"អឹម!! ព្រះបុត្រា! ទ្រង់ធ្វើស្អីគេនឹង?" ដៃតូចៗព្យាយាមរុញរាងក្រាស់ចេញ 
"ព្រះបុត្រា!!!!! ហឹកហឹកហេតុអីក៏ទ្រង់មកថើបទូលបង្គំបែបនេះហឹហឹ.." រាងតូចពេបមាត់យំយកដៃជូតមាត់ទាំងមិនមើលមុខទ្រង់ គេមានអារម្មណ៍ថាភ័យរន្ធត់ចិត្តឡើងយំទៅហើយ នែ! រន្ធត់ជាងខ្មោចលងទៅទៀត
ព្រះបុត្រាឃើញបែបនេះក៏អង្គុយអស់សំណើច ចំជាព្រះបុត្រាកំហូចពិតមែន។ មែនទែនទៅទ្រង់ជាមនុស្សលេងសើចច្រើន ហើយពូកែញ៉ោះជេយ៉ុនទៀតផង តែការញ៉ោះរបស់ទ្រង់ពីមុន គឺធ្វើបាបឲ្យជេយ៉ុនរត់តាមទ្រង់ញ៉ោះប្រើទៅមកៗញ៉ោះបែបឲ្យគេហត់ ប៉ុន្តែពេលនេះក៏ចេះមានស្នេហា ទ្រង់ផ្លាស់ប្ដូរមកជាញ៉ោះដោយប្រើភាសារស្នេហ៍វិញម្ដង ហាសហា សាហាវណាស់ ឥទ្ធិពលនៃស្នេហា។ 
"ហាសហា ថើបបន្តិចសោះក៏យំដែរ ឈប់យំទៅមុខអាក្រក់ណាស់.." មិនអស់ចិត្ត ទ្រង់ឈ្លាតញ៉ោះគេបន្ថែមទៀត ជេយ៉ុនចង់វៃទ្រង់ណាស់តែមិនហ៊ាន បានត្រឹមងាកមុខចេញជូតទឹកភ្នែក
"យំអស់ចិត្តឬនៅ? ឆាប់រៀបចំខ្លួនទៅជាមួយយើង"បន្តិចក្រោយមកទ្រង់ក៏ងើបឈរនិងនិយាយអីប្លែកៗស្ដាប់មិនយល់
"ហាស? ទៅរៀបចំខ្លួនធ្វើអ្វីព្រះពរ?"
"ក៏ទៅលេងផ្ទះជុងវ៉ុនសំណព្វចិត្តរបស់នឹងហើយតោះឲលឿនទៅ.." 
"អរ.." ហាស្ដីត្រឹម អររ ចប់រាងតូចក៏ប្រែទឹកមុខមកជាស្មើហើយក៏ងើបឈរអោនមុខចុះប្រញ៉ាប់ដើរចេញដើម្បីទៅរៀបចំខ្លួន អាងបាននាំព្រះបុត្រាទៅជួបម្ចាស់ស្នេហ៍របស់ទ្រង់..នាំទៅជួបទាំងចិត្តមិនចង់ គេឈឺបេះដូងទៀតហើយ តែមិនអាចនិយាយអ្វីបាន។ 
——————————
"ចង់ទៅណាទៀតហើយ!?" សម្លេងរាបស្មើសួរមកកាន់កម្លោះៗទាំងពីរនាក់ដែលជាព្រះបុត្រាពៅនិងអ្នកបម្រើជំនិតដែលកំពុងដើរបំណងចង់ចេញពីរាជវាំងជាមួយសម្លៀកបំពាក់ប្រជារាស្រ្ត។ បុត្រានិងជេយ៉ុនកាលបានលឺមានអ្នកហៅខ្លួនបែបនេះក៏ងាកទៅមើលឆ្វេងស្ដាំលើក្រោមក៏បានឃើញ..
"អុញ រាជទាយាទហេតុអីទៅអង្គុយលើដើមឈើវិញ?" ជេយ៉ុនចងចញ្ជើមងើយទៅលើដើមឈើទាបល្មមមួយ អង្គម្ចាស់ជុងសុងទៅអង្គុយអានសៀវភៅស្អីដល់លើដើមឈើម៉្លេះ? បង់អង្គុយមានមិចមិនទៅអង្គុយ? គិតទៅអង្គម្ចាស់ទាំងបងទាំងប្អូនគឺប្លែកៗដូចគ្នាណ៎!
                                      
                                   
                                              STAI LEGGENDO
ពន្លឺស្នេហ៍ដួងចន្ទ (Joseon VER)
Mistero / Thrillerស្នេហាគ្រាដំបូងរវាងព្រះបុត្រាពៅ ផាក ស៊ុងហ៊ុន និង កូនមន្ត្រីដ៏ស្រស់ស្អាតម្នាក់បានកើតឡើង។ ប៉ុន្តែកាលដែលពួកគេស្រឡាញ់គ្នា បាននាំឲ្យមនុស្សជាច្រើនពុំពេញចិត្តសោះឡើយ។ ថ្ងៃមួយមានក្រុមឃាតករបានមកសម្លាប់ជុងវ៉ុនដែលត្រូវជាគូរស្នេហ៍របស់ព្រះបុត្រា ប៉ុន្តែចៃដន្យក៏មា...
 
                                           
                                               
                                                  