ខណៈពេលគ្រប់គ្នាកំពុងដោះស្រាយបញ្ហា ក៏មានក្រសែភ្នែកកំណាចមួយគូកំពុងតែលួចសម្លឹងមើលសកម្មភាពរបស់ពួកគេទាំងអស់គ្នា បើមើលឲច្បាស់ទៅម្នាក់នោះគឺជា...
ជីហ៉ាន! 
យ៉ាងមិចអញ្ចេះនេះ? 
ត្រឡប់ទៅអតីតកាល
"នេះប្រាក់យកទៅហើយនាំគ្រួសារស្អីចេញឲអស់ទៅ.." ជីហ៉ានហុចប្រាក់មួយកញ្ចប់ធំទៅឲ្យអ្នកបម្រើស្រីទាំងពីរដែលស្គាល់ថាពួកគេនឹងឯងជាអ្នកទៅនិយាយរឿងគម្រោងការសម្លាប់ជុងវ៉ុននោះនៅមុខដំណាក់ព្រះរាជទាយាទជុងសុង..
ឃើញទេ គ្រប់យ៉ាងពិតជាមានគម្រោងការពិតមែន។ 
នាងមានបំណងឲ្យព្រះរាជទាយាទទៅរងគ្រោះជាមួយដែរ
ព្រោះថា បើសិនជុងវ៉ុនស្លាប់ នាងអាចរស់នៅជាមួយព្រះបុត្រាស៊ុងហ៊ុនក្លាយជាគូរស្នេហ៍បាន ហើយបើសិនជាឲ្យព្រះរាជទាយាទជុងសុងសុគតម្នាក់ទៀតនឹងកាន់តែល្អ ព្រោះពេលនោះព្រះបុត្រាស៊ុងហ៊ុនឹងអាចក្លាយទៅជារាជទាយាទ ជាអ្នកគ្រងរាជ្យ ក្លាយជាស្ដេច។ 
នេះហើយជាគម្រោងរបស់នាង ដោយសារតែមហិច្ឆតាពិតជាធ្វើឲ្យមនុស្សផ្លាស់ប្ដូរពិតមែន ពីមនុស្សស្រីស្លូតត្រង់បែរជាប្រែមកជាស្រីពឹសពុលហ៊ាមធ្វើគ្រប់យ៉ាង ប៉ុន្តែ..វាពុំដូចការរំពឹងទុក ទីបំផុតរាជទាយាទនិងជុងវ៉ុនក៏បានត្រឡប់មកវិញដោយមានជីវិតរស់រានទាំងពីរនាក់។ នាងខំលះបង់ចំណាយដើមទុនដោយជីវិតទៅហើយ នៅតែមិនទទួលបានផល..តើតទៅមុខនាងអាចលាក់រឿងនេះជិតឬអត់???
ពេលនេះមូលហេតុគឺដោះស្រាយរួចហើយគ្រប់យ៉ាងគឺជាស្នាដៃរបស់ជីហ៉ាន ទាល់ត្រង់ថាពុំទាន់មានអ្នកណាដឹងនៅឡើយថាជាស្នាដៃរបស់នាង។ 
អេ! ឈប់សិន ជេយ៉ុនដូចជាធ្លាប់និយាយថា នាយបានដឹងថាអ្នកណាជាអ្នកធ្វើរឿងទាំងអស់នេះ? តែហេតុអីនាយស្ងាត់? 
ត្រឡប់មកបច្ចប្បន្ន 
ក្រោយជីហ៉ានសម្លក់ពួកគេរួចនាងក៏ប្រញ៉ាប់ដើរចេញទាំងក្ដាបដៃណែន។ 
"នាងនិយាយមានហេតុផល..នាងស្រឡាញ់ម្ចាស់បងយ៉ាងនេះ គ្មានហេតុផលអីត្រូវយកម្ចាស់បងទៅស្លាប់ជាមួយជុងវ៉ុនទេ.." គិតសព្វៗទៅត្រូវម្យ៉ាងដែរ ប្រកែកមិនបានទេ បុត្រាស៊ុងហ៊ុនបង្ហាញទឹកមុខត្រិះរិះហើយពោលឡើង គ្រាន់ស្ដាប់ព្រះបុត្រាស៊ុងហ៊ុនមានប្រសាសន៍ហើយគ្រប់គ្នាក៏ស្ងាត់
                                      
                                   
                                              STAI LEGGENDO
ពន្លឺស្នេហ៍ដួងចន្ទ (Joseon VER)
Mistero / Thrillerស្នេហាគ្រាដំបូងរវាងព្រះបុត្រាពៅ ផាក ស៊ុងហ៊ុន និង កូនមន្ត្រីដ៏ស្រស់ស្អាតម្នាក់បានកើតឡើង។ ប៉ុន្តែកាលដែលពួកគេស្រឡាញ់គ្នា បាននាំឲ្យមនុស្សជាច្រើនពុំពេញចិត្តសោះឡើយ។ ថ្ងៃមួយមានក្រុមឃាតករបានមកសម្លាប់ជុងវ៉ុនដែលត្រូវជាគូរស្នេហ៍របស់ព្រះបុត្រា ប៉ុន្តែចៃដន្យក៏មា...
 
                                           
                                               
                                                  