ភាគទី21: មុខនឹងស្រឡាញ់គេច្បាស់ណាស់

625 68 8
                                        

ក្នុងរាជដំណាក់ប្រជុំមានមន្ត្រីគ្រប់ជាន់ថ្នាក់ លោកឧបរាជនិងអ្នកផ្សេងៗទៀតដែលមានតំណែងមានមុខមាត់បម្រើរាជការសុទ្ធតែស្ថិតនៅក្នុងដំណាក់ប្រជុំទាំងអស់។

សម្ដេចអង្គុយលើរាជបល្ល័ង្ក​ដោយមានមហេសី​និងស្នំឯក

ព្រះបុត្រាជុងសុង ងើបឈរឡើងរួមជាមួយស្រីស្រស់ រួចស្រដីទាំងទឹកមុខប្រាកដប្រជា ប្រាប់ទៅអ្នករាល់គ្នាដែលមានវត្តមាននៅទីនេះឲ្យបានដឹងពីរឿងរៀបអភិសេករបស់ទ្រង់និងនាង។ គ្រប់គ្នានៅទីនេះបង្ហាញទឹកមុខពេញចិត្តខ្លាំងណាស់ ពួកគេញញឹមយល់ស្របពីការរៀបអភិសេករបស់រាជទាយាទ។

"អឹមនេះហើយជាអ្វីដែលបិតាចង់បាន ​បិតាមិនប្រកែកនោះទេ តាមចិត្តរបស់បុត្រាចុះ.."

"មាតាក៏ដូចគ្នាតាមចិត្តរបស់បុត្រនោះទេ បុត្រស្រឡាញ់អ្វីក៏តាមចិត្តបុត្រទៅចុះ..." ឯព្រះមាតារបស់ទ្រង់ក៏ជួយបន្ថែមដូចគ្នាទាំងសប្បាយចិត្ត
ទីបំផុតបុត្រាតែមួយរបស់ទ្រង់ ជិតរៀបអភិសេកហើយ ននគរនេះជិតមានស្ដេចថ្មីឡើងសោយរាជ្យហើយ។

ក្រោយសំណេះសំណើរឲ្យគ្រប់គ្នាដឹងរួច រាជទាយាទនិងដាយ៉ុងក៏ដើរចេញមកខាងក្រៅ ស្របពេលនោះពួកគេក៏បានឃើញ ព្រះបុត្រាស៊ុងហ៊ុននិងជុងវ៉ុនកំពុងតែឈរក្បែរទ្វេដំណាក់ប្រជុំរងចាំវត្តមានពួកគេរួចជាស្រេច

បុត្រាពៅបង្ហាញទឹកមុខមាំយ៉ាងខ្លាំងសម្លឹងទៅម្ចាស់បងនិងនាង ទ្រង់សូមនិយាយថា បុិនចុងច្រចកដៃក៏ទ្រង់មិនពេញចិត្តជាមួយគូរស្នេហ៍នេះដែរ។

"ត្រូវហើយ ខ្ញុំម្ចាស់ក៏សូមជូនពរដល់គូរស្នេហ៍របស់ម្ចាស់បង ឲ្យស្រឡាញ់គ្នាពិតប្រាកដ!"​ពោលរួចទ្រង់កាន់ដៃជុងវ៉ុនជាប់ដើរចេញពីទីនេះទាំងមិនខ្វល់អ្វីទាំងអស់។

រាជទាយាទជុងសុងបានត្រឹមដកដង្ហើមធំ គេយល់ពីពាក្យជូនពររបស់ម្ចាស់ប្អូនច្បាស់ណាស់ បុត្រាស៊ុងហ៊ុនមើលដឹងថាខ្លួនគ្មានចិត្តស្រឡាញ់នាង ទើបទ្រង់ជូនពរបែបនេះ។

ជុងវ៉ុននិយាយ

"នេជុងវ៉ុនយើងថាឯងមានចិត្តលើព្រះបុត្រាជុងសុងទេដឹង..?" បន្ទាប់ពីខ្ញុំរកអ្វីមកដោះស្រាយបញ្ហាខួរក្បាលមិនបានទើបទៅរកស៊ូនូមិត្តភក្តិរបស់ខ្ញុំ ឲ្យមកជួយគិតដោយបានប្រាប់គ្រប់យ៉ាងឲស៊ូនូហើយនិងនីគគី ខ្ញុំប្រាប់គ្រប់រឿងអត់តែអារឿង..គឺអារឿងខ្ញុំនឹងព្រះបុត្រាធ្លាប់..អឺអៀនហាមិនចង់និយាយទេ

ពន្លឺស្នេហ៍ដួងចន្ទ (Joseon VER)​Dove le storie prendono vita. Scoprilo ora