"នាំមកជួបអី ទើបតែស្គាល់គ្នាបានពីរថ្ងៃសោះនឹង?ចាំពេលពួកខ្ញុំម្ចាស់ស្រឡាញ់គ្នាកាន់តែយូរចាំខ្ញុំម្ចាស់នាំគេឲមកជួបទ្រង់។" 
"ចឹងប្រឹងនិយាយណាស់..អត់ប្រយោជន៍!" រាជទាយាទដកដង្ហើមធំអស់វាចារនឹងប្អូនដ៏សែនយ៉ាប់ខ្លាំងណាស់
"យីម្ចាស់បង-ផាំង" ពាក្យដែររៀបនឹងនិយាយបន្តក៏ត្រូវឈប់ភ្លាមៗបន្ទាប់ពីរាជទាយាទដាក់សៀវភៅលើតុសូផាំងរួចក៏ងើបឈរដើរចេញទៅព្រោះខ្ជិលស្ដាប់ពាក្យអត់ប្រយោជន៍របស់អ្នកជាប្អូនតទៀត។ មួយល្ងាចពេញនេះអង្គុយស្ដាប់រឿងឥតបានការណ៍ឡើងក្រពុលមុខទៅហើយសុាំណាស់ 
"អុញទៅបាត់គ្មានស្ដាប់ឯងនិយាយស្អីបន្តិចទៀតសោះ.." បុត្រាស៊ុងហ៊ុនក្រវីក្បាលតិចៗមិនទាន់បាននិយាយចប់ផងទៅចោលឯងបាត់យ៉ាប់ណាអាបងនេះ!
"ទៅហៅជេយ៉ុនឲមកស្ដាប់យើងនិយាយរឿងស្នេហាវិញល្អជាង"(ចង់ធ្វើបាបបេះដូងគេទៀតហើយហ៎😭?) មិនគិតច្រើនក៏បានហៅសេនាដែរយាមមុខដំណាក់របស់ខ្លួនឲទៅហៅជេយ៉ុនមក។
មួយសន្ទុះក្រោយវត្តមានរបស់ជេយ៉ុនក៏បានមកតាមបញ្ជាពិតមែន
"ព្រះបុត្រាហៅទូលបង្គំមកទាំងយប់តើមានការអ្វីដែលព្រះពរ? " ជេយ៉ុនសួរទាំងឈរនៅមុខទ្វាដំណាក់មិនទាន់ហ៊ានដើរចូលទៅខាងក្នុងនោះទេ
"ក៏ហៅមកនិយាយគ្នាលេងនឹងហើយមោះចូលមកអង្គុយសិនមក" ស៊ុងហ៊ុន
ជេយ៉ុនអោនមុខចុះតាមឋាន:របស់ខ្លួនរួចទើបចូលទៅខាងក្នុងដំណាក់ ទម្លាក់ខ្លួនអង្គុយទល់មុខព្រះបុត្រា 
ព្រះបុត្រាញញឹមពេញចិត្តហើយក៏ចាប់ផ្ដើមនិយាយ និយាយមិនចេះហត់សោះ គិតទៅឥទ្ធិពលមនុស្សមានស្នេហាអញ្ចឹងមែន 
"អ្ហេស៎ជេយ៉ុន-" រកនឹងនិយាយបន្តទៅហើយប៉ុន្តែក៏ត្រូវជេយ៉ុននិយាយកាត់
"ឈប់សិនហើយព្រះបុត្រាអត់ទាន់ងូតទឹកទេអី?" ជេយ៉ុនទើបតែចាប់អារម្មណ៍លើសម្លៀកបំពាក់គឺឃើញថានៅដដែលមិនប្ដូរទៅណាថ្មើនេះហើយនៅមិនទាន់ចូលងូតទឹកទៀតហ្អេ?
"គឺមិនទាន់ងូតនឹងហើយ..."ស៊ុងហ៊ុនតបទៅវិញយ៉ាងធម្មតា
"ពុទ្ធោអង្គម្ចាស់! ទៅ! ទៅងូតទឹកសិនទៅព្រះពរ..កុំធ្វើបែបនេះអីព្រះបុត្រាអើយទៅងូតទឹកសិនទៅ.." 
                                      
                                   
                                              STAI LEGGENDO
ពន្លឺស្នេហ៍ដួងចន្ទ (Joseon VER)
Mistero / Thrillerស្នេហាគ្រាដំបូងរវាងព្រះបុត្រាពៅ ផាក ស៊ុងហ៊ុន និង កូនមន្ត្រីដ៏ស្រស់ស្អាតម្នាក់បានកើតឡើង។ ប៉ុន្តែកាលដែលពួកគេស្រឡាញ់គ្នា បាននាំឲ្យមនុស្សជាច្រើនពុំពេញចិត្តសោះឡើយ។ ថ្ងៃមួយមានក្រុមឃាតករបានមកសម្លាប់ជុងវ៉ុនដែលត្រូវជាគូរស្នេហ៍របស់ព្រះបុត្រា ប៉ុន្តែចៃដន្យក៏មា...
 
                                               
                                                  