scoprilo ora