ភាគទី7 : មើលចិត្ត

669 78 12
                                        

សាលប្រជុំ
"បុត្រទើបតែមកពីណា? មិនគោរពពេលវេលាសោះ!"​ គ្រាន់តែបុត្រាជុងសុងឈានជើងយាងចូលភ្លាមក៏ត្រូវសម្លេងមាំហារស្ដីមកកាន់ខ្លួន ទ្រង់បានត្រឹមអោនមុខចុះ
"សូមរាជទានទោសព្រះបិតា"​ សម្ដេចក៏បិទព្រះនេត្រសម្រួលអារម្មណ៍ រួមសឹមប្រាប់ឲ្យទ្រង់រកកន្លែងអង្គុយ

ព្រះបុត្រាច្បងក៏បានក្រឡែកភ្នែកទតឃើញទឹកមុខស្អុយបែររបស់ម្ចាស់ប្អូន ប៉ុន្តែទ្រង់មិនបានចាប់អារម្មណ៍នឹងបុត្រាពៅនោះឡើយពោលគឺទ្រង់កំពុងចាប់អារម្មណ៍នឹងមនុស្សស្រីស្រស់ដូចផ្កាពីររូបដែលទ្រង់មិនដែរជួបកំពុងមានវត្តមានក្នុងសាលនេះដែរ ដោយភាពវ័យឆ្លាតទ្រង់ក៏កាត់ន័យយល់ថានារីទាំងពីរគឺជាអ្នកដែលព្រះបិតាចាប់គូរឲ្យពួកទ្រង់ហើយ។

"ហុឹម៎.." បានត្រឹមស្ងាត់ហើយក៏ដើរទៅអង្គុយក្បែរម្ចាស់ប្អូនចរិតក្មេង

"អញ្ចឹងពេលនេះមកជុំគ្នាហើយ.." សម្ដេចញញឹមពោលឡើង ក្នុងសាលប្រជុំមានវត្តមានរបស់ទ្រង់ ព្រះមហេសី ស្នំឯក ព្រះរាជបុត្រទាំងពីរអង្គ នារីទាំងពីរ និងលោកមន្រ្ទីទាំងពីរ(ឪពុករបស់ពួកនាង)​

"ពួកបុត្រនិងនាងទាំង2ឆាប់ក្រោកឈរឡើងមក.." លឺបែបនេះនាក់ទាំង4ក៏ក្រោកឈរតាមបញ្ជាទាំងអោនក្បាលចុះគោរព

"បិតាចង់ឲ្យបុត្រទាំងពីររបស់បិតាឆាប់បានរៀបអភិសេកថ្វីបើពួកបុត្រក៏មានព្រះជន្មច្រើនហើយដែរណា៎"

"ប៉ុន្តែព្រះបិតា បុត្រមិនស្គាល់ពួកនាងទេ ហើយក៏មិនចង់រៀបអភិសេ!-" បុត្រាស៊ុងហ៊ុនក៏ប្រកែកឡើងទាំងមិនពេញចិត្ត មិនដែលស្គាល់ផងតើឲរៀបអាភិសេកយ៉ាងមិច?ទ្រង់បង្ហាញទឹកមុខមិនសុខចិត្តប៉ុន្តែក៏ត្រូវបុត្រាច្បងលូកមាត់និយាយខ្សឹបៗទាំងទឹកមុខស្មើ

"ស្ងាត់មាត់ ស្ដាប់បិតាទ្រង់មានប្រសាសន៍បន្ត.." ទ្រង់ក៏ស្ងាត់ទាំងចិត្តមិនចង់ ទ្រង់នៀកចង់តែរត់ចោលវាំងទេនិយាយមែន

"ស្ដាប់បិតាពោលឲ្យអស់សេចក្ដីសិនបានទេបុត្រា!!?"​សម្ដេចបង្ហាញព្រះភក្រ្ដមាំបង្កប់ទៅដោយអំណាចសម្លឹងទៅបុត្រាពៅទាំងពុំពេញចិត្ត ឯទ្រង់បានត្រឹមស្ងាត់មាត់ហើយអោនមុខចុះ ទាំងក្រញ៉ូវ

ពន្លឺស្នេហ៍ដួងចន្ទ (Joseon VER)​Dove le storie prendono vita. Scoprilo ora