Episode 05

1.9K 166 1
                                    

ព្រឹកថ្ងៃថ្មីចូលមកដល់ថេយ៉ុងក៏ភ្ញាក់មកធ្វើម្ហូបជាមួយនឹងអ្នកផ្សេងតាមធម្មតាតែវាក៏ចម្លែករឿងម្យ៉ាងព្រោះថ្ងៃនេះគេធ្វើគ្រប់យ៉ាងទាំងមានអារម្មណ៍កក់ក្តៅខុសពីរាល់ថ្ងៃដែលតែងតែត្រូវការបង្គាប់បញ្ជាគ្រប់រឿងគ្រប់រ៉ាវ

"លោកម្ចាស់"គ្រាន់តែឃើញនាយដើរចុះមកដល់ភ្លាមអ្នកគ្រប់គ្នាក្នុងវិមានក៏អោនគោរពនាយតាមច្បាប់ទម្លាប់របស់ពួកគេ

"អ៊ំស៊ូ ជុងវ៉ុនមិនទាន់ក្រោកទេឬ?"ជុងហ្គុកចុះមកដល់ភ្លាមក៏ចោទសំណួរទៅតាមទម្លាប់របស់គេដែលតែងតែសួររកកូនប្រុសជាប្រចាំ ព្រោះរាល់ដងកូនរបស់គេតែងតែអង្គុយចាំគេនៅតុបាយមុនតែថ្ងៃនេះក៏មិនទាន់ឃើញនៅឡើយ

"នៅទេលោកម្ចាស់ ថ្ងៃនេះជាថ្ងៃសម្រាកខ្ញុំគិតថាអ្នកប្រុសតូចចង់សម្រាកទើបមិនទៅដាស់"ហ្យេស៊ូឆ្លើយទៅនាយតាមអ្វីដែលខ្លួនបានធ្វើ ព្រោះរាល់ថ្ងៃគាត់ជាអ្នកទៅដាស់រៀបចំសម្លៀកបំពាក់គ្រប់យ៉ាងអោយគេប៉ុន្តែថ្ងៃនេះសាលាមិនរៀនទើបគាត់គិតថាគេនៅក្មេងបែបនេះច្បាស់ជាចង់គេងអោយបានពេញភ្នែកហើយ

"អោយគេសម្រាកទៅ ម៉ោង9ចាំដាស់គេរៀបចំអាហារមក"ជុងហ្គុកក៏ដើរចូលអង្គុយកន្លែងរបស់គេហើយអ្នកបម្រើក៏ញ៉ាប់ដៃញ៉ាប់ជើងរៀបចំគ្រប់យ៉ាងអោយនាយ

"ឯងអង្គុយចុះមក"នាយក៏ងាកទៅហៅរាងតូចដែលឈរក្តោបដៃអោនមុខចុះរហូតតាំងពីនាយចុះមក

"មិនអីទេលោកអញ្ជើញពិសារទៅ "ថេយ៉ុងក៏ប្រញាប់ប្រកែកព្រោះខ្លួមជាអ្នកបម្រើគ្មានសិទ្ធអីទៅអង្គុយញុាំបាយរួមតុជាមួយចៅហ្វាយបានឡើយ

"តាមចិត្តរបស់ឯងចុះ"នាយក៏មិនខ្វល់ច្រើនក៏ប្រញាប់ញុាំអាហារពេលព្រឹករបស់គេនឹងអាលចេញទៅធ្វើការព្រោះមានការងារច្រើនណាស់មិនអាចខ្ជះខ្ជាយពេលបានឡើយ

"អឺ...លោកខ្ញុំសុំរំខានបន្តិចបានទេ?គឺម្សិលមិញខ្ញុំសួរអ្នកមីងថាខ្ញុំត្រូវធ្វើការអ្វីខ្លះតែគាត់ថាអោយមកសួរលោក..."

"មើលថែជុងវ៉ុនអោយល្អវាជាតួនាទីរបស់ឯង"មិនអោយរាងតូចនិយាយចប់នាយក៏ឆ្លើយមុនព្រោះមនុស្សគេឆ្លាតងាយយល់ណាស់រឿងតែប៉ុណ្ណេះគេដឹងតាំងពីដំបូងមកម្ល៉េះតែមិនចង់កាត់លឿនពេកខ្លាចគេខ្លាចនាយព្រោះតែសម្តីម៉ាត់ៗរបស់នាយ

You're M I N EWhere stories live. Discover now