ព្រឹកប្រលឹមត្រជាក់ល្ហឹមនាថ្ងៃថ្មីក៏បានឈានចូលមកដល់ មនុស្សមន្នាគ្រប់គ្នាក្រោកពីដំណេកដើម្បីបំពេញការងាររាងៗខ្លួន។ ឯព្រះបុត្រាក៏មិនខុសពីគ្រប់គ្នាដែរ ទ្រង់ក៏មានការងារដែរ គឺការងារទៅទទួលសំណព្វចិត្តមកលេងរាជវាំង។ ជុងវ៉ុនអង្គុយនៅខ្នងសេះខាងមុខឯស៊ុងហ៊ុនអង្គុយខាងក្រោយ ម្ដងម្កាលក៏ឆ្មក់ថើបថ្ពាល់ក្រពុំរាងតូច មើលទៅផ្អែមល្ហែមដ៏ហើយ
ឯជេយ៉ុនដែលជិះសេះតាមអ្នកទាំងពីរ ពីក្រោយក៏ធ្វើមុខក្រម៉ូវ យប់មិញឡើងផ្អែមដាក់ខ្លួន ឥឡូវឡើងកាលេសខេះ ស្អប់មែនតាស៎ ធ្វើសុីផ្លូវចិត្តគរណាស់ទ្រង់នេះ មិនដឹងជាលើកទីប៉ុន្មានហើយទេ ដែលជេយ៉ុនចាញ់បោកទ្រង់ រាប់មិនអស់ទេច្រើនដងពេក។ មិនមែនមិនចង់កាត់ចិត្តទេ តែឲ្យតែពេលកាត់ចិត្តគឺត្រូវទ្រង់មកធ្វើល្អដាក់រហូត សួរថាពីណាកាត់ចិត្តបាន? ចង្រៃយ៍!! 
"មកដល់ហើយតោះចុះទៅចាំបងជួយ.." មិននិយាយតែមាត់រាងក្រាស់ក៏ចុះពីលើសេះហើយក៏ជួយលើកបីរាងតូចចុះមកដូចគ្នា
"យ៉ាងមិចដែរ? ជេយ៉ុនយកសេះទៅទុកផងយើងនាំជុងវ៉ុនទៅជួបម្ចាស់បងយើងសិន.." មានប្រសាសន៍ចប់ក៏កាន់ដៃរាងតូចជុងវ៉ុនដើរទៅខាងមុខ ដោយមិនខ្វល់ពីជេយ៉ុនស្អីបន្តិច។ 
Skip 
"រាជទាយាទ តុកតុក រាជទាយាទ" សម្លេងគោះទ្វាជាន់គ្នាជាមួយសម្លេងហៅរបស់រាងតូចជេយ៉ុនទៅកាន់ព្រះបុត្រាជុងសុង
គេគោះប៉ុន្មានដងហើយនៅពុំទាន់ឃើញព្រះបុត្រាបើកទ្វាទៀត.. 
"
ព្រះរាជទាយាទ.. "
ក្រាក*
"យ៉ាងមិចនឹងជេយ៉ុនគោះស្អីក៏គោះម៉្លេះ!? នេ! ដៃ" ទ្វាដំណាក់ត្រូវបើកឡើងតាមកម្លាំងដៃរបស់រាងក្រាស់ ខណៈពេលដែលរាងតូចបម្រុងនឹងលើកដៃគោះម្ដងទៀតតែក៏ផ្អាកវិញ រាជទាយាទក៏ទាញដៃជេយ៉ុនទម្លាក់ចុះទាំងឆ្ងល់
"អរហិហិ គឺព្រះបុត្រាស៊ុងហ៊ុនទ្រង់ឲខ្ញុំម្ចាស់មកអញ្ជើញព្រះរាជទាយាទទៅជួបទ្រង់.." ជេយ៉ុននិយាយសើចមិនសូវសម ព្រោះអម្បិញមិញដៃរបស់គេសឹងតែបិះទះក្បាលរបស់ទ្រង់ទៅហើយ
                                      
                                   
                                              STAI LEGGENDO
ពន្លឺស្នេហ៍ដួងចន្ទ (Joseon VER)
Mistero / Thrillerស្នេហាគ្រាដំបូងរវាងព្រះបុត្រាពៅ ផាក ស៊ុងហ៊ុន និង កូនមន្ត្រីដ៏ស្រស់ស្អាតម្នាក់បានកើតឡើង។ ប៉ុន្តែកាលដែលពួកគេស្រឡាញ់គ្នា បាននាំឲ្យមនុស្សជាច្រើនពុំពេញចិត្តសោះឡើយ។ ថ្ងៃមួយមានក្រុមឃាតករបានមកសម្លាប់ជុងវ៉ុនដែលត្រូវជាគូរស្នេហ៍របស់ព្រះបុត្រា ប៉ុន្តែចៃដន្យក៏មា...
 
                                           
                                               
                                                  