ពេលរាត្រីក៏បានឈានចូលមកដល់
ដំបកភ្នែកស្ដើងត្រូវបានបើកបន្តិចម្ដងៗ ទាំងមានអារម្មណ៍ធ្ងន់ក្បាលយ៉ាងខ្លាំង ជុងវ៉ុនធ្វើមុខម៉ក់ៗ គេចាប់អារម្មណ៍ដឹងថាខ្លួនឯងគេងលើគ្រែ? មិនត្រឹមតែប៉ុណ្ណឹងទេ គេឃើញដៃព្រះបុត្រាកំពុងតែផ្ទុំអោបខ្លួនទៀតផង ជុងវ៉ុនមិនហ៊ានរំខានដំណេកទ្រង់ទេ ទើបគេសម្រេចចិត្តចង់បិទភ្នែកគេងបន្ត ប៉ុន្តែក្រោយនឹកឃើញរឿងកាលពីល្ងាចមិញហើយធ្វើឲ្យរាងតូចត្រូវបើកភ្នែកធំៗស្វាងចេសដូចគេទះ មាត់ក៏ចំហរ
"អាយយយយយ!!!!" គេស្រែកមួយទំហឹងផ្អើលអស់ឋាន៍ទាំងបី ធ្វើឲ្យបុត្រាត្រូវស្ទុះក្រោកឡើងទាំងស្លន់ស្លោ
"មានរឿងអី?"
ជុងវ៉ុនគិតែពីស្រែកមិនខ្វល់ថាទ្រង់សួរយ៉ាងមិចឡើយ អត់មិនបានទើបព្រះបុត្រាយកដៃចាប់ខ្ទប់មាត់ជុងវ៉ុនជាប់មិនឲ្យគេស្រែកបាន
"កើតស្អីឯងនឹង? កណ្ដាលអាធ្រាតណា!" ទ្រង់ចងចញ្ជើមសម្លឹងមើលរាងតូចទាំងងើយឆ្ងល់
"មានរឿងអីជុងវ៉ុន? ហេតុអីស្រែកខ្លាំងម្លេះ"សុីលីអោបអាជុីស្ទុះរត់មកមើលជុងវ៉ុនក្នុងបន្ទប់ទាំងស្លន់ស្លោដូចគ្នា
"គេប្រហែលគេងយល់សបិនអាក្រក់ហើយ នាងទៅសម្រាកវិញចុះ រំខានដំណេកនាងហើយ"ជុងសុងឆ្លើយជំនួសទាំងដៃទ្រង់នៅតែបន្តខ្ទប់មាត់រាងតូចជាប់មិនប្រលែងសោះ
សុីលីឆ្ងល់ដែរ ប៉ុន្តែនាងគិតថាគ្មានរឿងអីធំដុំដូច្នេះក៏សម្រេចចិត្តលាគ្រប់គ្នាទៅសម្រាកវិញ។ 
ក្រោយនាងចេញទៅបាត់ទ្រង់ក៏ងាកមុខមកមើលរាងតូចវិញ
"បើយើងដកដៃចេញ ហាមស្រែក យល់ទេ? " ទ្រង់និយាយទាំងទឹកមុខមាំ ឯរាងតូចក៏ងក់ក្បាលយល់ព្រម ទើបរាងក្រាស់សម្រេចចិត្តដកដៃចេញពីមាត់រាងតូច ជុងវ៉ុនធ្វើមុខម៉ក់ៗគួឲ្យខ្លាចសម្លឹងទៅព្រះបុត្រា
"ព្រះបុត្រាលូកលានទូលបង្គំ! ទ្រង់រំលោភទូលបង្គំ!" 
លឺជុងវ៉ុននិយាយបែបនេះទ្រង់ក៏ងាកមុខចេញហាក់គេចវេសពីបញ្ហានៅចុះពោះមុខអញ្ចឹង
"ព្រះបុត្រា!! ខ្ញុំអស់រលីងហើយណា" ជុងវ៉ុនពេបមាត់តាមមើលមុខទ្រង់ គេចង់យំហើយ ខ្លួនប្រាណស្អាតស្អំពេលនេះត្រូវអស់រលីងដោយសារព្រះបុត្រាមហាសុភាពបុរសនេះហើយ
"ដោយសារតែឯងបើកដៃឲ្យយើងបំពានធ្វើស្អី?" ទ្រង់និយាយធ្វើឲ្យរាងតូចពិបាកនឹងរកពាក្យតបតរខ្លាំងណាស់ ជាក់ស្ដែងគេបានបើកភ្លើងខៀវឲ្យទ្រង់លូកលាន់ពិតមែន ថែមទាំងតបតរទៀត សួរថាចំណីមកដល់មាត់ខ្លាទៅហើយអ្នកណាមិនសុី? 
                                      
                                   
                                              STAI LEGGENDO
ពន្លឺស្នេហ៍ដួងចន្ទ (Joseon VER)
Mistero / Thrillerស្នេហាគ្រាដំបូងរវាងព្រះបុត្រាពៅ ផាក ស៊ុងហ៊ុន និង កូនមន្ត្រីដ៏ស្រស់ស្អាតម្នាក់បានកើតឡើង។ ប៉ុន្តែកាលដែលពួកគេស្រឡាញ់គ្នា បាននាំឲ្យមនុស្សជាច្រើនពុំពេញចិត្តសោះឡើយ។ ថ្ងៃមួយមានក្រុមឃាតករបានមកសម្លាប់ជុងវ៉ុនដែលត្រូវជាគូរស្នេហ៍របស់ព្រះបុត្រា ប៉ុន្តែចៃដន្យក៏មា...
 
                                               
                                                  