Episode 27

949 60 3
                                    

ថ្ងៃថ្មីចូលមកដល់គូរស្នេហ៍ថ្មីថ្មោងដែលចំណាយពេលសំណេះសំណាលគ្នានោះទៅហើយក៏មិនទាន់មានអ្នកណាមួយភ្ញាក់នោះដែរពេលនេះម៉ោង12ថ្ងៃត្រង់ទៅហើយបែជានៅគេងអោបគ្នាយ៉ាងស្អិតរមួតទៅវិញត្រូវហើយកាលពីយប់មិញក្រោយត្រឡប់មកដល់វិញពួកគេក៏សំណេះសំណាលគ្នាបន្តិច បម្រុងថានិងចែកផ្លូវគ្នាទៅគេងរៀងខ្លួនហើយប៉ុន្តែត្រូវជយងហ្គូយកចាប់ក្លេទៅមកគេងជាមួយហើយដោយយកលេសដើម្បីបង្កើនភាពស្និទ្ធស្នាល

*តុក តុក*
សម្លេងគោះទ្វាបន្លឺឡើងធ្វើអោយអ្នកដែលកំពុងគេងយ៉ាងស្កប់ស្កល់នោះព្យាយាមបើកភ្នែកទាំងមិនចង់

"ហ្អឹម..."សម្លេងក្រហឹមចេញពីបំពង់ក.របស់រាងក្រាស់សញ្ជឹងមើលទៅទ្វាជាប្រភពសម្លេងនោះទើបងើបទៅបើកទ្វារទាំងមិនទាន់អស់ងងុយ

"លោកប៉ា?ហេតុអ្វីក៏នៅបន្ទប់បងប្រុស?"ជុងវ៉ុនដែលបំណងមករកថេយ៉ុងមុននេះពេលឃើញជុងហ្គុកជាអ្នកបើកទ្វារទើបរហ័សសួរមិនទុកស្អែក

"ប៉ាមកគេងបន្ទប់ប្រពន្ធប៉ាមិនបានមែនទេ?"ជុងហ្គុកអោនលើកពរជុងវ៉ុនដើរចូលទៅខាងក្នុងសំដៅទៅរកថេយ៉ុងដែលកំពុងគេងនៅឡើយ

"នេះលោកប៉ានិងបងប្រុសលួចទៅរៀបការមិនប្រាប់កូនមែនទេ?"

"ទេៗ!ប៉ាមិនបានលួចនោះទេ តែនេះមករកបងប្រុសធ្វើអី"

"កូនមិនឃើញបងប្រុសទៅទទួលកូនពីរៀនដូចរាល់ដងទើបកូនមកសួរ ហើយមានរឿងម្សិលមិញទៀត ហេតុអ្វីក៏បាត់ទាំងលោកប៉ានិងបងប្រុសគ្មានអ្នកណានៅលេងជាមួយកូនទាល់តែសោះ "

"ហីយ៉ា! ប៉ាមានទៅណា ប៉ាគ្រាន់តែចង់ពិសោធន៍កូនមើលតែប៉ុណ្ណោះ ថាកូនប៉ាធំឬនៅអាចនៅផ្ទះបានដោយគ្មានប៉ានិងបងប្រុសបានឬអត់? "

"កូននៅបាន អញ្ចឹងបានន័យថាកូនធំហើយមែនទេលោកប៉ា?"

"ពិតមែនហើយ"

"អញ្ចឹងកូនសុំប៉ាយកប្រពន្ធហើយណា កូនចង់បានប្រពន្ធយកមកគេងអោបណាស់ កូនមើលរឿងឃើញគេថាទាល់តែជាប្តីប្រពន្ធទើបអាចគេងអោបគ្នាបាន លោកប៉ារកប្រពន្ធអោយកូនមក"

"យីកូនប៉ា អ្នកណាបង្រៀនកូនបែបនេះ ចង់បានប្រពន្ធហ្នឹងមានលុយចិញ្ចឹមប្រពន្ធហើយឬនៅ?"

You've reached the end of published parts.

⏰ Last updated: Nov 05, 2023 ⏰

Add this story to your Library to get notified about new parts!

You're M I N EWhere stories live. Discover now