Episode 07

1.7K 151 1
                                    

ពេញមួយថ្ងៃថេយ៉ុងមិនបានធ្វើការងារអ្វីឡើយក្រៅពីតាមមើលថែកូនជុងវ៉ុន តាមមើលទៅការងារគេតិចពិតមែនតែវាមិនងាយស្រួលឡើយជាមួយនឹងក្មេងដែលមិនចូលចិត្តនិយាយស្តីជាមួយអ្នកផ្សេង វាកាន់តែពិបាកទៅទៀតពេលដែលក្មេងនេះព្យាយាមគេចពីគេមិនព្រមអោយគេចូលជិត តាមនិយាយជាមួយយ៉ាងណាក៏គេមិនខ្ចីឆ្លើយទៀត ទម្រាំនឹងឆ្លើយនឹងគេសួរចង់បែកពពុះមាត់

"អ្នកប្រុសតូចចូលចិត្តSpidermanមែនទេ?"ថេយ៉ុងក៏ចោទសួរទៅកាន់ក្មេងដែលកំពុងតែអង្គុយលេងតុក្កតាSpidermanម្នាក់ឯងហើយតាមមើលក្នុងបន្ទប់គេមានតែប៉ុណ្ណឹងគេអាចកាត់ន័យយល់ថាក្មេងនេះចូលចិត្តហើយគេក៏អាចនឹងត្រូវគ្នាលឿនដោយចំណូលចិត្តរបស់គេ តែអ្វីដែលពិបាកគេស្គាល់តែឈ្មោះតែមិនដែលដឹងឡើយថាវាយ៉ាងម៉េចខ្លះបើមួយថ្ងៃៗធ្វើតែការងារមិនដែលដឹងពីរឿងអស់នេះទេ អោយគេធ្វើយ៉ាងម៉េចទៅបើក្មេងនេះសួរពីរឿងអស់ហ្នឹង?

"មិនបានចូលចិត្តទេគ្រាន់តែគ្មានអ្វីលេងក្រៅពីវា"ជុងវ៉ុនតបវិញទាំងមិនខ្ចីងាកមើលមុខរាងតូចដែលតាមដេញដោលមួយថ្ងៃហើយ ព្រោះគេទម្លាប់នៅម្នាក់ឯងមិនចូលចិត្តអ្នកណាមករញ៉េរញ៉ៃដោយសាររាល់ថ្ងៃគេមានអ្នកបម្រើនៅជិតតែពេលក្រោកពីគេងងូតទឹកហើយញុាំបាយប៉ុណ្ណោះ បើគេចង់លេងមានតែលេងម្នាក់ឯងហ្នឹងហើយ!

"អ្នកប្រុសហេតុអ្វីក៏មិនសុំលោកប៉ាទិញរបស់ផ្សេងលេងទៅ?"

"ខ្ញុំមិនដែលបានជួបមុខលោកប៉ាទេ"ជុងវ៉ុនអោនមុខចុះពេលនឹកដល់លោកប៉ាជុងហ្គុករបស់គេព្រោះតែរាល់ថ្ងៃគេមិនដែលបានជួបនាយបានស្រួលឡើយ បើជួបបានពេលព្រឹកមួយភ្លេតនឹងជួនកាលមិនទាន់គាត់ចេញទៅធ្វើការទៀតហើយគាត់ត្រឡប់មកវិញក៏ចំពេលគេគេងលក់បាត់មានពេលឯណាបានជួបនាយសុំនាយទិញអ្វីទៅ?

"បើលោកប៉ាមិននៅជិតអ្នកប្រុស ចាំបងប្រុសនៅជិតលេងជាមួយអ្នកប្រុស Okayទេ?"

"បងត្រឡប់ទៅធ្វើការរបស់បងទៅខ្ញុំចង់នៅម្នាក់ឯង"ដូចដែលដឹងអញ្ចឹងក្មេងធ្លាប់តែនៅម្នាក់ឯងលេងម្នាក់ឯងរហូតពេលមានមនុស្សមកនិយាយលេងច្រើនជាមួយបែបនេះគេក៏មិនទម្លាប់ដូចគ្នា

You're M I N EWhere stories live. Discover now