ភាគទី27: មង្គលការគ្មានកូនកម្លោះ

617 67 8
                                        

"ទូលបង្គំចង់ចាកចេញពីរាជវាំង បានទេព្រះពរ?"​

"ហេតុអី?" គេចងចញ្ជើមឆ្ងល់ចូលគ្នា ជេយ៉ុននៅទីនេះតាំងពីតូចមកម៉្លេះហេតុអ្វីក៏ចង់ចេញពីទីនេះអញ្ចឹង?

"ទូលបង្គំលែងចង់នៅហើយ..ទូលបង្គំពុំអាចប្រឈមមុខនឹងជុងវ៉ុនបាននោះទេ..ហើយទូលបង្គំក៏មិនចង់ជួបព្រះបុត្រាស៊ុងហ៊ុនដែរ.." ស្ដាប់សម្ដីរបស់ជេយ៉ុននិយាយហើយខ្លួនក៏មិនអាចប្រកែកបានមានតែយល់ព្រម បើរឿងជ្រុលជាដល់ដំណាក់កាលម្លឹងហើយ បណ្ដោយទៅតាមហ្នឹងទៅចុះ ហត់ណាស់

តាមពិតរាល់ដង..ជេយ៉ុនតែងតែគេចពីរាងតូចព្រោះបែបនេះសោះ..។

"យើងយល់ព្រមតាមឯងគ្រប់យ៉ាង ឲ្យតែឯងគិតរឿងនេះឲ្យច្បាស់សិន! "

"ទូលបង្គំគិតច្បាស់ហើយ ទូលបង្គំផ្ដាំយកពាក្យសុំទោសរបស់ទូលបង្គំឲ្យជុងវ៉ុនបានលឺផងណា ហើយក៏សុំទោសទ្រង់គ្រប់យ៉ាង..និង សុំទោសដែរថ្ងៃស្អែកទូលបង្គំមិនបានចូលរួមពីធីរៀបអភិសេករបស់ព្រះបុត្រា..." ជេយ៉ុននិយាយឡើងទាំងទឹកភ្នែកមិនស្មានថាខ្លួនឯងដល់ថ្នាក់នឹងសោះតែវាជាជម្រើសរបស់ខ្លួន គេខុសអស់ទៅហើយតាំងពីដំបូងអញ្ចឹងក៏បណ្ដោយទៅតាមនឹងទៅចុះ

"អឹម..មើលថែខ្លួនផង ឯងទៅថ្ងៃស្អែកតែម្ដងឬយ៉ាងមិច?"

ជេយ៉ុនមិនបានឆ្លើយតបគ្រាន់ងក់ក្បាលជាចម្លើយ
"ហឹម..អគុណឯងចំពោះគ្រប់យ៉ាង ជាពិសេសអគុណដែលស៊ូទ្រាំវេទនាកាយចិត្តមើលថែម្ចាស់ប្អូនរបស់យើង"​ សម្ដីទ្រង់ប្រៀបដូចអាវុធចាក់ទម្លុះបេះដូងរាងតូចឲ្យហូរឈាមចេញមកយ៉ាងដូច្នេះ គេឈឺចាប់ទ្វេដងរាល់ពេលលឺព្រះនាមរបស់ព្រះបុត្រា ផាក ស៊ុងហ៊ុន..។

កាត់មកបច្ចប្បន្នវិញម្ដង
បន្ទាប់ពីឈរមើលស៊ុងហ៊ុនរត់ចេញទៅទាំងទឹកមុខក្រៀមក្រំហើយ អ្នកបម្រើស្រីម្នាក់ក៏ដើរមកដល់

"ព្រះបុត្រាទ្រង់យាងមកទីនេះធ្វើអ្វី? ត្រឡប់ទៅដំណាក់វិញទៅព្រះបុត្រា ពួកខ្ញុំម្ចាស់ត្រូវធ្វើព្រះកេសាជូនទ្រង់ណា.." អ្នកបម្រើនិយាយរួចព្រះបុត្រាក៏អោនមុខចុះដើរចេញពីទីនេះទៅបន្ទប់តែងខ្លួនកូនកំលោះវិញទាំងទឹកមុខក្រៀមក្រំ ថ្ងៃមង្គលការ សមតែជាថ្ងៃដែលមានទឹកមុខរីករាយសប្បាយអររំភើប តែសម្រាប់អនាគតរាជទាយាទអង្គនេះវិញ មានតែភាពទុក្ខសោកពេញហរទ័យ។

ពន្លឺស្នេហ៍ដួងចន្ទ (Joseon VER)​Where stories live. Discover now